(ភ្នំពេញ)៖ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងស្វាគមន៍យ៉ាងកក់ក្ដៅទៅកាន់លោក តាកាហាស៊ី ហ្វមីអាគី (TAKAHASHI FUMIAKI) ប្រធានសមាគមជប៉ុន-កម្ពុជា និងជាអតីតឯកអគ្គ រដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា ដែលបានកៀរគរវិនិយោគិន ជប៉ុនមកទស្សនកិច្ចសិក្សា ស្វែងរកឱកាសវិនិយោគ និងមកវិនិយោគនៅកម្ពុជា ជាបន្តបន្ទាប់ និងនៅតែបន្តកៀរគរ ធុរកិច្ចជនជប៉ុន មកកាន់កម្ពុជា នាអនាគតតទៅទៀត។
ឯកឧត្ដមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងបែបនេះបន្ទាប់ពីលោក តាកាហាស៊ី ហ្វមីអាគី (TAKAHASHI FUMIAKI) បានជម្រាបជូនក្នុង ជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ ថា លោកបាននិងកំពុងកៀរគ អ្នកវិនិយោគជប៉ុនខ្នាតតូច និងមធ្យម(SME) ឲ្យមកសិក្សាស្វែងរក ឱ្យកាសវិនិយោគលើវិស័យផ្សេងៗ នៅកម្ពុជា តាមរយៈការរៀបចំ ឱ្យមានដំណើរទស្សនកិច្ចសិក្សា។
លោកជម្រាបជូន ឯកឧត្ដមអភិសន្តិបណ្ឌិត ទៀតថា កន្លងមកលោកបាន ដឹកនាំគណៈប្រតិភូ ដែលជាពាណិជ្ជករ មកទស្សនកិច្ចនៅកម្ពុជា ជាហូរហែរ។ លោកបញ្ជាក់ថា នាខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ លោកនឹងដឹកនាំគណៈប្រតិ ជាធុរកិច្ចជនមួយ ក្រុមទៀតមកកាន់កម្ពុជា ដើម្បីសិក្សាលទ្ធភាព ក្នុងការដាក់ទុនវិនិយោគ ស្របពេលពិធីបុណ្យអុំទូកផង និងជាឱកាសដ៏ល្អ មួយផងក្នុងការរៀបចំ ព្រឹត្តិការណ៍ផ្សេងៗអបអរសាទរ ខួបលើកទី៧០ នៃទំនាក់ទង កាទូតរវាងកម្ពុជានិងជប៉ុន។
ជាការឆ្លើយតបទៅនឹងមនោសញ្ចេត ដ៏ជ្រាលជ្រៅក្នុងនាម ជាប្រទេសដៃគូគ្រប់ ជ្រុងជ្រោយមួយនោះ ឯកឧត្ដមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ក្នុងនាមក្រសួងមហាផ្ទៃ ជាតួអង្គមួយរបស់រាជរដ្ឋាភិបាល នឹងខិតខំសម្របសម្រួលការងារ ពាក់ព័ន្ធនានាដើម្បីបង្ក លក្ខណៈងាយស្រួលដល់ ទស្សនកិច្ចសិក្សារបស់គណៈ ប្រតិភូធុរកិច្ចជនជប៉ុន ដែលនឹងមកកាន់កម្ពុជា នាពេលខាងមុខ ព្រមទាំងសហការសម្របសម្រួល កិច្ចការផ្សេងៗដល់អ្នកវិនិយោគ ជប៉ុននៅកម្ពុជាផងដែរ។
ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានសង្កត់ធ្ងន់ថា ក្រសួងមហាផ្ទៃ នឹងប្រឹងប្រែងបន្តទៀត ក្នុងការសហការជា មួយភាគីពាក់ព័ន្ធ ព្រមទាំងវិស័យឯកជន ក្នុងការថែសុខសុវត្ថិភាពសង្គម ដើម្បីផ្ដល់ភាពកក់ក្ដៅ ដល់អ្នកវិនិយោគ និងទាក់ទាញវិនិយោគិន បរទេសមកកាន់កម្ពុជា។
ឯកឧត្ដមអភិសន្តិបណ្ឌិត មានសង្ឃឹមយ៉ាងមុតមាំថា លោក តាកាហាស៊ី ហ្វមីអាគី (TAKAHASHI FUMIAKI) ប្រធានសមាគមជប៉ុន-កម្ពុជា នឹងបន្តខិតខំកៀរគអ្នកវិនិយោគជប៉ុនមកកាន់ព្រះរាជាណាចក្រកម្ពុជា ដើម្បីសិក្សាអំពីសក្តានុពលរបស់កម្ពុជា និងស្វែងរកឱកាសវិនិយោគ រួមចំណែកផ្ដល់ការងារ ដល់ប្រជាពលរដ្ឋកម្ពុជា ឱ្យកាន់តែច្រើនថែមទៀត។
ក្នុងជំនួបនេះដែរ លោកប្រធានសមាគម ជប៉ុន-កម្ពុជា បានរំលឹកអំពី អនុស្សាវរីយ៍ល្អៗ ជាមួយសម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលតែងតែស្វាគមន៍ គាំទ្រ សហការយ៉ាងល្អបង្កលក្ខណៈយ៉ាងប្រសើរដល់លោកក្នុងបេសកកម្មកាទូតនៅកម្ពុជាចន្លោះឆ្នាំ២០០៣-២០០៧។ លោកក៏សង្ឃឹមយ៉ាងមុតមាំដែរថា ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក្នុងនាមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងបន្តលើកស្ទួយនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា-ជប៉ុនបន្តទៀត។ ទាក់ទងនឹងចំណងការទូតនេះដែរ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងទៅកាន់លោក តាកាហាស៊ី ហ្វមីអាគី ថា ឆ្នាំ២០២៣ នេះ គឺជាឆ្នាំគម្រប់ខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា-ជប៉ុន ដោយឯកឧត្ដមអភិសន្តិបណ្ឌិត បានសម្ដែងនូវការសាទរ និងគាំទ្រចំពោះ គម្រោងរបស់សមាគម ជប៉ុន-កម្ពុជា ដែលគ្រោងរៀបចំ ព្រឹត្តិការណ៍នានា ដើម្បីអបអរសាទរ ខួបអនុស្សាវរីយ៍នេះ៕