បុរសម្នាក់ត្រូវបានកម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែងឃាត់ខ្លួនក្រោយ ចាប់រំលោភក្មួយស្រី និងចៅបង្កើត០៣នាក់បានសម្រេច!


ស្ទឹងត្រែងៈ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ថ្មីៗនេះកម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ក្រោមការបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការអាវុធហត្ថខេត្តបានឃាត់បុរសម្នាក់ជាជីតាបង្កើតដែលបានចាប់រំលោភក្មួយស្រីនិងចៅ០៣នាក់អាយុក្រោម១០ឆ្នាំបានសម្រេច។
ជនសង្ស័យឈ្មោះ ម៉ុង គិរីជលសា អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរនេសាទត្រី មានទីលំនៅបច្ចុប្បន្នភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ដែលបានប្រព្រឹត្តបទល្មើសកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ (មុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារ)។
ជនសង្ស័យខាងលើនេះបានធ្វើសកម្មភាពរំលោភកុមារបីនាក់បានសម្រេច ដោយក្នុងនោះ ម្នាក់ជាក្មួយស្រីបង្កើត អាយុ៥ឆ្នាំ និងពីរនាក់ទៀត ជាចៅអាយុ៧ឆ្នាំ និងអាយុ៤ឆ្នាំ។ ក្រៅពីជនរងគ្រោះទាំងបីនាក់នេះ ជនល្មើសក៏បានបម្រុងធ្វើសកម្មភាពរំលោភក្មេងស្រីម្នាក់ទៀត អាយុ១២ឆ្នាំ តែមិនបានសម្រេច។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងអាវុធហត្ថក្រុងស្ទឹងត្រែង កំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្ត ធ្វើការផ្ដន្ទាទោសតាមច្បាប់។

ដោយក្ដីអាណិតអាសូរ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនដល់ជនរងគ្រោះទាំង៤នាក់ ម្នាក់ថវិកា១០ម៉ឺនរៀន និងអង្ករមួយបាវ រួចបានទាក់ទងខាងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ដើម្បីមកទទួលជនរងគ្រោះទាំង៤នាក់នេះ៕

SAMNEANG

You might like

Leave a Reply

Your email address will not be published. Required fields are marked *