រថយន្តហាយឡិនដឺ ដឹកឈើមួយគ្រឿង ឆ្លងចរន្តភ្លើង ឆាបឆេះអស់ស្ទើទាំងស្រុង ត្រូវបានរថយន្តពន្លត់អគ្គីភ័យ ជួយអន្តរាគមន៍បានទាន់ពេលវេលា នៅព្រំប្រទល់ខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ…..

(ខេត្តបន្ទាយមានជ័យ)៖ រថយន្តហាយឡិនដឺ ដឹកឈើមួយគ្រឿង បានឆ្លងចរន្តភ្លើង បង្ករអោយឆាបឆេះ អស់ស្ទើទាំងស្រុង និងត្រូវបានរថយន្តពន្លត់អគ្គីភ័យ របស់កងកម្លាំងនគរបាល ជួយអន្តរាគមន៍ ទាន់ពេលវេលា ហេតុការដ៏ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីយប់ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ នៅចំណុចព្រំប្រទល់ ខេត្តបន្ទាយមានជ័យនិ ងឧត្តរមានជ័យ។

ប្រភពពីកន្លែងកើត ហេតុការណ៍បានប្រាប់ថា មុនពេលកើតហេតុគេឃើញ រថយន្តហាយឡិនដឺ មួយគ្រឿង បើកបរក្នុងទិសដៅ ពីខេត្តឧត្តរមានជ័យ ទៅកាន់ខេត្តបន្ទាយមានជ័យ មកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានអណ្តាតភ្លើង ឆាបឆេះចេញពីរថយន្ត ស្ទើទាំងស្រុង ផ្នែកខាងក្រោយ ភ្លាមៗនៅគេឃើញមាន រថយន្តពន្លតអគ្គីភ័យមួយគ្រឿង របស់កងកម្លាំងនគរបាល មកជួយអន្តរាគមន៍ បាញ់ពន្លត់ផងដែរ។

បើយោងតាមសម្តី ម្ចាស់រថយន្តកើតហេតុ ខាងលើបានប្រាប់អោយដឹងថា រថយន្តរបស់ខ្លួនបើកបរសុខៗ  ស្រាប់តែឆ្លងចរន្តភ្លើង បង្ករអោយមានការ ឆាបឆេះស្ទើទាំងស្រុង ផ្នែកខាងក្រោយ តែសំណាងល្អត្រូវបាន រថយន្តពន្លត់អគ្គីភ័យ របស់សមត្ថកិច្ចជួយពន្លត់ និងមិនបណ្តាលអោយ ប៉ះពាល់ដល់អាយុជីវិត នណាម្នាក់ឡើយ។

ប្រភពពីកន្លែងកើតហេតុបាន បញ្ជាក់អោយដឹងថា រថយន្តហាយឡិនដឺ ខាងលើ ក្រោយពីភ្លើងបានឆាបឆេះ ស្ទើទាំងស្រុង និងត្រូវបានរថយន្តពន្លត់អគ្គីភ័យ របស់កម្លាំងនគរបាលជួយពន្លត់ បានទាន់ពេលវេលានោះ នៅក្នុងរថយន្ត គេរកឃើញឈើប្រណិត ប្រមាណជិត១០ដុំ ដែលភ្លើងឆាបឆេះផ្នែកខាងក្រៅ គេសង្ស័យថា រថយន្តហាយឡិនដឺ ដែលឆាបឆេះ នៅសល់តែឈើនេះ ទំនងជារថយន្តដឹកឈើប្រណិត ចេញពីខេត្តឧត្តរមានជ័យ បន្តរយកមកលក់នៅ ខេត្តបន្ទាយមានជ័យហើយមើលទៅ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *