ខេត្តស្ទឹងត្រែង៖រដ្ឋបាលក្រុងស្ទឹងត្រែងនាថ្ងៃទី១៩កញ្ញា២០២៣ បានសហការជាមួយមន្ទីបរិស្ថានខេត្តចុះធ្វើការផ្សព្វផ្សាយដល់លោកគ្រូអ្នកគ្រូ សិស្សានុសិស្សនៅសាលាវិទ្យាល័យ ហ៊ុនសែន ស្ទឹងត្រែងលើកម្មវិធីយុទ្ធនាការកាត់បន្ថយសំណល់ផ្លាស្ទិច ដែលអ្នកចូលរួមប្រមាណជាង១ពាន់អ្នក។
នៅក្នុងកម្មវិធីយុទ្ធនាការកាត់បន្ថយសំណល់ផ្លាស្ទិច លោក សាយ កុសល់ អភិបាលក្រុងស្ទឹងត្រែង បានលើកឡើងថាកាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម អ៊ាង សុផល្លែត បានប្រកាសដាក់ចេញយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកនៅតាមសាលារៀនដោយក្រសួងបានស្នើឱ្យសិស្សានុសិស្សទាំងអស់ចូលរួមក្នុងយុទ្ធនាការនេះទាំងអស់គ្នាដើម្បីភាពល្អបរិសុទ្ធបរិស្ថាន។
លោកអភិបាលក្រុងបានជម្រុញលើកទឹកចិត្តដល់ សិស្សានុសិស្សកាត់បន្ថយការប្រើប្រាស់សំណល់ផ្លាស្ទិច ដើម្បីចូលរួមថែរក្សាអនាម័យ បរិស្ថានស្អាត សុខភាល្អ ក្នុងការរស់នៅប្រចាំថ្ងៃប្រកបដោយផាសុខភាព។
លោកអភិបាលក្រុងបញ្ជាក់ថា នៅក្រុងស្ទឹងត្រែងមានអ្នកចោលសំរាមពាសវាលពាសកាល ធ្វើឱ្យប៉ះពាល់សោភ័ណ្ឌភាពក្រុង គ្មានអនាម័យ និងខូចបរិស្ថាន ហើយការប្រើប្រាស់ថង់ផ្លាស្ទិច សំរាប់ច្រកអាហារ រឺបន្លែផ្លែឈើសាច់មកពីផ្សារ គួរប្រើប្រាស់តែ១ដងគត់ រួចវិចខ្ចប់ត្រឹមត្រូវដាក់ចូលទៅក្នុងធុងសំរាម ដើម្បីជៀសវាងនៃការប៉ះពាល់បរិស្ថាន។
គួរបញ្ជាក់ផងដែរថា អាជ្ញាធរក្រុងបានរៀបចំកម្មវិធីផ្សព្វផ្សាយជាបន្តបន្ទាប់នៃយុន្ធាការកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិច ដល់សាលាមត្តេយ្យសិក្សា បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ទាំងអស់២៦ សាលាក្នុងក្រុងស្ទឹងត្រែង៕samneang