ផ្តើមពីរឿងស្នេហាត្រីកោន ជនសង្ស័យម្នាក់ បានបួលបក្សពួកខ្លួន៣នាក់ ស្វែងរកកាប់គូសត្រូវដល់ផ្ទះ មិនឃើញកាប់ផ្ទះជំនួសខ្ទេច ត្រូវកំលាំងនគរបាលក្រុងឃាត់ខ្លួន………

(ខេត្តបន្ទាយមានជ័យ)៖ ក្នុងរយះពេល២ខែកន្លងមកនេះ ក្នុងក្រុងសិរីសោភ័ណ មានក្មេងទំនើងជាច្រើន ក្រុមបង្កើតបង្កបញ្ហា ដេញកាប់ចាក់គ្នាយ៉ាងសាហាវ ក្នុងនោះមានទាំងដាវពិឃាត ដំបង ជើងម៉ា កែវ ដបស្រាជាដើម ការដេញកាប់ចាក់គ្នាយ៉ាង សាហាវរបស់ក្មេងទំនើង នេះក៏មានម្ខាងៗរងរបួស ដែរក្រោយពីធ្វើសកម្មភាព ហើយបានរត់គេច តែមិនរួចខ្លួន ត្រូវកំលាំងនគរបាល ក្រុងសិរីសោភ័ណឃាត់ ខ្លួនបានជាបន្តបន្ទាប់ បញ្ជូនទៅតុការដាក់ ទោសអស់ហើយ។

នៅថ្ងៃទី២០ខែ កញ្ញាឆ្នាំ២០២៣ វេលាម៉ោងម៉១០នាទីនេះស្រាប់តែមាន ក្រុមក្មេងទំនើង១ក្រុមមាន គ្នា៤នាក់ ផ្តើមពីរឿងស្នេហាត្រីកោណ ជនសង្ស័យម្នាក់ បានបួលបក្សពួក ខ្លួន៣នាក់ទៀតស្វែង រកកាប់គូសត្រូវដល់ផ្ទះមិនឃើញ ក៏កាប់ផ្ទះជំនួសខ្ទេច ។

លោកវរៈសេនីយ៍ឯក ស៊ី ឌី អធិការនគរបាល ក្រុងសិរីសោភ័ណបាន ប្រាប់អ្នកយកព័ត៍មាន ឲ្យដឹងថា មាន ឈ្មោះ ម៉ាន់ វណ្ណី ភេទប្រុស អាយុ ១៦ឆ្នាំរស់នៅភូមិ ទឹកថ្លា សង្កាត់ ទឹកថ្លា ក្រុងសិរីសោភ័ណ បានមកប្តឹង នៅអធិការដ្ឋាន នគរបាលក្រុងថា នៅយប់ទី២០ ខែកញ្ញា ឆ្នាំ ២០២៣ វេលាម៉ោង៥ទាបភ្លឺ ខ្លួនបានជិះម៉ូតូចេញពីផ្ទះទៅយកឈ្មោះ ស័ក្ត ភេទប្រុស អាយុ ១៨ឆ្នាំរស់នៅភូមិព្រះពន្លា សង្កាត់ព្រះពន្លា ទៅហាងស៊ុបរស់ជាតិពីរ ផ្លូវលេខ២ ស្ថិតនៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ពេលទៅដល់មុខហាង ស្រាប់តែមាន មនុស្ស ២នាក់បានជិះម៉ូតូម៉ាក ហុងដាឌ្រីមពណ៌ខ្មៅ ឆ្នាំ២០១៩ មកឈប់ពីមុខ បំរុងដកកាំបិតពីម៉ូតូកាប់ មកលើខ្លួនពេលនោះ ខ្លួនបានរត់គេចចូល ក្នុងហាងផុតហើយពួក វាបានឡើងជិះម៉ូតូទៅ វិញបាត់អស់ ក្រោយពីទទួល បានពាក្យបណ្ដឹងហើយ លោក ស៊ី ឌី បាន ដឹកនាំកំលាំងនគរបាល ១ក្រុមចុះធ្វើការស្រាវជ្រាវ  ទើបរកជន សង្ស័យឃើញ នៅកន្លែងជាង ជួសជុលរថយន្ដ ផ្លូវលេខ១ ស្ថិតក្នុងភូមិ ភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ឃាត់ខ្លួនបាន៤នាក់ ១/មានឈ្មោះ ដុំ ប៉ាវ ២/ឈ្មោះរស់ រិទ្ធធា  ភេទប្រុស អាយុ២១ឆ្នាំ ៣/ឈ្មោះម៉ាន់ សីហា  ភេទប្រុស អាយុ២១ឆ្នាំ៤/ឈ្មោះ រស់ រឹទ្ធី ភេទប្រុស អាយុ ២៥ឆ្នាំ ។

លោកវរៈសេនីយ៍ឯក ស៊ី ឌីអធិការនគរបាល ក្រុងសិរីសោភ័ណបាន ប្រាប់ឲ្យដឹងបន្តទៀត ថាតាមចំលើយរបស់ឈ្មោះ ដុំ ប៉ាវ ជាអ្នកបន្ករឿងបាន ឲ្យដឹងថានៅមុនពេល កើតហេតុនោះខ្លួន បានដឹកស្រីស្នេហ៍តាមម៉ូតូ របស់ខ្លួនមកដល់ កន្លែងកើតហេតុ ស្រាប់តែមានមនុស្ស ១ក្រុមទៀតមករករឿង ខ្លួនប្រហែលធ្វើការប្រច័ណ្ឌ ក៏បង្កើតជារឿងជំលោះ យ៉ាងបែកផ្សេងតែមិនបាន កាប់ចាក់គ្នាទេក៏បែក គ្នាទៅផ្ទះរៀងៗខ្លួន។

ឈ្មោះ ដុំ ប៉ាវ បាននិយាយបន្តទៀតថា លុះកន្លងបាន២ថ្ងៃ ដោយសារកំហឹងមិន អាចបំភ្លេចបានខ្លួនក៏ បានហៅបក្សពួកខ្លួន ៣នាក់ទៀតក្នុងមាន ទាំងដាវពិឃាត២ដើម ជិះម៉ូតូទៅដល់ផ្ទះគូរ សត្រូវរបស់ខ្លួន ឈ្មោះ ប៉ាវ ភេទប្រុស អាយុ ១៨ឆ្នាំផ្ទះនៅផ្លូវប៉ារ៉ែត ភូមិសូភី សង្កាត់កំពង់ស្វាយ តែពុំឃើញមានមនុស្ស ក៏កាប់ផ្ទះជំនួសបែក កញ្ចក់អស់ដើម្បី រំសាយកំហឹង។

ក្រោយពីសួចំលើយចប់ជន សង្ស័យទាំង៤នាក់ បានបញ្ជូនមកស្នងការខេត្ត ដើម្បីចាត់កាបន្ត។

ជនសង្ស័យទាំង៤នាក់ នេះដោយមានការ អនុញ្ញាតពីលោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះស្នងការនគរបាល ខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលពី លោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត  កម្លាំងនគរបាល ការិយាល័យព្រហ្មទណ្ឌ ធ្វើកំណត់ហេតុនិង បញ្ជូនទៅតុលាការ ខេត្តនៅថ្ងៃ ទី២២ ខែកញ្ញា ឆ្នាំ ២០២៣ដើម្បីចាត់វិធាន ការទៅតាមផ្លូវច្បាប់៕ ដោយលោក វ៉ាន់ ណាង

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *