សមត្ថកិច្ចឆ្មក់បង្ក្រាបសង្វៀន បញ្ជល់មាន់នៅក្នុង ស្រុកសំរោងទង​ បានអ្នកញៀនល្បែង៤នាក់ និងមាន់២ក្បាល

(ខេត្តកំពង់ស្ពឺ)៖ អ្នកញៀនល្បែងជល់ មានចំនួន៤នាក់ ត្រូវបានកម្លាំងនគរបាល សហការបង្ក្រាបបាន ខណៈដែល អ្នកញៀនល្បែងជាច្រើននាក់ បានរត់គេចខ្លួន បាតជើងសព្រាត ក្រោយប្រមូលម្តុំគ្នា លេងល្បែងជល់មាន់ ហើយកម្លាំងនគរបាល សហការបង្ក្រាបសង្វៀន បញ្ជល់មាន់នោះតែម្តង។

ការបង្ក្រាបសង្វៀន បញ្ជល់មាន់នេះបាន ធ្វើឡើងកាលពីវេលា ម៉ោង១២និង១៥នាទីថ្ងៃត្រង់ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ នៅក្នុងភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

នគរបាលស្រុកសំរោងទង បាននិយាយឱ្យដឹងថា នៅមុនពេលបង្ក្រាបសង្វៀន បញ្ជល់មានខាងលើ បានគឺ កម្លាំងនគរបាល ព្រហ្មទណ្ឌស្រុកសំរោងទង បាន សហការជាមួយកម្លាំង នគរបាលរដ្ឋបាលប៉ុស្ដិ ឃុំត្រពាំងគង បានធ្វើការបង្ក្រាប ទីតាំងលេងល្បែងស៊ីសង ( ជល់មាន់ ) នៅដីវាលស្ថិតនៅភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

នគរបាលស្រុក សំរោងទងបានបន្តថា នៅក្នុងការបង្ក្រាប សង្វៀនបញ្ជល់មាន់នោះ ឃាត់ខ្លួនអ្នកញៀនល្បែងបានចំនួន ៤នាក់ទី០១- ឈ្មោះ ឱ សំណាង ភេទប្រុស អាយុ ៥៨ឆ្នាំ (ម្ចាស់សង្វៀន)ទី០២- ឈ្មោះ ខាត់ ចាន់ធឿន ភេទប្រុស អាយុ ៤៤ឆ្នាំ ទាំង២នាក់ រស់នៅភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ទី០៣- ឈ្មោះ ហយ ហាន ភេទប្រុស អាយុ ៤១ឆ្នាំ នៅភូមិត្រពាំងរកា ឃុំត្រពាំងរកា ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងទី០៤- ឈ្មោះ ជាំង មីនា ភេទប្រុស អាយុ ២៤ឆ្នាំ នៅភូមិឈើទាលលើ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

នគរបាលស្រុកសំរោងទង ដដែលបានបញ្ជាក់ទៀតថា ក្រោយឃាត់ខ្លួន ក្រុមអ្នកញៀនល្បែង ទាំង៤នាក់ខាងលើ នគរបាល ដកហូតវត្ថុតាងមាន [អាគក] មាន់ជល់ចំនួន២ក្បាល សង្វៀនចំនួន០១ ម៉ូតូ០២គ្រឿង ចង្រ្កានហ្គាស០១ កន្ធុន០១ ចាន០១ និង លុយរៀលចំនួន១១៨៦០០រៀល ( ដប់មួយម៉ឺន ប្រាំបីពាន់ ប្រាំមួយរយរៀល )។

បច្ចុប្បន្នក្រុមអ្នកញៀនល្បែង រួមនិងវត្ថុតាង នគរបាលជំនាញ បានសួរនាំ ហើយកសាងសំណុំ រឿងចាត់ការ បន្តតាមផ្លូវច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *