ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងមុខសញ្ញាលួចទូរស័ព្ទ (លើស្រ្តីជនជាតិអ៉ីតាលី)

(ភ្នំពេញ)៖ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១១និង៣០នាទី ចំណុចសួនច្បារ ផ្លូវព្រះស៊ីសុវត្ថិ ភូមិ៣០ សង្កាត់ផ្សារកណ្តាលទី១ បង្កឡើងដោយជនសង្ស័យចំនួន០១នាក់ បានដើរមកបន្លំលួច យកទូរស័ព្ទពីជនរងគ្រោះ ដែលកំពុងអង្គុយលេ ងជាមួយនិងមិត្តប្រុស លើខឿនសួនច្បារ មាត់ទន្លេបានសម្រេច ហើយគេចខ្លួនទៅបាត់។

ក្រោយពីហេតុការណ៍ នេះបានកើតឡើងរួច រហូតដល់វេលាម៉ោង ១២និង៤០នាទី ទើបជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍រដ្ឋបាល ផ្សារកណ្តាលទី១ ភ្លាមនោះផ្នែកជំនាញខណ្ឌ ប៉ុស្តិ៍បានចុះដល់កន្លែងកើតហេតុប្រមូលសាក្សី និងពិនិត្យកាមេរ៉ាសុវត្ថិភាព ដោយជាពន្លឺសមត្ថកិច្ច យើងពិនិត្យឃើញ ជនសង្ស័យ បានស្គាល់អត្ត សញ្ញាណមុខសញ្ញា ដែលយើងចង ក្រងសាវតាជាតិទុក មានឈ្មោះ ថេត ម៉ៅ ហៅលី ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅបន្ទប់ជួលលេខ១A១០ ភូមិសាមគ្គី សង្កាត់ឬស្សីកែវ ក្រោយកំណត់បាន អត្តសញ្ញាណ យើងបានពន្លាត ដែនសមត្ថកិច្ចទំនាក់ទំនង សហការណ៍ជាមួយ កម្លាំងខណ្ឌឬស្សីកែវ ចុះច្បាមដល់កន្លែង ស្នាក់នៅបន្ទប់ជួលខាងលើ ដោយធ្វើការឃាត់ខ្លួន ជនសង្ស័យបានភ្លាម នៅវេលាម៉ោង ១៤និង០០នាទី ។

ក្រោយពីខ្លួន ជនសង្ស័យខាងលើកម្លាំង សមត្ថកិច្ចបានសាក់សួរនិង កសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់ ស្នងការរាជនីភ្នំពេញ ដើម្បីចាត់ការទៅ តាមនីតិវិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *