(ខេតញទមណ្ឌលគីរី)៖ ថ្មីៗនេះ គិតត្រឹមថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ រូបភាព ដែលក្រុមការងារថត បានអំពីសកម្មភាព ឈ្មួញឈើឈ្មោះ គោ ហៅ រ័ត្ន បន្តដឹកជញ្ជូនឈើ តាមរយៈរថយន្តធុនត្រា ដឹកចេញពីស្រុកអូររាំង និងចេញពីភូមិពូចា ឃុំស្រែព្រះ ស្រុកកែវសីមា យកទៅទម្លាក់នៅចំណុច៣៥ បន្តដឹកឆ្លងដែនទៅស្រុកយួនយ៉ាងគំហុក រីឯមន្រ្តីជំនាញ សមត្ថកិច្ចពាក់ព័ន្ធ ក្នុងខេត្តមណ្ឌលគីរី រក្សាភាពស្ងៀមស្ងាត់។
មជ្ឈដ្ឋានខាងក្រៅ! រិះគន់ចំៗទៅលេីមេរដ្ឋបាលព្រៃឈេីខេត្តមណ្ឌលគីរី និងប្រធានមន្ទីរបរិស្ថាន ខេត្តមណ្ឌលគីរី ជាអ្នកបើកភ្លើងខៀវ ទើបមេឈ្មួញឈើឈ្មោះ រត្ន័ និងបក្សពួក ហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។
ព្រៃឈើក្នុងដែនជម្រក សត្វព្រៃស្រុកកែវសីមា រងការកាប់បំផ្លាញគួរឲ្យ ព្រួយបារម្ភបំផុតខណៈ ដែលលោក ថង សាវុន អភិបាលខេត្តមណ្ឌលគីរី និងលោក ហែម បូណារ៉ែល មេបញ្ជាការកងរាជ អាវុធហត្ថខេត្តមណ្ឌលគីរី និងលោក ឡោ សុខា ស្នងការនគរបាល ខេត្តមណ្ឌលគិរី មិនគូរបណ្ដែតបណ្ដោយ ឲ្យឈ្មួញឈើដុះស្លែ ប្រចាំស្រុកកែវសីមា ឈ្មោះ គោ ហៅ រត្ន័ ដឹកជញ្ជូនឈើចេញពី ដែនជម្រកសត្វព្រៃកែវសីមា យកទម្លាក់នៅចំណុច ៣៥ រួចដឹកចេញបន្ត យកទៅលក់នៅស្រុកយួន យ៉ាងសុខស្រួលបំផុត ។
ប្រជាពលរដ្ឋអំពាវនាវ ដល់លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី និងមេបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តមណ្ឌលគីរី មេត្តាចាត់មន្រ្តីក្រោមឱវាទ ចុះត្រួតពិនិត្យ ឈ្មួញឈើ ឈ្មោះ រត្ន័ ជាបន្ទាន់ បើមិនដូច្នោះនោះទេ ព្រៃឈើដែលនៅសេសសល់ បន្តិចបន្តួចក្នុងដែន ជម្រកសត្វព្រៃកែវសីមា ពិតជាវិនាសអស់ ក្រោមស្នាដៃពួកឈ្មួញជាក់ជាពុំខាន់៕