ខេត្តកែបរៀបចំសិក្ខា សាលាផ្សព្វផ្សាយ ស្តីពី «ការអភិវឌ្ឍន៍អាជីវកម្ម ក្រោយបរិបទកូវីដ.១៩» 

(ខេត្តកែប)៖ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ សម្ព័ន្ធសមាគមសហ គ្រាសធុនតូច និងមធ្យមកម្ពុជា បានរៀបចំសិក្ខាសាលា ក្រោមប្រធានបទស្តីពី «ការអភិវឌ្ឍន៍ អាជីវកម្មក្រោយ បរិបទកូវីដ.១៩» ដែលអញ្ជើញចូលរួមជា គណ:ធិបតីភាព លោក ប៊ុន យោង អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិតសោម ពិសិដ្ឋ អភិបាលនៃគណ: អភិបាលខេត្ត និងលោក ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា។

លោក ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានលើកឡើងថា ដោយមើលឃើញថា សហគ្រាសធុនតូច និងមធ្យម ត្រូវការចំណេះដឹងថ្មីៗ ក៏ដូចជាត្រូវការជួយ ជ្រោមជ្រែងបន្ថែមទៀត ការជម្រុញ ទីផ្សារក្នុងស្រុក និងការជម្រុញទីផ្សារ ទៅក្រៅប្រទេស ក៏ដូចជាធនធាន ហិរញ្ញវត្ថុដើម្បីទ្រទ្រង់ និងអភិវឌ្ឍន៍ អាជីវកម្មរបស់ពួកគាត់។

លោក ឧកញ៉ា បន្តថា សិក្ខាសាលានេះ មានការសហការ ជាមួយដៃគូរឧបត្ថម្ភនានា មានគោលបំណង ដើម្បីជួយជម្រុញគាំ ទ្រដល់ការរីកចម្រើន របស់សហគ្រាសធុនតូច និងមធ្យម និងដើម្បី ស្នើរសុំការគាំទ្រហិរញ្ញវត្ថុ និងហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ អង្គការអន្តរជាតិ និងធនាគារដៃគូររបស់ សម្ព័ន្ធសមាគមសហគ្រាស ធុនតូច និងមធ្យមកម្ពុជា អង្គការក្រៅ រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធដ៏ទៃទៀត។

លោក ប៊ុន យោង អភិបាលរងខេត្ត បានលើកឡើងដែរថា កម្មវិធីសិក្ខាសាលានៅក្នុងថ្ងៃនេះ ពិតជាមានសារសំខាន់ណាស់ ដោយសារតែស្រង់ នូវបញ្ហាប្រឈមរបស់ ម្ចាស់សហគ្រាសធុនតូច និងមធ្យម ដែលកើតឡើងក្នុងសហគ្រាសផ្ទាល់ ហើយបញ្ហាប្រឈម ដែលកើតចំពោះម្ចាស់ សហគ្រាសនោះ រួមមាន៖

ចំណេះដឹងថ្មីៗ ដំណើរការនៃការត្រៀមខ្លួន ក្នុងការធ្វើទីផ្សារក្នុងស្រុក និងការនាំចេញ ទទួលបានព័ត៌មានទាក់ទងនឹង បទប្បញ្ញត្តិរបស់ស្ថាប័ន ពាក់ព័ន្ធនានា ព័ត៌មានទាក់ទងនឹងប្រាក់កម្ចី ធនាគារដៃគូ សេវាកម្ម និងក្រុមហ៊ុនដៃគូ។

លោក អភិបាលរងខេត្ត បានបន្តថា កម្មវិធីសិក្ខាសាលាថ្ងៃនេះ មានចំណុចល្អ គឺបានឱ្យម្ចាស់សហគ្រាស បំពេញនៅកម្រងសំណួរ អង្កេតស្វែងរកបញ្ហាប្រឈម ក្នុងដំណើរការអាជីវកម្ម និងឱ្យម្ចាស់សហគ្រាសបានជួប ផ្ទាល់ជាមួយធនាគារ ក្រុមហ៊ុនផ្តល់សេវាកម្ម ដែលអាចជួបគ្នាផ្ទាល់ ព្រមទាំងលើកឡើងសេចក្តីត្រូវ ការរបស់ខ្លួន ទៅ កាន់ធនាគារ ក្រុមហ៊ុនផ្តល់សេវាកម្ម ឱ្យជួយដោះ ស្រាយបញ្ហារបស់ពួក គាត់ក៏ដូចជាឱ្យសម្ព័ន្ធសមាគម សហគ្រាសធុន តូច និងមធ្យមកម្ពុជា បានដឹងអំពីបញ្ហា​ ដែលកើតមានឡើងក្នុង សហគ្រាសនីមួយៗ យកមកប្រមូលផ្តុំ ជាឯកសារនឹងរកវិធីដោះស្រាយ​ជូនម្ចាស់សហគ្រាស។

ហើយកម្មវិធីសិក្ខាសាលាថ្ងៃនេះ ក៏ឱ្យធនាគារ ក្រុមហ៊ុន ធ្វើបទ បង្ហាញអំពីសេវាកម្មផលិតផល ដែលផ្តល់ជូនដល់សិក្ខាកាមទាំងអស់ ដែលបានអញ្ជើញ ចូលរួមក្នុងកម្មវិធីសិក្ខា សាលាថ្ងៃនេះ។

លោក អភិបាលរងខេត្ត សង្ឃឹមយ៉ាងថា ម្ចាស់សហគ្រាសធុនតូច និងមធ្យមដែលមានវត្តមាន នៅក្នុងអង្គសិក្ខាសាលានេះ និងយកចិត្តទុកដាក់ក្នុ ងការចូលរួមសកម្មភាពផ្សេងៗ តាមរបៀបវារៈនៃកម្មវិធីនេះ ហើយក្រោយពីបានទទួលការ បណ្តុះបណ្តាលក្នុងកម្មវិធីនេះ ម្ចាស់សហគ្រាសធុនតូច និងមធ្យមទាំងអស់ នឹងទទួលបានចំណេះដឹងថ្មី បន្ថែមទៀត ដើម្បីយកទៅអនុវត្ត និងពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីអភិវឌ្ឍការងារធុរៈកិច្ចរបស់ខ្លួនកាន់តែរីកចម្រើនបន្ថែមទៀត៕ ដោយលោក សេង ណារិទ្ធ

You might like

Leave a Reply

Your email address will not be published. Required fields are marked *