អ្នលលួចនាំចូល ផាវគ្រប់ប្រភេទ អ្នកលក់និងអ្នកលេង ត្រូវមានទោសដូចគ្នា បើមានហានភ័យ អ្វីមួយកើតឡើងដល់មហាជន

(ខេត្តបន្ទាយមានជ័យ)៖ បុណលយចូលឆ្នាំ វៀតណាម ចិន និងកូរេ ជិតចូលមកដល់ហើយ លោកឧត្ដមសេនីយទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានចេញបទបញ្ជា យ៉ាងតឹងរឹង ដល់បណ្ដាអធិការ ក្រុង ស្រុកទាំង ៩ក្នុងខេត្តបន្ទាយមានជ័យ ត្រូវធ្វើការជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តបន្ទាយមានជ័យ ទាំងអស់ឲ្យបានជ្រាប ក្នុងឱកាសចូលឆ្នាំ ប្រពៃណីជាតិ ចិន វៀតណាម កូរ៉េ នៅពេលខាងមុខនេះ អ្នលលួចនាំចូល ផាវគ្រប់ប្រភេទ អ្នកលក់ និងអ្នកលេង ត្រូវមានទោសដូចគ្នា បើមានហានភ័យអ្វីមួយកើតឡើងដល់មហាជន។

លោកបានមាន ប្រសាសន៍ នៅព្រឹក ថ្ងៃទី ៣១ខែ មករា ឆ្នាំ២០២៤ នៅក្នុងស្នងការនគរបាល ខេត្តបន្ទាយមានជ័យ។

លោកឧត្ដមសេនីយទោ សិទ្ធិ ឡោះ បានបញ្ជាក់ឲ្យដឹងបន្ត ទៀតថារាល់បណ្ដាអធិការ ក្រុង ស្រុកទាំង ៩ ក្នុងខេត្តបន្ទាយមានជ័យ ត្រូវ អនុវត្តនូវវិធានការ នេះឲ្យបានខ្ជាប់ខ្ជួននូវ បទបញ្ជារបស់ថ្នាក់លើ មានដូចជា អ្នកលួចនាំចូល សារជាតិផ្ទុះមានដូចជា ថាវគ្រប់ប្រភេទ ពិសេសអ្នកលក់ ជាតិផ្ទុះ ថាវគ្រប់ប្រភេទ នៅតាមទីផ្សារ និងអ្នកលក់នៅ តាមផ្ទះត្រូវបង្ក្រាបឲ្យអស់ បើជនណានៅតែប្រព្រឹត្ត ត្រូវធ្វើតំណត់ហេតុ បញ្ជូនទៅតុលាការចាត់ ការទៅតាមផ្លូវច្បាប់។

លោកឧត្ដមសេនីយទោ សិទ្ធិ ឡោះ បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ការដាក់បទបញ្ជា យ៉ាងតឹងរឹងនេះដើម្បី ធានាក្នុងការការពារ សន្តិសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់ ជូនប្រជាពល រដ្ឋនៅក្នុងឱកាសបុណ្យ ប្រពៃណី ចិន វៀតណាម កូរេ ដែលប្រព្រឹត្តទៅ នៅថ្ងៃទី៩ដល់ថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០២៤ខាងមុខនេះ។

ក្នុងនោះលោកឧត្ដមសេនីយទោ សិទ្ធិ ឡោះ បានធ្វើការណែនាំ ដល់ការិយាល័យជំនាញ និងតាមបណ្ដាញ អធិការក្រុង ស្រុកទាំង៩ត្រូវ ចុះបង្ក្រាបនិងហាម ដាច់ខាតនូវការនាំ ចូលរំសេវភាវ គ្រប់ប្រភេទ ហើយនគរបាលជំនាញ ត្រូវចុះធ្វើការណែនាំដល់ អាជីវករ តាមផ្សារនៅតាម មូលដ្ឋានរបស់ខ្លួន អំពីផលប៉ះពាល់នៃរំសេវ និងកាំជ្រួចដែលជា អាវុធមួយប្រើខុសអាច ធ្វើឲ្យមនុស្សស្លាប់ បានយ៉ាងងាយ ដូច្នេះមន្ត្រីនគរបាល ជំនាញត្រូវចុះធ្វើការ សព្វផ្សាយដល់ ប្រជាពលរដ្ឋមិនអនុញ្ញាត ឲ្យលេងផាវ ក្នុងឪកាសចូលឆ្នាំ ចិន វៀតណាម កូរេ នៅតាមទីសាធារណៈ តាមសហគមន៍ ដែលនាំឲ្យបាត់បង់សណ្ដាប់ធ្នាប់ និងមានការរំខានដល់ អ្នកដទៃពិសេសដល់ ឪពុកម្ដាយឬអាណាព្យាបាល ដែលមានកូនតូចងាយ រងគ្រោះខ្លាំងណាស់។

លោកឧត្ដមសេនីយទោ សិទ្ធិ ឡោះបានបញ្ជាក់ឲ្យដឹងបន្តទៀតថា មន្ត្រីនគរបាលជំនាញ ត្រូវធ្វើការផ្សព្វផ្សាយ អប់រំឲ្យបានស៊ីជម្រៅ ដល់ប្រជាពលរដ្ឋ គ្រប់ស្រទាប់វណ្ណះ ឲ្យយល់ដឹងអំពីទង្វើ ខុសច្បាប់ពីការ តាំងលក់នាំចូល ការចែកចាយផាវ កាំជ្រួចគ្រប់ប្រភេទ ទទួលបានសេចក្តី ណែនាំខាងលើនេះ អស់លោកប្រធានការិយាល័យ ជំនាញនិងលោកអធិការក្រុង ស្រុកទាំង៩ ត្រូវយកចិត្តទុកដាក់ អនុវត្តតាមសេចក្តី ណែនាំនេះឈរលើស្មារតី ទទួលខុសត្រូវខ្ពស់ផង។

លោកបានបញ្ជាក់ ឲ្យដឹងបន្តទៀតថា ផាវជាគ្រឿងផ្ទុះដ៏សាហាវ មួយអាចសម្លាប់មនុស្ស បានយ៉ាងងាយដូច្នេះគួរ តែប្រជាពលរដ្ឋក្នុង ខេត្តបន្ទាយមានជ័យ ពិសេសក្មេងៗ គួរជាសវាងកុំលេងវាឲ្យ សោះក្នុងឪកាសចូលឆ្នាំ ចិន វៀតណាមខាងមុខនេះ។

ក្នុងនោះលោកស្នងការ បានធ្វើការណែនាំចំនួន៧ ចំណុចឱ្យកងកម្លាំងមាន សមត្ថកិច្ចចុះអនុវត្តបង្ក្រាប រួមមមាន ១-ហាមដាច់ខាត- មិនឱ្យមានការដុតផាវ កាំជ្រួច ឬបង្កសម្លេង ផ្ទុះគ្រប់ប្រភេទក្នុង ឱកាសពិធីបុណ្យចូលឆ្នាំចិននេះ មិនឱ្យមានការលេងល្បែង ស៊ីសងគ្រប់ប្រភេទ ២-ត្រូវប្រុងប្រយ័ត្នក្នុងការអុជទៀនធូប ក្រដាសសែន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដែលអាច បង្កឱ្យមានគ្រោះអគ្គិភ័យ កើតឡើងជាយថាហេតុ ៣-អាជ្ញាធរមានសមត្ថកិច្ច គ្រប់ថ្នាក់ត្រូវចាត់វិធានការ យ៉ាងម៉ឹងម៉ាត់បំផុត កុំឱ្យមានការ នាំចូលផាវ កាំជ្រួច ជាតិផ្ទុះ គ្រប់ប្រភេទតាមច្រក និងត្រូវត្រួតពិនិត្យ ដកហូតវត្ថុទាំងនេះ ដែលមានតាំងលក់ នៅគ្រប់ទីកន្លែង ក្នុងខេត្តបន្ទាយមានជ័យ ៤-មន្ទីរធម្មការ និងសាសនាខេត្ត ត្រូវអញ្ជើញបណ្ដាសមាគមចិន និងវៀតណាម ដើម្បីផ្សព្វផ្សាយ នូវខ្លឹមសារខាងលើ ឱ្យបានទូលំទូលាយ។ ៥-ត្រូវផ្សព្វផ្សាយណែនាំដល់ ប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យ អនុវត្តតាមការណែ នាំនេះឱ្យមានប្រសិទ្ធភាព។ ៦-ត្រូវចេញបទបញ្ជាឱ្យម៉ឺ ងម៉ាត់ដល់កម្លាំង របស់ខ្លួនដើម្បី អនុវត្តឱ្យមានប្រសិទ្ធភាព។

៧-ជនណាបំពានលើ សេចក្ដីណែនាំនេះ ឬប្រព្រឹត្តល្មើសបង្កឱ្យ មានចលាចលក្នុងសង្គម បាត់សណ្តាប់ធ្នាប់ សន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយសាធារណៈ ត្រូវទទួលទោស តាមច្បាប់ជាធរមាន៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *