(ខេត្តបន្ទាយមានជ័យ)៖ ស្រុកមង្គលបូរីប៉ះពាល់ ទឹកជំនន់៤ឃុំលិចលង់ ផ្ទះសំបែងប្រជាពលរដ្ឋ ៣៣០គ្រួសារជម្លៀស១១ គ្រួសារស្ថានភាពទឹក នៅបន្តឡើងរហូតដល់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣។
លោក ជា ទី មេឃុំសឿបានប្រាប់ថា៖ នៅឃុំសឿប៉ះពាល់ដោយ ទឹកជំនន់លិចផ្ទះសំបែង ប្រជាពលរដ្ឋ ចំនួន១១៤គ្រួសារ ក្នុងនោះបានលិចលង់ ផ្ទះសំបែងត្រូវបានជម្លៀស រកទីទួលសុវត្ថិភាពចំនួន១១គ្រួសារ និងទឹកលិចផ្លូវ២ខ្សែ ប្រវែង៤,៣៥០ម៉ែត្រ ស្រូវមិនទាន់ប្រមូល ផលដែលខ្ចីលិច២៩៥ហិកតា និងស្រូវព្រួសថ្មី លិចទឹក២៨៥ហិកតា។
លោក ហោ សំណាង មេឃុំរហាត់ទឹកបាន ប្រាប់ថា៖ឃុំរហាត់ទឹកប៉ះពាល់ លិចលង់ផ្ទះសំបែង ប្រជាពលរដ្ឋចំនួន៧០គ្រួសារ ដែលទឹកលិចក្រោមបាត ផ្ទះនិងទឹកលិចស្រូវ ដែលត្រូវប្រមូលផល មិនទានទុំល្អចំនួន៩០ហិកតា និងទឹកលិចស្រូវ ព្រួសថ្មី៧ហិកតា។
លោក ចៅ ម៉ី មេឃុំចំណោមបាន ប្រាប់ថា៖ប្រជាពលរដ្ឋ រងផលប៉ះពាល់ទឹកជំនន់ ទឹកលិចក្រោមបាតផ្ទះ ចំនួន១៤៦គ្រួសារ និងទឹកលិចស្រូវដែល ប្រមូលផលចំនួន៧៤ហិកតា ទឹកលិចស្រូវព្រួសថ្មីចំ នួន២៥ហិកតា ទឹកលិចផ្លូវ ៥ខ្សែប្រវែង៣,៣០០ម៉ែត្រ។
លោក សាយ ឡៅ មេឃុំបត់ត្រង់ បានប្រាប់ថា ៖នៅឃុំបត់ត្រង់ស្រូវ មិនទាន់ប្រមូលផល ដែលប៉ះពាល់៣៥ហិកតា ដែលនៅខាងលិចភូមិជិត ១០គីឡូម៉ែត្រនិងទឹកលិចផ្លូវដី (ស)១ខ្សែប្រវែង៧,០០០ម៉ែត្រ។
នៅស្រុកមង្គលបូរីដែ លរងផលប៉ះពាល់ដោយ ទឹកជំនន់មាន៤ឃុំជាប់ បាត់ស្ទឹងដែលរងគ្រោះ ជំនន់ទឹកភ្លៀងនិង ទឹកស្រុងមកពីផ្នែកខាង លើនៅស្រុកបវេលខេត្ត បាត់ដំបងរហូតពេលនេះ ស្ថានភាពទឹកនៅតែបន្ត ហក់ឡើងខ្លាំងនៅ ដងស្ទឹងមង្គលបូរី និងដងស្ទឹងសិរីសោភ័ណ៕