ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត អ្នកតំណាងរាស្រ្តមណ្ឌលស្ទឹងត្រែងអញ្ជើញចូលរួមសូត្រមន្តកាន់បិណ្ឌវេនទី១៤នៅវត្តជោតិញារាម ហៅវត្តគីឡូ៨!

ខេត្តស្ទឹងត្រែងៈអ្នកតំណាងរាស្រ្តមណ្ឌលស្ទឹងត្រែងឯកឧត្តម សន្តិបណ្ឌិតឡូយ សុផាតនិងលោកជំទាវ ព្រមទាំងឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្តនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមសូត្រមន្តកាន់បិណ្ឌវេនទី១៤និងនាំយកនូវទេយ្យទាន ទេយ្យវត្ថុ ព្រមទាំងបច្ច័យវេរប្រគេនជូនព្រះសង្ឃគង់នៅវត្តជោតិញារាម ហៅវត្តគីឡូ៨ ស្ថិតក្នុងសង្កាត់សាមគ្គីក្រុង ខេត្តស្ទឹងត្រែង។

ពិធីបុណ្យសូត្រមន្តកាន់បិណ្ឌវេនទី១៤បានប្រព្រឹត្តទៅតាមប្រពៃណីខ្មែរតាំងពីបុរាណមកដោយថ្នាក់ដឹកនាំមន្ត្រីរាជការនិងពុទ្ធបរិស័ទ្ធចំណុះបាននិមន្ដព្រះសង្ឃចម្រើនព្រះបរិត្ត រាប់ បាត្រ បង្សុកូល វេរចង្ហាន់ និងគ្រឿងបរិក្ខាប្រគេនព្រះសង្ឃព្រមទាំងបច្ច័យមួយចំនួន ដើម្បីផ្តល់ឱកាសឲ្យកូនចៅដែលនៅរស់ អាចឧទ្ទិស មគ្គផលកុសលបុណ្យ ជូនដល់បុព្វការីជន ដែលបានចែកឋានទៅកាន់លោកខាងមុខ នឹងដើម្បីឲ្យបានសេចក្តីសុខចម្រើន សិរីសួស្តីដែលកើតពីផលទានរបស់ខ្លួនផង ពោលគឺជឿលើកម្មផល បុណ្យ និងបាបជាដើម។

ទន្ទឹមនិងនេះដោយមានសេចក្តីសទ្ធាជ្រះថ្លា ថ្នាក់ដឹកនាំខេត្តនិងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃខេត្តស្ទឹងត្រែង បានធ្វើការឧទ្ទិសកុសល្យផលបុណ្យ ជូនដល់ញាត្តិការទាំង០៧សន្តាន និងដួងព្រលឹងយុទ្ធជនយុទ្ធនារីទាំងអស់ដែលបានពលីកម្ម បូជាសាច់ស្រស់ឈាមស្រស់ វាយរំដោះការពារទឹកដី នាំយកនូវសុខសន្តិភាពជូនជាតិមាតុភូមិកម្ពុជា និងសូមបួងសួងដល់វត្ថុស័កសិទ្ធលើលោក តាមថែរក្សាថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ និងប្រជាជនកម្ពុជា អោយបានសេចក្តីសុខ សេចក្តីចំរើនផងដែរ។

SAMNEANG

You might like

Leave a Reply

Your email address will not be published. Required fields are marked *