បណ្តាសហគមន៍មកពីខេត្តចំនួន៥រៀបចំកិច្ចសន្ទនាស្តីពីការពារធនធម្មជាតិ ដើម្បីផ្លាស់ប្តូរបទពោសោធិ៍និងស្វែងរកដំណោះស្រាយបញ្ហាប្រឈមនានានៅក្នុងសហគមន៍របស់ខ្លួន!


ស្ទឹងត្រែង:នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ លោក ចៅ មុន្នីរ៉ា អភិបាលរងខេត្តនិងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញចូលរួមក្នុងកម្មវិធីសន្ទនាស្តីពីការការពារធនធម្មជាតិ ដើម្បីផ្លាស់ប្តូរបទពោសោធិ៍និងស្វែងរកដំណោះស្រាយបញ្ហាប្រឈមនានានៅក្នុងសហគមន៍របស់ខ្កួន ក្រោមកិច្ចសហការគាំទ្រពីអង្គការក្រុមប្រឹក្សាយុវជនកម្ពុជាហៅកាត់ថា(YCC)បណ្តាសហគមន៍ការពារធនធានធម្មជាតិមកពីខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តព្រះវិហា ខេត្តកំពង់ធំ និងខេត្តឧត្តមានជ័យ ដើម្បីស្វែងរកដំណោះស្រាយពីអាជ្ញាធរពាក់ព័ន្ធ ដើម្បីធ្វើយ៉ាងអាចការពារធនធានធម្មជាតិនៅក្នុងសហគមន៍របស់ខ្លួន។
លើកឡើងនៅក្នុងវេទិការកិច្ចសន្ទានានេះ បណ្តាសហគមន៍ទាំងអស់បានលើកឡើងពីបញ្ហាប្រឈមនានាក្នុងសហគមន៍របស់ខ្លួន ជាមួយគ្នានេះបណ្តាសហគមន៍ការពារធនធានធម្មជាតិក្នុងខេត្តស្ទឹងត្រែងក៏បានបង្ហាញផលលំបាកនៅក្នុងសហគមន៍របស់ដោយសាការកើតមាននូវបទល្មើសជាច្រើននៅក្នុងសហគមន៍របស់ខ្លួន ដូចការកើតឡើងនូវបទល្មើសនេសាទ ការប្រើប្រាស់ឧបករណ៍ខុសច្បាប់ក្នុងការនេសាទ ការទន្ទ្រានកាន់កាប់ដីរបស់សហគមន៍ ការកាប់បំផ្លាញព្រៃឈើរក្នុងសហគមន៍ និងបានស្នើរសុំដល់អាជ្ញាធរពាក់ព័ន្ធជួយទប់ស្កាត់និងដោះស្រាយបញ្ហាប្រឈមទាំងនេះ។
ឆ្លើយតបចំពោះការស្នើររបស់សហគមន៍ លោក ចៅ មុន្នីរ៉ា អភិបាលរងខេត្តស្ទឹងត្រែងបានសន្យាយកបញ្ហាប្រឈមទាំងឡាយដែលសហគមន៍បានលើកឡើង ជម្រាបជូនដល់ថ្នាក់ដឹកនាំខេត្ត និងជំរុញបន្ថែមដល់អ្នកពាក់ព័ន្ធចុះពិនិត្យ ស្រាវជ្រាវ ទប់ស្កាត់ និងដោះស្រាយលើបញ្ហានេះ។
លោកអភិបាលរងខេត្តស្ទឹងត្រែងបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអាជ្ញាធរខេត្តស្ទឹងត្រែងបានយកចិត្តទុកដាក់លើបញ្ហាការពារធនធម្មជាតិនេះ ព្រមទាំងមានវិធានការទប់ស្កាត់នូវរាល់បទល្មើសនានាដែលបានកើតឡើងនូវក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ដើម្បីធ្វើយ៉ាងណាឲ្យធនធានធម្មជាតិក្នុងខេត្តនៅគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ។
គួរបញ្ជាក់ផងដែរបច្ចុប្បន្ននេះនៅក្នុងខេត្តស្ទឹងត្រែងមានតំបន់ការពារធនធានធម្មជាតិចំនួន៦ សហគមន៍ព្រៃឈើចំនួន២២ សហគមន៍ជនជាតិដើមភាគតិចចំនួន១៨ និងសហគមន៍នេសាទចំនួន៦២។

BY: MrSAMNEANG

You might like

Leave a Reply

Your email address will not be published. Required fields are marked *