ប្លែក! បើកឡានបុកជនរងគ្រោះ បណ្តាលឱ្យរបួស រួចជួយយកអាសារ ដឹកបញ្ជូនទៅគ្លីនិក ចុងក្រោយយកទ្រព្យ សម្បត្តិជនរងគ្រោះ បើកឡានគេចខ្លួនបាត់

(ភ្នំពេញ)៖ ប្លែក! បើកឡានបុកជនរង គ្រោះបណ្តាលឱ្យរបួស រួចជួយយកអាសារ ដឹកបញ្ជូនទៅគ្លីនិក ចុងក្រោយយក ទ្រព្យសម្បត្តិជនរងគ្រោះ បើកឡានគេចខ្លួនបាត់ ។ សង្ឃឹមថា គេចមិនរួចពីសមត្ថកិច្ចទេ ខណះមានវីដេអូកាម៉ារាសុវត្ថិភាព ឃើញមុខនិង ផ្លាកលេខឡានច្បាស់ត្រឡែត។ ករណីនេះត្រូវបានគេបង្ហោះ លើបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក ដោយសរសេរថា ៖ មានអញ្ចឹងដែរបុក គេរបួសធ្ងន់  ហើយយក ទ្រព្យ  អ្នករង គ្រោះទៅបាត់ …បុរសម្នាក់បានបើក រថយន្តម៉ាក ឡិចស៊ីសRX-330  មួយគ្រឿងក្នុង ល្បឿនលឿន បានបុកពីក្រោយ ម៉ូតូ១គ្រឿងបណ្ដាល ឲ្យស្ត្រីជាប្រពន្ធ អ្នកបើក ម៉ូតូរងរបួសធ្ងន់ ចំណែកប្ដីរបួសស្រាល។

ខណៈនោះអ្នកបើកបរ រថយន្តខាងលើ  បានជួយដឹកជនរងគ្រោះ ទៅកាន់គ្លីនិកដើម្បីសង្គ្រោះ ដោយបាន យកលុយ និងទូរស័ព្ទព្រមទាំង ឯកសាររបស់ជន រងគ្រោះមកដាក់ ក្នុងរថយន្តរបស់ ខ្លួនដោយធានា អះអាង ថា នឹងដោះស្រាយ ជូនជនរងគ្រោះ។

ប៉ុន្តែបន្ទាប់ពីដឹកជនរងគ្រោះ ដល់មន្ទីរសម្ភព និងព្យាបាលជំងឺ ស្រាប់តែបុរសនេះ ក៏ឆ្លៀតឱកាស បើករថយន្តរត់គេចខ្លួនបាត់ ដោយយកទាំងលុយ និងទូរស័ព្ទព្រមទាំង របស់របរមួយចំនួន របស់ជនរង គ្រោះថែម  ទៀត។ ពេលទូរស័ព្ទឲ្យត្រឡប់ មកវិញដែរប៉ុន្តែ ខលចូលច្រើន ដងបុរសនោះមិន ខ្ចីលើកទូរស័ព្ទឡើយ។

ហេតុការណ៍នេះបាន កើតឡើងកាលពី វេលាម៉ោង២ សៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ នៅតាមផ្លូវក្រវាត់ក្រុងទី៣ ត្រង់ចំណុចភ្លើងស្តុប វត្តជន្លុងម្លូស្ថិត នៅក្នុងភូមិព្រែរងៀង សង្កាត់ភ្លើងឆេះរទេះខណ្ឌកំបូល រាជធានីភ្នំពេញ ។

ជនរងគ្រោះជាប្រពន្ធឈ្មោះ សួង សំបូរ អាយុ៣៨ឆ្នាំ និងប្ដីឈ្មោះ ភឺន សុភន អាយុ៤២ឆ្នាំបច្ចុប្បន្នមាន ទីលំនៅភូមិថ្មី ឃុំកណ្ដោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ជិះម៉ូតូ ម៉ាកហុងដាឌ្រីមសេ ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ស្ពឺ1I-7559។

ចំណែករថយន្តបង្ក ម៉ាកឡិចស៊ីសRX-330 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2BC-5643 បើកបរដោយ បុរសមិនស្គាល់អត្តសញ្ញាណ។ ជននេះបានយកទ្រព្យសម្បត្តិ របស់ជនរងគ្រោះ រួមមាន ទូរស័ព្ទដៃ១គ្រឿង លុយចំនួន១៥០ដុល្លារប្រាក់រៀល ចំនួន១០ម៉ឺនរៀល ឯកសារបង់ប្រាក់ ធនាគារថ្នាំពេទ្យនិង កាតការងារ រោងចក្រមួកសុវត្ថិភាព ។

ពាក់ព័ន្ធករណីនេះ លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ បានប្រាប់អោយដឹងថា ៖ ជុំវិញបញ្ហា លោកមិនទាន់ទទួលបានព័ត៌មាន នៅឡើយ ដូច្នេះលោកកំពុងសួរ ទៅកាន់សមត្ថកិច្ចមូលដ្ឋាន ដើម្បីផ្តល់ព័ត៌មាន ជូនពេលក្រោយ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *