ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីជំងឺផ្តាសាយបក្សី លើបុរសអាយុ៦៩ឆ្នាំ…

(ភ្នំពេញ)៖ ក្រសួងសុខាភិបាលនៃ ព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូន សាធារណជនឱ្យបាន ជ្រាបថា មានអ្នក ជំងឺផ្តាសាយបក្សី ចំនួន០១ករណីទៀត កើតលើបុរសអាយុ៦៩ឆ្នាំ និងត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុស ផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ុន១ (H5N1) ពីវិទ្យាស្ថានជាតិ សុខភាពសាធារណៈ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ ២០២៤ ដែលមានទីលំនៅ ក្នុងភូមិតាប្រុយ ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប។

បច្ចុប្បន្នអ្នកជំងឺទទួល បានការថែទាំយ៉ាង យកចិត្តទុកដាក់ពី សំណាក់ក្រុមគ្រូពេទ្យ។ តាមការសាកសួរបង្ហាញថា នៅផ្ទះអ្នកជំងឺ មានចិញ្ចឹមមាន់ ប្រហែល៥០-៦០ក្បាល និងមានមាន់ងាប់ជា បន្តបន្ទាប់ប្រហែល  ២សប្តាហ៍មកហើយ។

ក្រុមឆ្លើយតបបន្ទាន់ របស់ក្រសួងសុខាភិបាល ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បាននិងកំពុងសហការ ជាមួយក្រុមការងារ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន អាជ្ញាធរមូលដ្ឋានគ្រប់ លំដាប់ថ្នាក់ ធ្វើការអង្កេតស្រាវជ្រា វយ៉ាងសកម្មលើការកើត ឡើងនូវជំងឺផ្តាសាយបក្សី និងធ្វើការឆ្លើយ តបទៅតាមវិធីសាស្ត្រ និងពិធីសារបច្ចេកទេស បន្តការស្វែងរកប្រភពចម្លង ទាំងលើសត្វ និងមនុស្ស និង បន្តស្វែងរកករណីសង្ស័យ និងអ្នកប៉ះពាល់ដើម្បី ទប់ស្កាត់ការឆ្លងបន្ត ទៅអ្នកដទៃទៀត ក្នុងសហគមន៍ ព្រមទាំងចែក ជូនឱសថតាមីហ្គូ (Tamiflu) ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការ អប់រំសុខភាព ប្រជាពលរដ្ឋនៅ ក្នុងភូមិដែលកើត ហេតុខាងលើ។

ក្រសួងសុខាភិបាល សូមក្រើនរំលឹកសារ ជាថ្មីម្តងទៀត ដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ សូមយក ចិត្តទុកដាក់ប្រុងប្រយ័ត្ន លើជំងឺផ្តាសាយបក្សីជានិច្ច ពីព្រោះជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាម កំហែងដល់សុខភាព ប្រជាពលរដ្ឋយើង ហើយក៏សូមជម្រាបដល់បងប្អូន ប្រសិនបើមាន អាការៈក្តៅខ្លួន ក្អក ហៀរសំបោរ ឬពិបាកដកដង្ហើម និងមានប្រវត្តិ ធ្លាប់បានប៉ះពាល់ជា មួយមាន់ទាឈឺឬស្លាប់ ក្នុងអំឡុង១៤ថ្ងៃ មុនថ្ងៃចាប់ផ្ដើម មានរោគសញ្ញា សូមកុំទៅជួបជុំ ឬទីប្រជុំជនដែល មានមនុស្សច្រើន និងត្រូវស្វែងរកការ ពិគ្រោះយោបល់ និងការពិនិត្យព្យាបាល នៅតាមមូលដ្ឋានសុខាភិបាល ដែលនៅជិតលោក អ្នកបំផុតឱ្យបាន ឆាប់ទាន់ពេលវេលា។

របៀបចម្លង៖ ជំងឺផ្តាសាយបក្សី H5N1 គឺជាជំងឺផ្តាសាយមួយ ដែលជាធម្មតាចម្លង រវាងសត្វបក្សី ឈឺ ទៅបក្សីផ្សេងទៀត ប៉ុន្តែជួនកាលវាអាច ចម្លងពីបក្សីទៅមនុស្ស តាមការប៉ះពាល់ ជិតស្និទ្ធជាមួយបក្សី ដែលឈឺឬស្លាប់។

ជំងឺផ្តាសាយបក្សីលើ មនុស្សជាជំងឺធ្ងន់ធ្ងរ ដែលតម្រូវឱ្យមាន ការធ្វើការព្យាបាលនៅ មន្ទីរពេទ្យទាន់ពេលវេលា។ ទោះបីជាវាមិនងាយ ឆ្លងពីមនុស្សទៅមនុស្ស ប៉ុន្តែបើវាអាច បំប្លែងខ្លួនអាចឆ្លង ដូចនឹងជំងឺផ្តាសាយ តាមរដូវកាលផងដែរ។

វិធានការបង្ការ៖ សារអប់រំរបស់ រាជរដ្ឋាភិបាល រួមមាន៖ លាងដៃឱ្យបានញឹកញាប់ ជាមួយ សាប៊ូ និងទឹកមុនពេលបរិភោគ និងបន្ទាប់ពីប៉ះ ពាល់ជាមួយបក្សី ដាក់កុមារនៅឆ្ងាយ ពីសត្វបក្សី និងដាក់ សត្វបក្សីនៅឱ្យឆ្ងាយពីកន្លែងរស់នៅ កុំបរិភោគសត្វបក្សីឈឺឬងាប់ និងរាល់សត្វបក្សី ដែលធ្វើសម្រាប់ បរិភោគត្រូវចំអិនឱ្យឆ្អិនល្អ។

ក្រសួងសុខាភិបាលនឹ ងបន្តធ្វើការជូនដំណឹង ដល់សាធារណជន អំពីព័ត៌មានទាក់ទងនឹងបញ្ហា សុខភាពសាធារណៈ តាមឆាណែលតេឡេក្រាម និងទំព័រហ្វេសប៊ុកផ្លូវការ របស់ក្រសួងសុខាភិបាល ក៏ដូចជា ទំព័រហ្វេសប៊ុកផ្លូវការ របស់នាយកដ្ឋាន ប្រយុទ្ធនឹងជំងឺឆ្លង និងគេហទំព័រ www.cdcmoh.gov.kh ដែល គេហទំព័រនេះមាន សម្ភារៈអប់រំសុខភាព ដែលអាចទាញយកមកមើល និងប្រើប្រាស់បាន។ សម្រាប់ព័ត៌មាន បន្ថែម សូមទាក់ទងលេខទូរស័ព្ទ ទាន់ហេតុការណ៍របស់ ក្រសួងសុខាភិបាល លេខ១១៥ ដោយឥតគិតថ្លៃ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *