ចាប់ខ្លួនមន្ត្រីប៉ុស្ដិ៍ ស្ទឹងមានជ័យទី៣ម្នាក់ និងបក្ខពួក២នាក់ទៀត  ករណីគំរាមកំហែងយកប្រាក់ ពលរដ្ឋ

(ភ្នំពេញ)៖ កាលពីព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤នេះ អ្នកនាំពាក្យនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ សូមបំភ្លឺជូន សាធារណជន មេត្តាជ្រាបថា ករណីយុវជន០៥នាក់ ដែលបានផ្តល់ បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នៅលើបណ្ដាញសង្គម កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤កន្លងទៅ ដោយចោទប្រកាន់ថាមាន សមត្ថកិច្ចគាបយក លុយនៅចំណុចប្រេង ឥន្ធនៈតេលាលូប្រាំ ផ្លូវវេងស្រេង ភូមិដំណាក់ធំ៥  សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។

ករណីនេះដោយ អនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ កម្លាំងការិយាល័យ នគរបាលព្រហ្មទណ្ឌ កម្រិតស្រាលរាជធានីភ្នំពេញ សហការជាមួយ កម្លាំងអធិការដ្ឋាន នគរបាលខណ្ឌមានជ័យ ធ្វើការស្រាវជ្រាវត្រួតពិនិត្យ កន្លែងកើតហេតុ និងប្រមូលវត្ថុតាង តាមកាមេរ៉ាសុវត្ថិភាព និងតាមការសាក សួរពីយុវជនរងគ្រោះ បានឃាត់ខ្លួនមន្ត្រីប៉ុស្តិ៍នគរបាល រដ្ឋបាលស្ទឹងមានជ័យ៣ នៃអធិការដ្ឋាន នគរបាលខណ្ឌមានជ័យ០១នាក់ រួមនឹងប្រជាការពារ ចំនួន០២នាក់ទៀត ពីបទកំហែងយកប្រាក់។

ជនសង្ស័យ ចំនួន០៣នាក់៖ ទី១-ឈ្មោះ នាង វណ្ណី ហៅ ប៉ាន់នី ភេទប្រុស ជនជាតិខ្មែរ។ ទី២-ឈ្មោះ គឹម សុខា ហៅ ហង្ស១៣ ភេទ ប្រុស ជនជាតិខ្មែរ។ និងទី៣-អនុសេនីយ៍ឯក ព្រុំ វណ្ណរឿន ជាមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យ៣។

បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញកំពុងកសាង សំណុំរឿងបញ្ជូនទៅ តុលាការដើម្បីចាត់ ការតាមនីតិវិធី។ ចំណែកជនសង្ស័យ នៅសេសសល់មួយ ចំនួនទៀត កម្លាំងជំនាញកំពុង ស្រាវជ្រាវបន្តដើម្បី ស្វែងរកឃាត់ខ្លួន យកមកអនុវត្តតាមនីតិវិធី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *