ឯកឧត្តម សេង ទៀង ចុះពិនិត្យមើលទីតាំង ដើម្បីទិញដីបន្ថែម ពង្រីកសាងសង់ ទីអារាមប្រគេន ព្រះតេជគុណ លៀង សីហា

(ខេត្តកំពត)៖ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ លោក អ៉ឹម ច័ន្ទសោធន អភិបាល នៃគណៈអភិបាលស្រុកទឹកឈូ និងក្រុមការងារថ្នាក់ខេត្ត បានចូលរួមអមដំណើរឯកឧត្តម សេង ទៀង នាយរងខុទ្ធកាល័យ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចុះពិនិត្យមើលទីតាំងទិញដីបន្ថែម សម្រាប់ពង្រីកដីវត្ត និងកសាងកុដិប្រគេន ជូនព្រះតេជគុណ លៀង សីហា ដើម្បីគង់នៅ និងស្វែងយល់រៀនសូត្រព្រះធម៌ ក្នុងផ្លូវព្រះពុទ្ធសាសនា នៅវត្តព្រៃថ្មី ក្នុងភូមិភ្នំតូច ឃុំកណ្ដោល ស្រុកទឹកឈូ ខេត្តកំពត ។

ជាមួយគ្នានេះដែរ ឯកឧត្តមបាន នាំយកបច្ច័យ និងទេយ្យទានមួយចំនួនរួមមាន ៖ អង្ករ ទឹកភេជ្ជៈ ផ្សេងៗ និងបច្ច័យចំនួន ៧០,០០០ដុល្លា ( ប្រាំពីរម៉ឺនដុល្លាគត់ )សម្រាប់ទិញដីពង្រីកដីវត្តព្រៃថ្មី និងបច្ច័យកសាងព្រះវិហារចំនួន ១,០០០ដុល្លា ( មួយពាន់ដុល្លា ) និង ៥,០០០,០០០រៀល ( ប្រាំលានរៀល )៕  ដោយលោក សេង ណារិទ្ធ

You might like

Leave a Reply

Your email address will not be published. Required fields are marked *