(ខេត្តឧត្តរមានជ័យ)៖ កាលពីថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៩និង០០នាទី ដោយមានការដឹកនាំសម្របសម្រួលផ្ទាល់ដោយ លោក តេង សាម៉ៃ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលា ដំបូងខេត្តឧត្តរមានជ័យ កម្លាំងជំនាញ នៃអធិការដ្ឋាន នគរបាលក្រុងសំរោង ដឹកនាំដោយ លោកវរសេនីយ៍ឯក ហម ភិរម្យ អធិការនគរបាលក្រុងសំរោង បានធ្វើការអប់រំក្មេងៗ ជាសិស្សសាលាស្រីទំនើង ១ក្រុម មានគ្នា០៤នាក់ ដែលបានធ្វើ សកម្មភាពវាយតប់គ្នា រួចថតវីដេអូរ បង្ហោះតាមបណ្តាញ សង្គមហ្វេសប៊ុក។
សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៥និង០០នាទី ក្រោយពីបានឃើញ ឃ្លីបវីដេអូក្មេងៗស្រីៗទំនើង១ក្រុម បានធ្វើសកម្មភាពវាយគ្នា រួចបង្ហោះតាមបណ្ដាញ សង្គមហ្វេសប៊ុកថា៖ មានករណីនេះ ស្ថិតនៅភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ខណៈពេលនោះ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត បានចាត់ឲ្យ កម្លាំងការិយាល័យជំនាញ សហការជាមួយកម្លាំង នៃអធិការដ្ឋាន នគរបាលក្រុងសំរោង ចុះធ្វើការស្រាវជ្រាវភ្លាមៗ រហូតបានរកឃើញ និងធ្វើការនាំខ្លួនក្មេងៗស្រីទំនើងទាំងអស់សរុប ចំនួន ០៤ នាក់ មានឈ្មោះដូចខាងក្រោម៖ ទី១. ឈ្មោះ យ៉ុង់ ម៉ានី ភេទស្រី អាយុ ១៣ឆ្នាំ មុខរបរសិស្ស រៀនថ្នាក់ទី៧ រស់នៅភូមិដូនកែនសែនជ័យ សង្កាត់សំរោង (ជាជនដៃដល់)។ ទី២. ឈ្មោះ ឡាំ សុតី ភេទស្រី អាយុ ១៣ឆ្នាំ មុខរបរសិស្ស រៀនថ្នាក់ទី៦ រស់នៅភូមិកំណប់ សង្កាត់បន្សាយរាក់ (ជាជនដៃដល់)។ ទី៣. ឈ្មោះ ភាព រក្សា ភេទស្រី អាយុ ១៤ឆ្នាំ មុខរបរសិស្ស រៀនថ្នាក់ទី៦ រស់នៅភូមិសំរោង សង្កាត់សំរោង (ជាបក្សពួកជនដៃដល់)។ ទី៤. ឈ្មោះ សុខ ស្រីពេជ្រ ភេទស្រី អាយុ ១២ឆ្នាំ មុខរបរសិស្ស រៀនថ្នាក់ទី៥ រស់នៅភូមិសំរោង សង្កាត់សំរោង (ជាជនរងគ្រោះ)។
បន្ទាប់ពីបានធ្វើកំណត់ ហេតុស្តាប់ការបំភ្លឺរួច ក្មេងស្រីឈ្មោះ (យ៉ុង ម៉ានី និង ឡាំ សុតី) បានឆ្លើយសារភាពថា៖ ពួកគេទាំងពីរនាក់ ពិតជាវាយទៅ លើក្មេងស្រីឈ្មោះ សុខ ស្រីពេជ្រ ពិតប្រាកដមែន៕