(ខេត្តពោធិ៍សាត់) ៖ ប្រជានេសាទរាយការណ៍ថា នៅវេលាម៉ោងប្រមាណ១០ និង៤៥នាទី ព្រឹកថ្ងៃចន្ទ ៤រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤នេះ សមត្ថកិច្ច១ក្រុម បានចុះបង្រ្កាប អួនហ៊ុមទឹកសាប អូសទាញដោយកម្លាំង ម៉ាស៊ីនចំនួន០២វង់ ដើម្បីនាំយកទៅ បន្តនីតិវិធី។
សេចក្ដីរាយការណ៍ ដដែលឱ្យដឹងទៀតថា ប្រតិបត្តិការខាងលើធ្វើ ឡើងនៅលើផ្ទៃ ទឹកបឹងទន្លេសាប ត្រង់ចំណុចមាត់ ពាមព្រែកក្អមសំណ ស្ថិតនៅភូមិក្អមសំណ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
សេចក្ដីរាយការណ៍ បញ្ជាក់ទៀតថា មនុស្សច្រើននាក់ រួមទាំងវត្ថុតាង អួនហ៊ុមទឹកសាប ក្រឡាល្អិតៗចំនួន០២វង់ កាណូតម៉ាស៊ីនសេះធំៗ ទូកដឹកសម្ភារផ្សេងៗ បាននាំយកទៅស្នាក់ការ ជលផលបាកាន ដើម្បីបន្តនីតិវិធី។ ព័ត៌មានលម្អិតសូមរង់ចាំអានបន្ត ៕