សម្ដេចតេជោ ហ៊ុន សែន ផ្ញើប្រគេនការស្រឡាញ់ ក្តីអាណិតចំពោះកូននេន សីហា និងប្រកាសជួយ ជាវដីពង្រីកវត្ត កសាងកុដ

(ភ្នំពេញ)៖ កាលពីព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤នេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្ដម ប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធាន គណបក្ស ប្រជាជនកម្ពុជា បានផ្ញើប្រគេនការស្រឡាញ និងក្ដីអាណិតចំពោះកូននេន សីហា ដែលគង់នៅវត្តព្រៃថ្មី ក្នុងខេត្តកំពត។

តាមរយៈហ្វេសប៊ុកផ្លូវការ សម្ដេចតេជោ នៅថ្ងៃនេះបានសរសេរ យ៉ាងដូច្នេះថា ៖ «ព្រឹកមិញបានជួបកូន អួន សារ៉ាត់ ដែលជាអ្នកផ្សព្វផ្សាយ ពីកូននេនសីហា។ ចំណុចសំខាន់ តើត្រូវជួយកូននេន សីហា របៀប ណា? និងការជួយ កសាងកុដសម្រាប់ ព្រះសង្ឃគង់នៅ និងទិញដីបន្ថែមដើម្បីពង្រីក និងកសាងវត្ត ។»

សម្ដេចតេជោ ហ៊ុន សែនបន្តថា ៖ សម្ដេចនឹងចាត់ឱ្យ តំណាងទៅជួប ព្រះចៅអធិការវត្ត និងកូននេន សីហា ដោយ រួម ដំណើរ ជាមួយ អួន សារ៉ាត់ ដើម្បីពិភាក្សាដោះ ស្រាយជាក់ស្តែង។

ជាមួយគ្នានេះសម្ដេចតេជោ ហ៊ុន សែន បានអរគុណដល់លោក អួន សារ៉ាត់ដែលបាន ជួយផ្សព្វផ្សាយពីកូននេន សីហា និងសូមអរគុណសប្បុរសជន ដែលបានជួយដល់កូននេន សីហា ដើម្បីកសាងព្រះវិហារ និងសូមអំពាវនាវ បន្តជួយរហូតរួចរាល់ នូវព្រះវិហារនេះ។ សម្ដេចបានប្រកាសថា ៖ សម្ដេចនឹងជួយជាវ ដីដើម្បីពង្រីកវត្ត និងកសាងកុដ សម្រាប់ព្រះសង្ឃគង់នៅ។

សម្ដេចតេជោ៖ «ខ្ញុំទទួលខុសត្រូវលើ ការជាវដីពង្រីកវត្ត និងកសាងកុដ សម្រាប់ព្រះសង្ឃគង់នៅ។ ផ្ញើប្រគេនការស្រឡាញ់ និងក្តីអាណិត ចំពោះកូននេនសីហាពីតា៕»

សូមបញ្ជាក់ថា ៖ ភ្លាមៗនោះ លោក អួន សារ៉ាត់ បានបង្ហោះលើ ផេកផ្លូវការរបស់ខ្លួនថា ៖ រំភើបខ្លាំងណាស់ លោកកូនសីហា ពិតជាសំណាងមែន ថ្ងៃនេះខ្ញុំពិតជារំភើប ក្រៃលែងបំផុត ដែលបានជួបសម្ដេចតេជោ ហ៊ុន សែន ដោយផ្ទាល់ ដោយសម្ដេចមានទឹកចិត្ត ដ៏ល្អប្រពៃថ្លៃថ្លាបំផុត សម្ដេច ស្រលាញ់ អាណិត និងមេត្តា ចំពោះលោកកូនសីហា សម្ដេចជួយលោកកូន ចូលរួមជួយកសាងវត្ត ជាមួយពុទ្ធបរិស័ទ ធ្វើបុណ្យជាមួយ លោកកូនសីហា (ព័ត៌មានបន្តខ្ញុំនឹងជូនដំណឹងពេលក្រោយ) ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *