ខេត្តរតនគិរី ៖ ប្រព័ន្ធលូបង្ហូរទឹកស្អុយមួយកន្លែងនេះ នៅតាមបណ្តោយផ្លូវជាតិលេខ៧៨ ដែលបានស្ទះកាកសំណល់ហូរទឹកស្អុយចេញមកខាងក្រៅ មានពណ៌ខៀវនិងដុះស្លែធ្វើឲ្យប៉ះពាល់ក្លិនស្អុយទៅដល់អ្នកធ្វើដំណើរ ឬភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកដើរលេងកម្សាន្តនៅក្នុងខេត្តរតនគិរី តាមរមណីយដ្ឋាន នាពេលបុណ្យទានម្តងៗ ជាពិសេសប៉ះពាល់បរិស្ថានក្នុងខេត្ត ត្រូវបានអាជ្ញាធរក្រុងបានលុង ចុះមករៀបចំស្តារកាក់សំណល់ចេញពីក្នុងប្រព័ន្ធលូទឹកស្អុយ បន្ទាប់ពីហៀរហូរមានក្លិនស្អុយជាច្រើនខែមកហើយនោះ។
ជាក់ស្ដែងនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ប្រព័ន្ធលូបង្ហូរទឹកស្អុយនៅត្រង់ចំណុចជើងវត្តភ្នំស្វាយ ទល់មុខស្ថានីយប្រេងឥន្ធនៈ តេលា ស្ថិតក្នុងភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ត្រូវបានអាជ្ញាធរក្រុងចុះមកស្តារប្រព័ន្ធលូបង្ហូរទឹកស្អុយឲ្យបានល្អកុំឲ្យទឹកហូរចេញមកខាងក្រៅទៀត។
លោក កៃ សាវិន អភិបាលរងក្រុងបានលុង ទទួលបន្ទុកសណ្ដាប់ធ្នាប់បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី៣០ ខែមករានេះ ថា ការស្តារកាកសំណល់ចេញពីប្រព័ន្ធលូបង្ហូរទឹកស្អុយនេះ លោកឃើញកខ្វក់ពេកលោកបានទាក់ទងជាមួយលោក ឌុច ហួរ សង្កាត់ឡាបានសៀក និងសុំឲ្យមន្ទីរសាធារណការចូលរួមសហការជាមួយផងដែរ បើយើងនៅតែប្រចាំគ្នានោះ អត់មានភាពស្រស់បំព្រងនោះទេ ចេះតែមើលនិងភ្នែក ទៅហួសមកហួស អ្វីដែលលោកបានឃើញ ចិត្តតែមួយបេះដូងតែមួយ ធ្វើយ៉ាងណាឲ្យមូលដ្ឋានរបស់យើងបានស្អាត ហើយប្រជាការពារភូមិចុះមកជួយ ក៏បានជួយឧបត្ថម្ភពួកគាត់ខ្លះៗផងដែរ។
លោកថា សកម្មភាពនេះលោកបានដឹកនាំកម្លាំងធ្វើ លោកមិនចង់ឃើញមានទឹកស្អុយហូរតាមផ្លូវនោះដែរ អ្វីលោកអាចធ្វើបានគឺលោកធ្វើ៕SN