(ខេត្តបន្ទាយមានជ័យ)៖ គួឲ្យសង្វេកណាស់មួយប៉ព្រិចភ្លែក ស្រី្តម្នាក់ទើបនិងឆ្លង ទន្លេបានកូនភ្លោះ ដល់ទៅ ២នាក់បានជាង១ខែ ស្រាប់តែកូនឈឺក៏រត់ទៅខ្ចី លុយអ្នកខាងបាន ១ម៉ឺនរៀនជិះម៉ូតូទៅទិញថ្នាំ ឲ្យកូនផឹកស្រាប់តែអកុសល ត្រូវរថយន្តធំដឹកដីបុកកិនស្លាប់។ រឿងរាវនេះកើតឡើនៅ វេលាម៉ោង៩ព្រឹក ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅចំណុចផ្លូវលំ ក្នុងភូមិប្រាសាទ ឃុំស្លរក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
មន្ត្រីចរាចរណ៍បាន ប្រាប់អ្នកយកព័ត៌មាន ឲ្យដឹងថាស្ត្រីរងគ្រោះមានឈ្មោះ សៃ បូរី អាយុ៣៧ឆ្នាំ រស់នៅភូមិផ្ចឹក ឃុំតាផូ ស្រុកស្វាយចេក ប្តីឈោះ ម៉ុយ ម៉ុល អាយុ៣៨ឆ្នាំ មានកូន៤នាក់ ស្រីទាំងអស់ ស្រី្តរងគ្រោះមានកូនភ្លោះ២នាក់ កើតទើបតែកើតបាន១ខែកន្លះ។
មន្ត្រីចរាចរណ៍បាន ប្រាប់អ្នកយកព័ត៌មានឲ្យ ដឹងបន្តទៀតថា បើតាមក្រុមគ្រួសារបាន ឲ្យដឹងថានៅ ថ្ងៃទី២៦ ខែមករា នោះស្ត្រីជាម្តាយកូន របស់គាត់ឈឺគាត់គ្មាន លុយទេបានទៅខ្ចីលុយ អ្នកជិតខាងបានប្រាក់ ១ម៉ឺនរៀលជិះម៉ូតូម៉ាក ហុងដាឌ្រីមC-125 ស៊េរីឆ្នាំ2017 ពាក់ស្លាកលេខបន្ទាយមានជ័យ 1Q-64 31ជិះសំដៅទៅកន្លែងលក់ថ្នាំ លុះជិះមកដល់កន្លែង កើតហេតុស្រាប់មាន រថយន្តដឹកដីកែឆ្នៃ ១គ្រឿងស្លាក់លេខ ភ្នំពេញ 3D-9883 បានធ្វើដំណើរក្នុងទិសដៅ ពីកើតទៅលិចច្រាស់ទិសគ្នា បើកមកដល់ចំណុច កើតហេតុដែរស្របពេលនោះ មានគោឆ្លងកាត់ផ្លូវបណ្ដាល ប៉ះដៃចង្កូតម៉ូតូជាមួយនឹងសត្វគោ ក៏ដួលម៉ូតូចូលក្រោម រថយន្តកិនស្ត្រីរងស្លាប់ភ្លាមៗ នៅហ្នឹងកន្លែងកើត ហេតុតែម្តង។
ជុំវិញករណីគ្រោះថ្នាក់ខាង លើនេះក្រោយពីកើតហេតុហើយ សមត្ថកិច្ចនគរបាលចរាចរណ៍ ចុះដល់កន្លែងកើតហេតុ បានធ្វើការវាស់វែង និងយករថយន្តបង្ក និងម៉ូតូជនរងគ្រោះ យកទៅរក្សាទុកនៅ អធិការដ្ឋាន នគរបាលស្រុកស្វាយចេក ដើម្បីរងចាំការដោះ ស្រាយនៅពេលក្រោយ។ ចំណែកសពសមត្ថកិច្ចបាន ប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅ ធ្វើបុណ្យតាមប្រពៃណីនៅ ផ្ទះដោយសង្វេកយ៉ាងខ្លាំង៕