ប្រជាពលរដ្ឋជាង៣០គ្រួសារ ក្នុងក្បាលដី៣២៣ ក្នុងនោះ៤២ក្បាលដីបែជាជាប់ក្នុងគម្របព្រៃឈើទៅវិញ ពួកគាត់កើតទុក្ខមិនសុខចិត្ត ត្បិតមិនបានប័ណ្ណកម្មសិទ្ធដូចគេក្នុងប្លុកតែមួយ!

ខេត្តស្ទឹងត្រែង: ពលរដ្ឋជាច្រើនគ្រួសារកើតទុក្ខមិនសុខចិត្ត ត្បិតមន្ត្រីជំនាញភូមិបាលខេត្ត ចុះវាស់វែងក្បាលដីជាប្រព័ន្ធហើយ បែជាអ្នកខ្លះបានប័ណ្ណកម្មសិទ្ធ ខ្លះអត់បានចុងសន្លឹកប័ណ្ណ ហើយដកវិញអស់។ ទើបប្រាប់ថាជាដីជាប់ក្នុងជម្រកព្រៃឈើ គ្រប់គ្រងដោយក្រសួងកសិកម្មរក្សាទុក្ខទៅវិញ។ ដែលពួកគាត់រស់នៅបានកាន់កាប់ មានប័ណ្ណមេភូមិចៅសង្កាត់កាន់កាប់រួចរាល់ហើយ តំណពីរដូនតា ឪពុកម្តាយជាដីគេរ្ត៍ ដោយអាស្រ័យផលរហូតមកដល់សព្វថ្ងៃនេះ ពិតជាធ្វើឲ្យពួកគាត់អស់សង្ឃឹមក្នុងជីវិត។ ដូច្នេះពួកគាត់ក៏បានពឹងពាក់ដល់អង្គភាពអ្នកសារព័ត៌មាន ជួយផ្សព្វផ្សាយក្នុងកោលបំណងដើម្បីពញ្ច្រាបដល់ អាជ្ញាធរ ឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត និងក្រសួងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ជួយរកដំណោះស្រាយ ឲ្យពួកគាត់ បានប័ណ្ណកម្មសិទ្ធិស្របច្បាប់ ដើម្បីយកមកប្រើប្រាស់តាមតម្រូវការ ដូចគេដូចឯង។

ប្រជាពលរដ្ឋជាង៣០គ្រួសារបានលើកគ្នាស្នើសុំប័ណ្ណកម្មសិទ្ធិស្របច្បាប់.១,លោកស្រីប៉ាន ស៊ូថូ ២,លោកយាយស៉ី វ៉ាន់ឌី ៣,លោកចក វុធ ៤,លោកមាំ គឹមអេង ដែលសរុបជាង៤០ក្បាលដី ពួកគាត់ជាប្រពលរដ្ឋរស់នៅលើដីដែលវាស់វែងរួច ដោយមន្ត្រីជំនាញ សូរិយោដីខេត្តពួកគាត់បានលើកឡើងថា: ដីដែលពួកគាត់រស់នៅនេះ មិនមែនទើបតែនៅទេនិងទើបកាន់កាប់នោះទេ គឺតាំងពីដូនតា ឪពុកម្តាយចែកឲ្យ។ ក្រោយការវាស់វែងរួចដល់កំណត់ឲ្យពួកគាត់ទៅយកប័ណ្ណ ពួកគាត់បានកាន់ចុងសន្លឹក ទៅជួបនិងមន្ត្រី ជំនាញសូរិយោដីខេត្ត ហើយឲ្យពួកផ្តិតមេដៃឲ្យព្រំ គ្នាទៅវិញទៅមក ដើម្បីយកប្លង់ដី។ តែចុងក្រោយបែជាអ្នកខ្លះបាន អ្នកខ្លះមិនបានទៅវិញ អ្នកបាននៅជាប់ព្រំគ្នាទៅវិញ  ហើយក្នុងប្លុកតែមួយបែជាក្នុងចំនួន៤២ក្បាលដី បែជាថាដីជាប់ក្នុងគម្របព្រៃឈើគ្រប់គ្រងដោយក្រសួងកសិកម្មទៅវិញ។ ដែលបានចុះបញ្ចីក្បាលដីត្រឹមត្រូវរួចរាល់ អស់ហើយដូចគ្នាដែលមានសរុបរួមចំនួន៣២៣ក្បាលដី។ ក្នុងនោះក៏មានឯកសារភ្ចាប់មកជាមួយ ដោយមានការទទួលស្គាល់ពីប្រមុខរាជរដ្ឋាភិបាលត្រឹមត្រូវ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៃយើង។

ដែលមានទីតាំងនៅចំណុចខាងជើងទំនប់អូរខ្លង់ ស្ថិតក្នុងភូមិស្រែពោធិ៍ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដែលពួកគាត់បានអាស្រ័យផល ដែលមានដំណាំគ្រប់ប្រភេទ និងធ្វើស្រែចម្ការជារៀងរាល់ឆ្នាំ តពីដូនតា ជាដីគេរ្តតពីរឪពុកម្តាយមកម្ល៉េះ។ ជាចុងក្រោយពួកគាត់ក៏បានសំណូមពរដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិតហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្មីនិតិកាលទី៧នេះ សូមជួយរកយុត្តិធម៌ជូនពួកគាត់ ដើម្បីបានប័ណ្ណកម្មសិទ្ធិស្របច្បាប់ដូចគេឯង ដូចមានក្នុងចំណាពីថ្នាក់ក្រោមជាតិ កាត់ក្បាលចេញហើយ រហូតដល់សម្តេចនាយករដ្ឋមន្ត្រីបានចំណាទទួលស្គាល់ ជាផ្លូវការ ហេតុអ្វីបានថាដីពួកគាត់នៅក្នុងគម្របព្រៃឈើទៅវិញ។

 

ជុំវិញរឿងនេះលោកគឹម ពិសិដ្ឋ ប្រធានមន្ទីរសូរិយោដី នគរូបនីយកម្ម និងសំណង់ខេត្តស្ទឹងត្រែង បានមានប្រសាសន៍ថា, លោកទើបនិងមកកាន់ដំណែងថ្មី នៅមិនទាន់ច្បាស់ក្នុងករណីនេះ ព្រោះវាជារឿងលោកប្រធានមុន។ លោកបញ្ជាក់ទៀតថា, នៅក្នុងចំណុចទីតាំងដីខាងលើ មានកន្លែងខ្លះបះក្នុងដែនបរិស្ថាន និងកន្លែងខ្លះប៉ះចំគម្របព្រៃឈើ គ្រប់គ្រងដោយក្រសួងកសិកម្ម ចង់ច្បាស់ចាំគាត់ពិនិត្យឯកសារសិន ព្រោះដីខ្លះខេត្តបានធ្វើអនុបយោគ ស្នើទៅក្រសួងហើយតាំងពីរឆ្នាំ២០០២ នៅមិនទាន់ធ្លាក់មកទេ។
លោកទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត បានឆ្លើយបញ្ចាក់តាមប្រព័ន្ធតេឡេក្រាមនៅថ្ងៃ១២ ខែសីហានេះថា: ពាក់ព័ន្ធដីរបស់ប្រជាពលរដ្ឋប្រមាណ៤២ក្បាលដី រស់នៅចំណុចទីតាំងខាងលើ រដ្ឋបាលខេត្តក៏បានស្នើសុំអនុបយោគកាត់ឆ្វៀលដីហ្នឹង ពីរដងហើយទៅក្រសួង តាំងពីជំនាន់អភិបាលខេត្តចាស់ និងមន្ទីរដែនដីខេត្តមុន សូម្បីតែលោកក៏ទើបតែឡើងថ្មីដែរ តែនៅមិនទាន់ធ្លាក់មកវិញ។ លោកថាការស្នើរសុំធ្វើឡើងជាច្រើន កន្លែងដែលជាប់ក្នុងគម្របព្រៃឈើ ច្រករបៀង ដូចជា: ភូមិសាមឃួយ ភូមិកំភុន ភូមិរាជានុកូល ភូមិថាឡា និងចំណុចអូរខ្លង ភូមិស្រែពោធិ៍ នេះផងដែរ។ តែបើខាងក្រសួងសម្រេចឲ្យហើយនោះ ខាងមន្ត្រីជំនាញនិងចុះវាស់វែងចេញប័ណ្ណកម្មសិទ្ធិជូនពួកគាត់។ លោកថា: ឲ្យបងប្អូនប្រជាពលរដ្ឋកុំភ័យព្រួយអី ដីពួកគាត់ នៅតែដីពួកគាត់ទេ អាស្រ័យផលចុះគ្មានអ្នកណា ទៅដកហូតបានទេ។

SAMNEANG

You might like

Leave a Reply

Your email address will not be published. Required fields are marked *