សមាគមជាតិក្រុមប្រឹក្សា រាជធានី-ខេត្ត បានរៀបចំកិច្ចប្រជុំ សមាគមក្រុមប្រឹក្សាជាតិ និងគណៈកម្មាធិការប្រតិបត្តិជាតិ លើកទី៥ អាណត្តិទី២

(ខេត្តកែប)៖ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ អគ្គលេខាធិការដ្ឋាន សមាគមក្រុមប្រឹក្សា រាជធានី-ខេត្ត បានរៀបចំកិច្ចប្រជុំ ក្រុមប្រឹក្សាជាតិលើកទី៥ និងគណៈកម្មាធិការប្រតិបត្តិជាតិ ដើម្បីបូកសរុបសមិទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ របស់សមាគមជាតិ ក្រុមប្រឹក្សារាជធានី-ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា។

កិច្ចប្រជុំប្រព្រឹត្តទៅ ក្រោមអធិបតីភាពបិទ អង្គប្រជុំដោយ ឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការ  តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម ម៉ប់ សារិន ប្រធានសមាគមជាតិ ក្រុមប្រឹក្សារាជធានី-ខេត្ត ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប  និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្ត និងមានការអញ្ជើញចូលរួម ពីឯកឧត្តម លោកជំទាវ លោក  លោកស្រី  ប្រតិភូពេញសិទ្ធ ក្រុមប្រឹក្សាជាតិ ថ្នាក់ដឹកនាំសមាគមជាតិ តំណាងព្រឹទ្ធសភា តំណាងក្រសួងមហាផ្ទៃ តំណាង លេខធិការដ្ឋា គ.ជ.អ.ប និងអ្នកពាក់ព័ន្ធមកពី២៥រាជធានីខេត្ត សរុប១៤៣ រូប ។

ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈ អភិបាលខេត្តកែប បានធ្វើរបាយការណ៍ ស្វាគមន៍ក្នុងកិច្ច ប្រជុំសមាគមក្រុមប្រឹក្សាជាតិ និងគណៈកម្មាធិការ ប្រតិបត្តិជាតិ លើកទី៥ អាណត្តិទី២ ដោយលើកឡើងថា៖  ផ្តើមចេញពីកត្តាសន្តិភាព ស្ថានភាពនយោបាយ ក្រោមការដឹកនាំ ប្រកបដោយកិត្តិបណ្ឌិត និងភាពឈ្លាសវៃរបស់សម្តេចប្រមុខដឹកនាំ និងការខិតខំប្រឹងប្រែង របស់រដ្ឋបាលខេត្ត ដោយមានការចូលរួម ពីក្រសួងស្ថាប័នពាក់ព័ន្ធផងនោះ ខេត្តកែបបានកំពុង អភិវឌ្ឍជាហូហែនៅ សមិទ្ធផលជាច្រើន រួមទាំងរមណីយដ្ឋានឆ្នេរខ្សាច់ កម្សាន្តកម្រិតខ្ពស់ប្រវែង ២,៧០០ម៉ែត្រ ផ្លូវក្រវាត់ភ្នំឧទ្យាន ជាតិប្រវែងជាង ៦ពាន់ម៉ែត្រ ផ្លូវស្របមាត់សមុទ្រឆ្ពោះទៅឆ្នេ រអង្កោលប្រវែងជិត ១២គីឡូម៉ែត្រ ក្រៅពីនេះ ខេត្តកែបកំពុងស្ថាបនា កំពង់ផែថ្មីនៅតំបន់សេះស ដោយឡែកកំពង់ផែ កោះទន្សាយបានអភិវឌ្ឍ រួចរាល់ជាស្ថាពរ បច្ចុប្បន្នខេត្តក៏កំពុង អភិវឌ្ឍកំពង់ផែជាប់ កោះទន្សាយដែល សម្រេចបាន៥០%  ហើយដែរ។

ឯកឧត្តម ម៉ប់ សារិន ប្រធានសមាគមជាតិ ក្រុមប្រឹក្សារាជធានី-ខេត្ត បានធ្វើរបាយការណ៍ បូកសរុបលទ្ធផលកិច្ចប្រជុំនេះថា សមាគមជាតិក្រុម ប្រឹក្សារាជធានី-ខេត្ត និងគណៈកម្មាធិការ ប្រតិបត្តិលើកទី៥ អាណត្តិទី២នេះ បានធ្វើការអនុម័តនូវ បេក្ខភាពស្នើបំពេញបន្ថែម ក្នុងអង្គអភិបាលកិច្ច និងបោះឆ្នោតអនុម័ត បេក្ខភាព ឯកឧត្តម  ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង ជាអនុប្រធានសមាគម ជាតិក្រុមប្រឹក្សារាជធានីខេត្ត ជំនួសឯកឧត្តម ម៉ៅ ភារិន ដែលទទួលភារកិច្ចថ្មី ជាមួយគ្នានេះ អង្គប្រជុំ បានធ្វើការពិនិត្យ វាយតម្លៃ ពិភាក្សា និងធ្វើបទបង្ហាញ និងអនុម័តផែនការវឌ្ឍន ភាពឆ្នាំ២០២៣ របាយការណ៍ ហិរញ្ញវត្ថុឆ្នាំ២០២៣ បង្ហាញអំពី គម្រោងគ្រប់គ្រងគ្រោះមហន្តរាយ , ស្នើសុំការអនុម័តការពន្យា ផែនការយុទ្ធសាស្ត្រ២០១៩-២០២៣ រយៈពេល១ឆ្នាំ និងអនុម័តផែនការសកម្មភាព និងថវិកាឆ្នាំ២០២៤។ ឯកឧត្តមបន្ថែមថា សម្រាប់ការងារអាទិភាពសម្រាប់ឆ្នាំ២០២៤ រួមមានៈ ការៀបចំមហាសន្និបាតអាណត្តិទី៣ សម្រាប់ឆ្នាំ២០២៤-២០២៩ ការបណ្តុះបណ្តាសមាជិក ក្រុមប្រឹក្សារាជធានីខេត្ត ទើបជាប់ឆ្នោតថ្មី និងពង្រឹងអង្គអភិបាលកិច្ចសមាគមជាដើម។

ថ្លែងបិទកិច្ចប្រជុំក្រុម ប្រឹក្សាជាតិនាឱកាសនោះ ឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់  ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានទទួលស្គាល់ និងចាត់ទុក សមាគមនានា នៃក្រុមប្រឹក្សារដ្ឋបាល ថ្នាក់ក្រោមជាតិ ជាស្ថាប័នសំខាន់មួយ ដែលដើរតួនាទីជា ដៃគូរមិនអាចខ្វះបាន ក្នុងដំណើរការ នៃការអនុវត្តកំណែរ ទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅកម្ពុជា។

ឯកឧត្តមរដ្ឋលេខាធិការបន្ថែមថា ក្រុមប្រឹក្សានៃរដ្ឋបាល ថ្នាក់ក្រោមជាតិ មិនត្រឹមតែជាតំណាង អោយសំលេង និងការការពារផល ប្រយោជន៍របស់ ប្រជាពលរដ្ឋប៉ុណ្ណោះទេ តែក៏ជាតួអង្គស្នូល នៃប្រជាធិបតេយ្យ និងអភិបាលកិច្ចមូលដ្ឋាន ក្នុងការធានាសិទ្ធ សេរីភាព ការទទួលបានព័ត៌មាន ការទទួលបានសេវាសាធារណៈ របស់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព យុត្តិធម៌ និងសមធម៌។

ក្នុងនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏បាន ស្នើដល់ សមាគមជាតិក្រុមប្រឹក្ស រដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ បន្តធ្វើជាដៃគូដ៏សំខាន់ និងយ៉ាងមានប្រសិទ្ធភាព ក្នុងការចូលរួមចំណែក ទាំងការរៀបចំកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ពិសេសក្នុងដំណាក់កាលទី២ ពីឆ្នាំ ២០២១ដល់២០៣០ ដែលបាននឹង កំពុងដាក់ចេញ រៀបចំការផ្សព្វផ្សាយ និងដាក់អោយអនុវត្តជាផ្លូវការ៕ ដោយលោក សេង ណារិទ្ធ

You might like

Leave a Reply

Your email address will not be published. Required fields are marked *