(ខេត្តបន្ទាយមានជ័យ)៖ អាជីករម្នាក់សុំមិនបញ្ចេញ ឈ្មោះបាននិយាយប្រាប់ អ្នកយកព័ត៍មានឲ្យដឹងថា នៅល្ងាច ថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ២០២៣នោះមានមនុស្ស ម្នាក់បានទូរស័ព្ទប្រាប់គាត់ថា នៅព្រឹក ថ្ងៃទី១៩ ឲ្យអាជីវករលក់ដូរ នៅក្នុងបេនឡាន ចាស់ និងបេនឡានថ្មី ចូលមកដោះស្រាយនិង ធ្វើការសុំសំណូមពរ តើអាជីវករទាំងអស់ ចង់បានអ្វីឲ្យពិតប្រាកដ។
អាជីករម្នាក់នោះ បានបញ្ជាក់ឲ្យដឹង បន្តទៀតថា លុះព្រឹក ថ្ងៃទី ១៩ ខែសីហា នោះមានអាជីវករ និងអ្នករត់តាក់សុីបាន មកជួបជុំគ្នានៅមុខ ស្នាក់ការបេនឡានថ្មីជិត ១០០នាក់ ពេលនោះ មានក្រុមការងារ១ក្រុម មានសម្លៀកបំពាក់ ស ខោខ្មៅធម្មតា មិនដឹងថាមកពីណា គ្មានលិខិតស្នាមសំគាស់ អ្វីបន្តិចទាល់តែសោះ បានមកប្រាប់ឲ្យអាជីករចូល ម្តងម្នាក់ក្នុងបន្ទប់ ដើម្បីសួនាំនិងឲ្យអាជីវករ ធ្វើការសំណូមពរតើចង់ បានអីឲ្យពិតប្រាកដ និងឲ្យអាជីវករផ្តិតមេដៃ ទើបឲ្យចេញពីបន្ទបើ ពេលនោះមានអាជីវករ និងអ្នករត់តាក់សុីមិន សុខចិត្តដោយមើលឃើញ ទង្វើរបស់ក្រុមការងារឲ្យ ចូលម្តងម្នាក់លាក់លៀមៗ ក៏នាំគ្នាសំរុកចូលទាំងអស់ គ្នាសួរដេញដោលទៅក្រុមការងារ ហេតុអីក៏ឲ្យចូលម្តងម្នាក់ ពេលនោះមានបុរស់ម្នាក់ចេញ មកមុខទីស្នាក់ការ និយាយពីនេះពីនោះ ដោយឃើញទិដ្ឋភាពមិនស្រួល អ្នកយកព័ត៍មានបានធ្វើការ ថតរូបស្រាប់តែបុរសនោះ ចេញចរិកគួរឲ្យខ្លាចហាមមិន ឲ្យអ្នកយយកព័ត៍មានថត ប្រយ័ត្នមានបញ្ហា។
ស្របពេលនោះមានអាជីករ និងអ្នករត់តាក់សុីសួ សំណួទៅលើបុរស់នោះថា អ្នកណាអ្នកចាត់តាំងឲ្យ លោកមកដោះស្រាយអត់មាន សំបុត្រពេសកម្មអញ្ចឹង ម្តងនិយាយថា តំណាងអភិបាលខេត្ត ម្តងនិយាយថាតំណាង អភិបាលក្រុងដល់ សួរដេញខ្លាំងៗ ក្រុមការងារយកឥវ៉ាន់ ដាក់ឡានជិះចេញទៅបាត់ អស់គ្មាននិយាយអីបន្តឡើយ។
ក្នុងនោះអាជីវករបាន និយាយប្រាប់អ្នកយកព័ត៍ឲ្យដឹងថា បើតាមការអះអាង របស់ឈ្មោះ ឈៀងគិរីរ័ត្ន ម្ចាស់អាជីវកម្មវិនិយោគទុន ម្ចាស់ចំណតរថយន្តតូចធំ ទាំង២បានឲ្យដឹងថា តាម កិច្ចសន្យាធ្វើអាជីវកម្ម ភាសុីចំណតរថយន្តក្រុងតូចធំ ទាំង២ក្នុងខេត្តបន្ទាយមានជ័យ ចុះថ្ងៃទី១ ខែមករា ឆ្នាំ ២០០៨ រវាងឈ្មោះ ឈៀងគិរីរ័ត្ន ជាមួយនិងមន្ទីរសាធារណៈ ការដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ ហើយបញ្ចប់សិទ្ធិ វិនិយោគប្រគល់ ជូនសាលាខេត្តវិញនៅ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ ២០២៣នេះ ការជួលតូបនិងទីតាំងអាជីវកម្ម និងក្រុមអ្នករត់តាក់ស៊ី ក្នុងបរិវេនចំណតរយន្ត ទាំង២និងត្រូវបញ្ឈប់ ជាបន្ទាន់ចាប់ពីថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០២៣ជាកំហិត តែតាមការពិតចំណត បេនឡានតូចធំទាំង២ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័យ ខេត្តបន្ទាយមានជ័យ នេះតាមកិច្ចសន្យា ធ្វើអាជីវកម្មភាសុីចំណត រថយន្តក្រុងតូចធំទាំង២ នេះដល់ទៅឆ្នាំ ២០២៧ ឯណោះទើបដាច់ទើបម្ចាស់ ក្រុមហ៊ុនមានសិទ្ធិដេញ អាជីវករនិងអ្នករត់តាក់ សុីចេញបាន។
ក្នុងនោះពួកគាត់បាន លើកយកចំណារបស់សម្តេច យោងតាមប្រសាសន៍ របស់សម្តេច អគ្គមហា សេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី ២១ ខែកក្តដា ឆ្នាំ២០១៦ នៅសាលាខេត្តបន្ទាយមានជ័យ សម្តេចបានបញ្ជាក់ថា មិនមានការដោះដូរចំណត រថយន្តក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យនោះឡើយ ដោយរក្សាទុកចំណតរថយន្ត ដែលសល់ពីសម័យបារាំង មួយនេះឲ្យប្រជាពលរដ្ឋ ប្រកបមុខរបរជាបន្តទៀត ព្រោះបេនឡានចាស់នេះ តាំងជំនាន់បារាំង នៅចំកណ្តាលបេះដូង ខេត្តបន្ទាយមានជ័យជិត១០០ឆ្នាំ មកហើយបេនឡាននេះ វាស្មើរទៅនិងវត្ថុបូរាណមួយហើយ។ និងយោងតាមលិខិតលេខ ១៣ ៥៣ សជណ ចុះថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០១៥របស់ទីស្តីការគណៈរដ្ឋមន្ត្រី លិខិតលេខ ៦២៧ សជណ ផល ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ របស់ទីស្តីការគណៈរដ្ឋមន្ត្រី លិខិតលេខចុះថ្ងៃទី២ ខែកក្តដា ឆ្នាំ ២០១៦ របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែគឹមយ៉ាន ចំណារបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី ចុះថ្ងៃទី ២៥ ខែកក្តដា ឆ្នាំ២០១៦ យោងខាងលើទីស្តីការគណៈរដ្ឋមន្ត្រី រាជរដ្ឋាភិបាលបានសម្រេចយល់ព្រមលុបចោលការដោះដូរទីតាំងចំណតរថយន្តក្នុងក្រុងសិរីសោភ័ណ យកទៅដាក់កន្លែងផ្សេងជាដាច់ខាត ទោះបីបេនឡាននេះដាច់អាណត្តិក៏ដោយ ប្រគល់ទៅឲ្យរដ្ឋបាលខេត្តបន្ទាយមានជ័យ កាន់កាប់ក៏ដោយ រក្សាបេនឡានចាស់ ថ្មីនេះទុកនៅដដែល។
អាជីវករ លក់ដូរក្នុងបេនឡាន និងអ្នករត់តាក់ស៊ីន ទាំងអស់បាននាំគ្នានិយាយ ថាដាច់អាណត្តិហើយបើចង់ដេញក្រុមគាត់ចេញបានលុះត្រាតែមាន សជណ ថ្មី ដែលចេញដោយ សម្តេច ហ៊ុនសែនផ្តាល់ទើបពួក គាត់អាចរើតូបចេញបាន៕ វ៉ាន់ ណាង