តម្លៃប្រេងឥន្ធនៈនៅកម្ពុជា៖ សាំងធម្មតា(ឡើងថ្លៃ១៥០៛) ត្រូវលក់តម្លៃ៤,៣៥០រៀល ខណៈម៉ាស៊ូត  (ឡើងថ្លៃ១០០៛) លក់៤,២៥០រៀលក្នុង១លីត្រ ចាប់ពីថ្ងៃទី០១-១០ ខែកុម្ភៈ  ឆ្នាំ២០២៤នេះ!

(ភ្នំពេញ)៖  បើយោងតាម សេចក្តីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម  នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈឆ្នាំ២០២៤នេះ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃ លក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានា នៅកម្ពុជា គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែកុម្ភៈឆ្នាំ២០២៤នេះ សាំង(ឡើងថ្លៃ១៥០៛) ខណៈប្រេងម៉ាស៊ូត (ឡើងថ្លៃ១០០៛)។ ដូច្នេះត្រូវលក់សាំងធម្មតាតម្លៃ ៤,៣៥០រៀល និងម៉ាស៊ូតត្រូវលក់ ៤,២៥០រៀលក្នុង១លីត្រ។

ជាក់ស្ដែងនៅក្នុង សេចក្តីជូនដំណឹងរបស់ក្រសួង បានបញ្ជាក់បន្ថែមថា  ផ្អែកតាមតម្លៃមធ្យម ប្រេងឥន្ធនៈ លើទីផ្សារអន្តរជាតិ ថ្លៃលក់រាយ ប្រងឥន្ធនៈ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី១០ ខែកុម្ភៈឆ្នាំ២០២៤ នឹងត្រូវលក់ ៤.៦១៦រៀល ក្នុង១លីត្រ សម្រាប់ប្រេងសាំងធម្មតា EA92 និង ៤.៥១៥រៀល ក្នុង១លីត្រសម្រាប់ប្រេងម៉ាស៊ូត DO50ppm។

សូមជម្រាបថា  ពាក់ព័ន្ធនឹង បញ្ហាប្រេងឡើងថ្លៃខាងលើនេះ ដើម្បីជួយសម្រួល់ ដល់ជីវភាព របស់ប្រជាជន និង ដោយមានការរួមចំណែក ពីក្រុមហ៊ុន ចែកចាយប្រេងឥន្ធនៈ នៅកម្ពុជាប្រមុខ រាជរដ្ឋាភិបាល កម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅតែបន្តនិង សម្រេចបញ្ចុះតម្លៃ លក់រាយប្រេងឥន្ធនៈ នៅកម្ពុជា ចំនួន៤សេនដុល្លារ ដដែរនៅក្នុង ១លីត្រផងដែរ។

ដូច្នេះថ្លៃលក់រាយនៅកម្ពុជា ក្នុងរយៈពេលដូចគ្នា ខាងលើសម្រាប់ប្រេងសាំង ធម្មតាដែល នឹងត្រូវដាក់លក់រាយ នៅកម្ពុជាក្នុងតម្លៃ៤.៣៥០រៀល ក្នុង១លីត្រ និងប្រេងម៉ាស៊ូត៤.២៥០រៀល នៅដដែលក្នុង១លីត្រ សម្រាប់ប្រេងម៉ាស៊ូត DO50ppm៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *