លោកយាយវ័យ៦៨ឆ្នាំម្នាក់ ជាស្ត្រីមេម៉ាយ ទទួលបានអំណោយសប្បុរសជន តាមរយៈលោក គ្រុយ គឹមលន ចៅសង្កាត់រងទី១ សង្កាត់អូរជ្រៅ…

(ក្រុងប៉ោយប៉ែត)៖ លោកគ្រុយ គឹមលន ចៅសង្កាត់រងទី១ នៃសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែតបានដឹកនាំ ក្រុមការងានាំយក អំណោយសប្បុរសជន ទៅជូនលោកយាយ ដែលជាស្ត្រីមេម៉ាយ ទីទល់ក្រម្នាក់ កាលពីព្រឹកថ្ងៃទី២៨ ខែមករាឆ្នាំ២០២៤ ស្ថិតក្នុងភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកស្ត្រីមេភូមិព្រៃព្រិច បានប្រាប់អោយដឹងថា លោកយាយទីទល់ក្រនិងជាស្ត្រីមេម៉ាយរូបនេះមានឈ្មោះ អាន ខន អាយុ៦៨ឆ្នាំ រស់នៅក្នុងភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកស្រីមេភូមិបានបន្តរទៀតថា លោកយាយខាងលើនេះរស់នៅក្នុងផ្ទះដែលមានទំហំ៤ម៉ែត្រ គុណនិង៦ម៉ែត ដ៏ទ្រុឌទ្រោមក្នុងដីឡូមួយកន្លែង និងមានជញ្ជាំងដំបូលធ្លុះធ្លាយថែមទៀត ដោយឃើញក្នុងសភាពខ្វះខាតនោះលោក គ្រុយ គឹមលន ចៅសង្កាត់រងទី១ នៃសង្កាត់អូរជ្រៅក៏បានដឹកនាំក្រុមការងារ នាំយកអំណោយសប្បុរសជន មកជូនលោកយាយរួមមាន អង្ករ ចំនួន២៥គីឡូក្រាម ទឹកបរិសុទ្ធចំនួន១យួរ ត្រីខចំនួន១យួរ ទឹកក្រូចចំនួន២យួរ ទឹកអ៊ុកការីហ្វឺតចំនួន២យួរ ទឹកត្រីចំនួន១យួរ មីចំនួន១កេះ និងស័ង្កសីចំនួន២៩សន្លឹក រួមទាំងថវិការមួយចំនួនទៀត។

លោកគ្រុយ គឹមលន ចៅសង្កាត់រងទី១ នៃសង្កាត់អូរជ្រៅ បានប្រាប់អោយដឹងថា អំណោយសប្បុរសជន ដែលលោកបានមកជូន លោកយាយខាងលើ គឺមានគ្រឿងឧបភោគ បរិភោគ ដែលជាអំណោយ របស់លោក ខូយ ប៊ុនថា ក្នុងនោះមាន អង្ករចំនួន២៥គីឡូក្រាម ទឹកបរិសុទ្ធចំនួន១យួរ ត្រីខចំនួន១យួរ ទឹកក្រូច ចំនួន២យួរ ទឹកអ៊ុកការីហ្វឺតចំនួន២យួរ ទឹកត្រីចំនួន១យួរ មីចំនួន១កេះ និងថវិការចំនួន១០ម៉ឺនរៀលផងដែរ និងស័ង្កសីចំនួន២៩សន្លឹក គិតជាទឹកចំនួន៤៦៤០០០រៀល ដែលជាអំណោយរបស់លោក ឃុន ស្រន់ និងរួមទាំងថវិការ របស់លោកផ្ទាល់ ចំនួន៣៧៦០០០រៀលផងដែរ។

លោកគ្រុយ គឹមលន បានអោយប្រាប់ដឹងទៀតថា ក្រោយពីបាន យកអំណោយខាងលើជូនលោកយាយហើយ លោកក៏បានអោយ ក្រុមការងាររបស់លោក ចុះជួយនិងជួលជុល ផ្ទះជូនលោកយាយឡើងវិញ ដើម្បីអោយគាត់រស់នៅ សុខស្រួល ថែមទៀតផង។

លោកយាយអាន ខន ដែលជាស្ត្រីមេម៉ាយ ក្រោយពីទទួលបានអំណោយ និងបានផ្ទះរស់នៅសុខស្រួល ហើយនោះ លោកយាយក៏បានលើដៃអគុណ និងជូនពរដល់លោក គ្រុយគឹមលន ចៅសង្កាត់រងទី១ នៃសង្កាត់អូរជ្រៅ រួមទាំងសប្បុរសជន អោយជួបតែពុទ្ធពរ ទាំំងប្រាំប្រការ គឺអាយ វណ្ណៈ សុខៈ ពលៈកុំបីឃ្លាងឃ្លៀតឡើយ៕

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *