(ខេត្តកំពត)៖ មុននេះបន្តិច !លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការ នៃស្នងការដ្ឋាន នគរបាលខេត្តកំពត នៅល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤នេះ បានថ្លែងថា៖ សូមម្ចាស់ឡានឈ្មោះ ផល្លា ស៊ីម៉េង ដែលមាន ទីលំរស់នៅខេត្តកណ្តាល ចូលខ្លួនមកដោះស្រាយ ករណីគ្រោះថ្នាក់ចរាចរណ៍ បណ្តាលអោយជនរងគ្រោះស្លាប់ពីរនាក់ កាលពីថ្ងៃទី២៨ ខែមករាឆ្នាំ២០២៤ នៅវេលាម៉ោង ១២និង៤០នាទីរសៀល នៅស្រុកដងទុង។
លោកឧត្តមសេនីយ៍ទោ ស្នងការ បានសង្កត់ធ្ងន់ថា សូមម្ចាស់រថយន្តអញ្ជើញ មកស្នងការដ្ឋាន នគរបាលខេត្តកំពតនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។
គួរជម្រាបជូនថាករណី “គ្រោះថ្នាក់ចរាចរណ៍” រវាងរថយន្ត និងម៉ូតូ បណ្តាលឲ្យរបួសធ្ងន់ចំនួន ០២នាក់ (ប្រុស០១នាក់) លើ កំណាត់ផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រ ១២៤និង១២៥ ស្ថិតនៅចំនុចភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត ។ សមត្ថកិច្ចប្រចាំបញ្ជា ១១៧ ជួយអន្តរាគមន៍ ។
សូមជម្រាបថា កាលពីវេលាម៉ោង១២ និង៥៥នាទីរសៀល មានករណី “គ្រោះថ្នាក់ចរាចរណ៍” រវាងរថយន្ត និងម៉ូតូ បណ្តាលឱ្យរបួសធ្ងន់ចំនួន ០២នាក់ (ប្រុស០១នាក់) លើកំណាត់ផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រ ១២៤និង១២៥ ស្ថិតនៅចំនុចភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត ។
ក្រោយកើតហេតុ កម្លាំងជំនាញនៃអធិការដ្ឋាន នគរបាលស្រុកដងទង់ សហការណ៍ជាមួយ កម្លាំងជំនាញនៃ ប៉ុស្តិ៍នគរបាលរដ្ឋបាលល្អាង បានចុះដល់កន្លែង កើតហេតុវាស់វែង បញ្ជូនជនរងគ្រោះម្នាក់ ទៅកាន់មន្ទីរពេទ្យ រីម៉ូតូរក្សាទុកនៅ ប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំល្អាងជាបណ្តោះអាសន្ន និងបន្តស្រាវជ្រាវស្វែង រករថយន្តបង្ក ដើម្បីដោះស្រាយតាមនីតិវិធី៕