លោកឧត្តមសេនីយ៍ត្រី អ៉ី ចំរើន ដឹកនាំមន្ត្រីក្រោមឳវ៉ាត រៀបចំពិធីសែនព្រេន សុំសេក្តីសុខពីម្ចាស់ទឹកម្ចាស់ដី ដើម្បីរុះរើអគារ ចាស់ចេញដើម្បីយកទីតាំងសង់អគារ ប៉ុស្តិ៍នគរបាលច្រកទ្វារ ព្រំដែនអន្តរជាតិប៉ោយប៉ែត ថ្មីឡើងវិញ……

(ខេត្តបន្ទាយមានជ័យ)៖ កាលពីព្រឹកថ្ងៃទី២៦ ខែមករាឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី អ៉ី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងលោកជំទាវ ព្រមទាំងមន្ត្រីក្រោមឳវ៉ាត ដោយមានការចូលរួម ពីសំណាក់ស្ថាប័នពាក់ព័ន្ធ ជាច្រើននាក់ទៀត បានចូលរួមធ្វើពិធីសែនព្រេន សុំសេចក្តីសុខ ពីម្ចាស់ទឹកម្ចាស់ដី មុននឹងធ្វើការរុះរើ អគារប៉ុស្តិ៍នគរបាលច្រកទ្វារ ព្រំដែនអន្តរជាតិប៉ោយប៉ែត ចាស់ចេញ គឺស្ថិតនៅក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីយកទីតាំងសាងសង់អគារថ្មី សម្រាប់អោយមន្ត្រីស្នាក់នៅ។

លោកឧត្តមសេនីយ៍ត្រី អ៉ី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោ ប្រវេសន៍ច្រកទ្វារ អន្តរជាតិប៉ោយប៉ែត បានប្រាប់អោយដឹងថា ពិធីសែនព្រេន សុំសេចក្តីសុខពីម្ចាស់ទឹកម្ចាស់ដី មុននឹងធ្វើការរុះរើ អគារប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតចាស់ចេញនោះ គឺយកទីតាំងដើម្បីសាងសង់ អគារថ្មីដែលមានកម្ពស់០៤ជាន់ និងមានបន្ទប់ចំនួន៦០បន្ទាប់ សម្រាប់អោយមន្ត្រីស្នាក់នៅ បានរហូតចំនួន២៤០នាក់ទៀតផង។

លោកនាយប៉ុស្តិ៍បានបញ្ជាក់ទៀតថា អគារដែលសាងសង់ សម្រាប់អោយមន្ត្រីស្នាក់នៅនេះ គឺជាអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *