ក្រុមហ៊ុនវិនិយោគចំណត រថយន្តប្រមូលភាស៊ីជូនរដ្ឋ ធ្វើការចោទប្រកាន់ ក្រុមហ៊ុនរថយន្ត ដឹកទំនិញ១២មិន ព្រមបង់ភាស៊ី មានចេតនាយករថយន្ត បិតផ្លូវ៣លើកនៅកូនដំរី ក្រសួងហិរញ្ញវត្ថុចេញច្បា ប់ថ្មីដើម្បីពង្រឹង ការធ្វើអាជីវកម្ម ភាស៊ីគ្រប់ប្រភេទក្នុង ខេត្តបន្ទាយមានជ័យ

(ខេត្តបន្ទាយមានជ័យ)៖ នៅខែកញ្ញា ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ មានរថយន្តធំតូចជា ច្រើនគ្រឿងបានធ្វើ ការបិតផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មិនបានបង់ភាស៊ីជូន រដ្ឋដោយចោទប្រកាន់ថា ក្រុមហ៊ុនយកភាស៊ីតំឡើងថ្លៃ។

ក្នុងនោះលោក ឈឿន ចាន់ថន ប្រធានក្រុមហ៊ុនឈឿន ចាន់ថន អាហ័រណ នីអាហ័រណ និងសំណង់ បានចោទប្រកាន់ ក្រុមហ៊ុនដឹកជញ្ជូនចំនួន១២ មិនបានបង់ភាស៊ីចំណត រថយន្តក្រុងប៉ោយប៉ែតដោយ មានចេតនា យករថយន្តធុនធំ បិតផ្លូវបង្កកកស្ទៈ ៣លើកមកហើយ ១មានក្រុមហ៊ុនពិសិដ្ឋ ២.ក្រុមហ៊ុនហ្វាយអីងហសអាយស៊ីភី ៣.ក្រុមហ៊ុនសឿងសុភ័ក្រ្ត ៤.ក្រុមហ៊ុនតែអីឆែ ៥.ក្រុមហ៊ុនវង្សជួង ៦.ក្រុមហ៊ុនYSB  ៧.ក្រុមហ៊ុនតេងឡាយ ៨.ក្រុមហ៊ុនគ្រេនស្តារ ៩.ក្រុមហ៊ុនCPP ១០.ក្រុមហ៊ុនលឹមលេងស្រេង ១១.ក្រុមហ៊ុនព្រៈអាទិត្យ ១២.ក្រុមហ៊ុនពេជ្រ។

ក្នុងការប្រមូលភាស៊ី ជូនរដ្ឋនេះក្រុមហ៊ុន វិនិយោគចំណតរថយន្ត បានអនុវត្តទៅតាម កិច្ចសន្យាសៀវភៅ បន្ទុកដែល រាជរដ្ឋាភិបាលដែល បានអនុញ្ញាតឲ្យ ក្រុមហ៊ុនវិនិយោគ អាជីវកម្មយកភាស៊ី ដោយក្រុមហ៊ុនចំណតរថយន្ត ប្រមូលភាស៊ីជូន។

ក្នុងនោះមានក្រុមហ៊ុន ដឹកជញ្ជូននិងក្រុមហ៊ុន ចំណតរថយន្តប្រមូល ភាស៊ីមានការខ្វែងគំនិតគ្នារ កត្រូវតែរៀងខ្លួន ក្រសួងហិរញ្ញវត្ថុបាន ចេញច្បាប់ថ្មីស្តី ពីការពង្រឹងការធ្វើ អាជីវកម្មភាស៊ី គ្រប់ប្រភេទដែលបាន កំណត់ក្នុង កិច្ចសន្យាសៀវភៅបន្ទុក តាមសារាចរណែ នាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  លេខ០០៧ ស.រ.ណ អ.ទ.ច សារាចរាចរ ណែនាំលេខ ០០៤ស.ហ. វ ចុះថ្ងៃទី៤ ខែ កុម្ភៈ ឆ្នាំ ២០១៤ ស្តីពីការពង្រឹងការកែលំអ កាគ្រប់គ្រង និងការធ្វើអាជីវកម្ម លើសេវាកម្មភាស៊ីគ្រប់ប្រភេទ ឲ្យស្របតាមលក្ខខណ្ឌ ដែលបានកំណត់ក្នុង កិច្ចសន្យានិងសៀវភៅក្នុងបន្ទុក ព្រមទាំងបានដាក់ ចេញការអនុវត្ត ការកែទម្រង់តាម រយៈការធ្វើវិមជ្ឍការ គ្រប់គ្រងធ្វើអាជីវកម្ម ភាស៊ីគ្រប់ប្រភេទ ឲ្យស្ថិតក្រោមការគ្រប់គ្រង ផ្ទាល់របស់រដ្ឋបាល ថ្នាក់ក្រោមជាតិក្នុង ស្មារតីបង្កើនប្រសិទ្ធភាព នៃការទទួលខុសត្រូវ បន្ថែមទៀតលើការផ្តល់ សេវាដល់ប្រជាពល រដ្ឋនិងអាជីវករទាំង អស់ទូទាំងខេត្ត។

តាមការអនុវត្តកន្លង មកឃើញថាការធ្វើអាជីវកម្ម ភាស៊ីគ្រប់ភេទនៅ ក្នុងខេត្តបន្ទាយមានជ័យ នៅតែបន្តកើតមាន បញ្ហាជាច្រើនដូចជា ១/ការប្រមូលភាស៊ីលើស ពីដែនភូមិសាស្ត្រ ដែលបានកំណត់ ក្នុងកិច្ចសន្យា លើសៀវភៅបន្ទុក ២/ការបង្កើតក្រុមភាស៊ី ដែលផ្ទុយពីការអនុញ្ញាត របស់រដ្ឋបាលខេត្ត ៣/ការដាក់រនាំងទា ភាស៊ីតាមផ្លូវសាធារណៈផ្ទុ យពីការកំណត់ក្នុ ងសៀវភៅបន្ទប់ ៤/បង្ខិតបង្ខំគ្រប់ រូបភាពលើប្រជាជន ទូទៅឲ្យបង់ភាស៊ី ដែលមិនបានប្រើប្រាស់ សេវាកម្មភាស៊ីនេះ ៥/យានយន្តដឹកអ្នកដំណើរនិ ងដឹកទំនិញឆ្លងកាត់ តាមផ្លូវដែល មិនមានតម្រូវការ ប្រើប្រាស់ចំណត ឲ្យបង់ថ្លៃភាស៊ី ៦/ការតាំងខ្លួនឬ បន្លំជាមន្ត្រីមាន សមត្ថកិច្ចដើម្បី បង្ខិតបង្ខំឲ្យអ្នកដឹកជញ្ជូន ចូលបង់ក្នុងចំណតរបស់ខ្លួន។

បញ្ហាទាំងអស់នេះហើយ បានធ្វើឲ្យប៉ះពាល់យ៉ាង ខ្លាំងដល់សតិអារម្មណ៍ របស់ភ្ញៀវទេសចរណ៍ អាជីវករ កសិករ នាំចេញផលិតផល រាំងស្ទះ។ ការធ្វើអាជីវកម្ម គ្រប់ប្រភេទបុគ្គល ឯកជនត្រូវហាមឃាត់ ដាច់ខាតក្នុងការ អនុវត្តអាជីវកម្មភាស៊ី គ្រប់ប្រភេទរបស់ខ្លួន។

ទទួលបានចរាចរណ៍ ណែនាំនេះគ្រប់ ក្រសួងស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងបុគ្គលឯកជន ពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តឲ្យបានមាន ប្រសិទ្ធភាពនិងប្រកប ដោយស្មារតី ទទួលខុសត្រូវខ្ពស់។ អគ្គបណ្ឌិតសភាចារ្យ អូន ពន័្ធមុនីរ័ត្ន៕ ដោយលោក វ៉ាន់ ណាង

You might like

Leave a Reply

Your email address will not be published. Required fields are marked *