ខេត្តស្ទឹងត្រែងៈ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណ:អភិបាលខេត្តស្ទឹងត្រែងនៅថ្ងៃទី២៤-២៥មករា ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យឆ្លងខ្លោងទ្វារ និងសមិទ្ធិផលនានា នៅវត្តសុវណ្ណគីរីឫទ្ធីសែនជ័យ ហៅវត្តដុងក្រឡ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
មានមតិផ្ដាំផ្ញើនិងសួរសុខទុក្ខទៅកាន់ប្រជាពលរដ្ឋ ឯកឧត្តម ស្វាយ សំអ៊ាង បានលើកឡើងថា ក្រោមម្លប់នៃសុខសន្តិភាពទើបយើងអាចប្រារព្វកម្មវិធីឆ្លងសមិទ្ធិផលនៅក្នុងវត្តសុវណ្ណគីរីឫទ្ធីសែនជ័យ ហៅវត្តដុងក្រឡនេះបាន បើគ្មានសុខសន្តិភាពទេ ពួកយើងក៏មិនអាចជួបជុំប្រារព្វពិធីដូចនេះបានដែរ។
ឯកឧត្តមអភិបាលខេត្តស្ទឹងត្រែង ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋបន្តរួមគ្នាថែរក្សាសុខសន្តិភាពឲ្យបានគង់វង្ស ដើម្បីប្រទេសជាតិបន្តការអភិវឌ្ឍន៍ទៅមុខថែមទៀត។
គួរបញ្ជាក់ថាពិធីបុណ្យឆ្លងខ្លោងទ្វារ និងសមិទ្ធិផលនានា និងកាត់ខ្សែបូរណ៍ ដោយ ព្រះភិក្ខុចន្ទប្បជោតោ ស៊ុម វណ្ណា ព្រះចៅអធិការវត្តសុវណ្ណឫទ្ធីសែន ជ័យ ហៅវត្តដុងក្រឡ ព្រះអង្គរបុរីសត្ថា សុវ៉ាន់ ញាន ព្រះគ្រូអនុគណស្រុកបុរីអូរស្វាយ សែនជ័យ លោក លី មីណា អភិបាលនៃគណ:អភិបាលស្រុកបុរីអូរស្វាយសែនជ័យ ព្រះវិសុទ្ធិ មុនី សុខា សុចាន់ ព្រះមេគណខេត្តស្ទឹងត្រែង ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈ អភិបាលខេត្ត ស្ទឹងត្រែង បានធ្វើនៅទីចំពោះមុខខ្លោងទ្វារវត្តតែម្តង។
នៅចុងបញ្ចប់នៃពិធីក៏មានការប្រគល់ប័ណ្ណថ្លែងអំណរគុណ ទៅកាន់សប្បុរសជន ដែលមានសទ្ធាជ្រះថ្លាចូលរួមចំណែកកសាង សមិទ្ធផលនានាក្នុងវត្ត ដោយគណ:អធិបតីផងដែរ៕S-N