(ខេត្តបន្ទាយមានជ័យ)៖ កាលពីព្រឹក ថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០២៣នៅ ក្នុងសាល ប្រជុំសាលាខេត្ត បន្ទាយមានជ័យ បានធ្វើពិធីប្រគល់ វិញ្ញាបនបត្របញ្ចប់ ថ្នាក់មត្តេយ្យសិក្សា បឋមសិក្សា មធ្យមសិក្សា បឋមភូមិ មធ្យមសិក្សាទុតិយភូមិ និងពិធីប្រគល់បណ្ណសរសើរ និងរង្វាន់លើកទឹកចិត្ត ដល់សិស្សពូកែប្រចាំ ឆ្នាំសិក្សា ២០២២-២០២៣ នៃសាលាឌូវី។
ពិធីនេះមានការចូលរួម លោក លី សុវណ្ណរិទ្ធ អភិបាលរងខេត្ត បន្ទាយមានជ័យ លោកឧត្ដមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការ រងយោធភូមិភាគ៥ ទិសទី១ ប្រចាំខេត្តបន្ទាយមានជ័យ លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ តំណាងស្ថាប័ន មន្ទីរ ក្រុមហ៊ុន អង្គការ នាយក នាយិកា អនុវិទ្យាល័យ និងវិទ្យាល័យនានា ព្រមទាំងថ្នាក់ដឹកនាំ បុគ្គលិក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៃសាលា ចំណេះ ទូទៅអន្តរជាតិ ឌូវី ប្រហែល១.០០០នាក់ ។
លោក ខែម រស្មី ស្ថាបនិក និងអគ្គនាយក នៃក្រុមហ៊ុន ឌូវី អ៊ិនធើណេសិនណលបានមានប្រសាសន៍ថា ថ្ងៃនេះសាលាចំណេះទូទៅ អន្តរជាតិ ឌូវី សាខាខេត្តបន្ទាយមានជ័យ ស្ថិតក្នុងភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរិសោភ័ណ ខេត្តបន្ទាយមានជ័យ បានធ្វើពិធី ប្រគល់វិញ្ញាបនបត្របញ្ចប់ថ្នាក់មត្តេយ្យសិក្សា បឋមសិក្សា មធ្យមសិក្សាបឋមភូមិ មធ្យមសិក្សា ទុតិយភូមិ ប័ណ្ណសរសើរ និងរង្វាន់លើកទឹកចិត្តសិស្សពូកែប្រចាំឆ្នាំសិក្សា ២០២២-២០២៣។
លោក ខែម រស្មី បានបញ្ជាក់ឲ្យដឹងបន្តទៀតថា សាលាចំណេះទូទៅ អន្តរជាតិ ឌូវី សាខាខេត្តបន្ទាយមានជ័យ ប្រកាសលេខ ៤០៩ អយក.ប្រក ចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ ស្ដីពីការទទួលស្គាល់សាលាចំណេះទូទៅអន្តរជាតិ ឌូវី សាខាខេត្តបន្ទាយមានជ័យ របស់ក្រសួងអប់រំ យុវជន និងកីឡា សព្វថ្ងៃនេះសាលាទទួលសិស្សកំពុងសិស្សាជាង១.០០០នាក់
កម្មវិធីសិក្សាមានរៀន ចំណេះទូទៅខ្មែរ ថ្នាក់មត្តេយ្យចូលបឋមសិក្សា ផ្នែកបឋមសិក្សា ថ្នាក់ទី៦ ឡើងទី៧ ផ្នែកមធ្យមសិក្សាបឋមភូមិ ថ្នាក់ទី៩ ឡើងទី១០ ផ្នែកមធ្យមសិក្សាទុតិយភូមិ បញ្ចប់ថ្នាក់ទី១២ កម្មវិធីចំណេះទូទៅអាមេរិកាំង ថ្នាក់ត្រៀម ឡើងថ្នាក់ទី១ ផ្នែកបឋមសិក្សា ថ្នាក់ទី៦ ឡើងទី៧
សិក្សាអប់រំមាន ១/ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ២/ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស ៣/ ការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន៤/ការពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង ៥/ការពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌, សមធម៌ និងបរិយាបន្ន។
ក្នុងនោះលោក លី សុវណ្ណរិទ្ធ បានមានប្រសាសន៍ថា លោកចូលរួមពិធី នេះគឺដើម្បីលើក ទឹកចិត្តដល់ក្មួយៗសិស្សានុសិស្ស ដែលបានបញ្ចប់ សិក្សារបស់ខ្លួននីមួយៗ ដោយជោគជ័យ និងក្មួយៗដែលជា សិស្សពូកែប្រចាំឆ្នាំសិក្សា ២០២២-២០២៣ ទាំងកម្មវិធីចំណេះទូទៅខ្មែរ ដែល ជាកម្មវិធីសិក្សាជាតិ និង កម្មវិធីចំណេះទូទៅអាមេរិកាំង ជាកម្មវិធីសិក្សាអន្តរជាតិ និងជាកម្មវិធីសិក្សា ចំណេះទូទៅ ពេញលេញ។
លោក ពិតជាមានសេចក្ដី សោមនស្សរីករាយក្រៃលែង ពេលដែលសិស្សានុសិស្ស ទទួលបានជោគជ័យលោកបានធ្វើការកោត សរសើរដល់ លោកគ្រូ អ្នកគ្រូ ដែលតែងតែខិតខំប្រឹងប្រែងប្រើគ្រប់យុទ្ធវិធីក្នុងការបង្ហាត់បង្រៀនដល់សិស្សានុសិស្ស និងលោក លោកស្រី ជា មាតាបិតា អ្នកអាណាព្យាបាលសិស្ស ដែលតែងតែយក ចិត្តទុកដាក់លើការ សិក្សារៀនសូត្ររបស់កូនៗ និងជំរុញ ពួកគេ នេះជាការរួមចំណែក មួយយ៉ាងសំខាន់ក្នុង ការសិក្សារបស់កូនៗ។
លោកក៏បានកោតសរសើរ cរបស់ក្មួយៗដែលតែងតែ យកចិត្តទុកដាក់ក្នុងការ ខិតខំសិក្សារៀនសូត្រ រហូតទទួលបានលទ្ធផល ជាទីគាប់ប្រសើរផងដែរ៕វ៉ាន់ ណាង