ជនសង្ស័យម្នាក់លួចម៉ូតូ បើករត់ត្រូវអ្នកស្រុកដេញតាម ចាប់បានប្រគល់ជូន សមត្ថកិច្ច…….

(ខេត្តបន្ទាយមានជ័យ)៖ ពលរដ្ឋជាច្រើននាក់ ដេញចាប់បុរស ជនសង្ស័យម្នាក់ លួចម៉ូតូបងប្អូនរបស់ ខ្លួនប្រគល់ជូនសមត្តកិច្ច នៅយប់រំលងអធ្រាត្រ ចូលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ស្ថិតភូមិគីឡូម៉ែត្រលេខ៤  សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យភេទប្រុស អាយុប្រមាណជាង២០ឆ្នាំ រស់នៅភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបញ្ជាក់ថា ម្ចាស់ម៉ូតូបានប្រាប់ថា ជនសង្ស័យគឺជាសាច់ញាតិ របស់ខ្លួនបានធ្វើសកម្មភាព លួចម៉ូតូម៉ាក់ស៊ូម័រអិច ដែលពាក់ផ្លាក់លេខ ភ្នំពេញ1GG.7725 ខណៈទុកនៅមុខផ្ទះភ្លេច ដកសោទុកស្រាប់តែជន សង្ស័យខាងលើបាន​មក ធ្វើសកម្មភាពលួចម៉ូតូ ពីចំណុចភូមិព្រៃព្រិច ហើយជិៈគេចទៅដល់ ចំណុចភូមិគីឡូម៉ែត្រលេខ៤ ត្រូវបានប្រជាពលរដ្ឋ ជិះម៉ូតូដេញតាមចាប់បាន ទាំងជនសង្ស័យនិងម៉ូតូមកវិញ។

សមត្ថកិច្ចបញ្ជាក់ថា ម្ចាស់ម៉ូតូបានបញ្ជាក់ថា ក្រោយឃាត់ខ្លួនជន សង្ស័យដែលធ្វើ សកម្មភាពលួចម៉ូតូ បានប្រគល់ជូនប៉ុស្តិ៍ន គរបាលរដ្ឋបាលអូរជ្រៅ និងម៉ូតូត្រូវបានកម្លាំង នគរបាលប្រគល់ជូនម្ចាស់វិញ ដោយឡែកជនសង្ស័យដែល ធ្វើសកម្មភាពលួចម៉ូតូ ត្រូវបានយកទៅប៉ុស្តិ៍នគរបាល រដ្ឋបាលអូរជ្រៅដើម្បី រៀបចំនីតិវិធីបន្ត ហើយជនសង្ស័យរូប នេះធ្លាប់ធ្វើសកម្មភាព លួចម៉ូតូជាច្រើនដង មកហើយតែពេលនេះពល រដ្ឋបានចាប់បានប្រគល់ ឲ្យសមត្ថកិច្ចដើម្បី អនុវត្តតាមផ្លូវច្បាប់។

សូមបញ្ជាក់ថា ករណីចោរលួចម៉ូតូ ឬករណីគាស់ផ្ទះនៅ ក្រុងប៉ោយប៉ែតកន្លង មកមានច្រើនករណី មកហើយប៉ុន្តែសមត្ថកិច្ចបាន ធ្វើការស្រាវស្រាវចាប់ បានជាបន្តបន្ទាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *