រថយន្តសេរីទំនើប០១គ្រឿង បើកបរក្នុងល្បឿនលឿន ជ្រុលទៅបុករង្វង់មូល យាយទេពបណ្តាល អោយមនុស្ស០៣នាក់ រងរបួសធ្ងន់ស្រាល

(ខេត្តបាត់ដំបង)៖​ យ៉ាងហោចណាស់ មនុស្សប្រុសស្រី ចំនួន០៣នាក់ បានរងរបួសធ្ងន់ស្រាល នៅក្នុងហេតុការណ៍ រថយន្តសេរីទំនើប០១គ្រឿង ដែលបើកបរក្នុងល្បឿនលឿន ជ្រុលទៅបុករង្វង់មូល យាយទេព និងបន្តបុករះរបងផ្ទះ និងដើមឈើរបស់ ពលរដ្ឋនៅវេលាម៉ោង ០៣និង០០នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នៅតាម បណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចរង្វង់ មូលយាយទេព ស្ថិតក្នុងភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង។

ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុ គេឃើញរថយន្តសេរីទំ នើបម៉ាក LEXUS. RX330 ពណ៌សមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 2P-6818 បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរ ប្រុសស្រី០២នាក់ ក្នុងល្បឿនយ៉ាងលឿន ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើត ហេតុក៏ជ្រុលចង្កូត ទៅបុករង្វង់មូលយាយទេព និងបន្តទៅបុករះរបងផ្ទះ និងដើមឈើប្រជាពលរដ្ឋ បណ្តាលអោយដួលរលំ រងរបួសធ្ងន់ ស្រាលទាំងបីនាក់ ចំណែករថយន្ត ខូចខាតយ៉ាងដំណំ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបាន ចុះទៅដឹកជនរងគ្រោះ ទៅសង្រ្គោះព្យាបាលនៅ មន្ទីរពេទ្យ ចំណែករថយន្ត ត្រូវបានធ្វើកំណត់ហេតុ ស្ទូចយកទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *