ឯកឧត្តម ខៀវ កាញារីទ្ធ បានជំរុញការផលិតព័ត៌មាន ឱ្យកាន់តែមានគុណភាព !

(ភ្នំពេញ)៖ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានជំរុញមន្ដ្រីសារព័ត៌មានត្រូវមានគំនិតច្នៃប្រឌិតព័ត៌មានឱ្យកាន់តែមាន គុណភាព ដើម្បីទទួលបានការ គាំទ្រពីសំណាក់ប្រជាពលរដ្ឋ។

ក្នុងឱកាសអញ្ជើញ ជាអធិបតីក្នុងកម្មវិធី បទបង្ហាញស្ដីពី «ថ្នាលអ៊ីនធឺណិតព័ត៌មាន» នាទីស្ដីការក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ៤ ខែ សីហា ឆ្នាំ ២០២៣ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា កន្លងទៅសម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា កាលពីយុទ្ធសាស្រ្តនៃ ការអភិវឌ្ឍន៍របស់កម្ពុជាគឺផ្តោត លើចតុកោណ គឺ មនុស្ស ទឹក ភ្លើង ផ្លូវ ប៉ុន្ដែសម័យបច្ចុប្បន្ននេះគឺ បញ្ចកោណ ដែលផ្តោតលើ មនុស្ស ទឹក ភ្លើង ផ្លូវ និងអ៊ីនធឺណិត ដើម្បីឱ្យស្របតាមនឹង ការរីកចម្រើនតាម សម័យបច្ចេក វិទ្យា។

ឯកឧត្តម មានប្រសាសន៍បន្ថែមថា ដូចនេះនៅក្នុងអាណត្តិ ថ្មីមន្ដ្រីព័ត៌មាន នៃក្រសួងព័ត៌មានត្រូវ បង្កើនការច្នៃប្រឌិត បង្កើនសមត្ថ ភាពតាមសម័យបច្ចេកវិទ្យា ទើបយើងអាចធ្វើការ ប្រកួតប្រជែងបាន។

«អាណត្តិក្រោយនេះគឺជាការ ប្រជែងផ្នែកព័ត៌មានគឺជាធំ។ បើសិនជាយើង នៅតែស្ទក់ៗដូចសព្វ ថ្ងៃនេះយើងនឹងមិនឈ្នះគេទេ។ ហើយបើយើងអន់ហើយ គេកម្រនឹងទម្លាក់ លុយឱ្យយើងណាស់។ អ៊ីចឹងយើងត្រូវចាំថាអាណត្តិក្រោយ នេះគឺយើងត្រូវធ្វើការប្រយុទ្ធ ដើម្បីយកព័ត៌មាន នេះគឺសំខាន់ណាស់។ ហើយបើចង់ឱ្យយើង មានថវិកាឱ្យកាន់តែច្រើន គេទម្លាក់លុយឱ្យ បានកាន់តែច្រើន គេហៅទៅថតបានច្រើន គឺត្រូវតែមានការច្នៃ ប្រឌិតរបស់យើង»។

ក្នុងឱកាសនោះដែរ លោកជំទាវ ឆៃ ច័ន្ទរិទ្ធីសូលីដា រដ្ឋលេខាធិការក្រសួងព័ត៌មាន បានមានប្រសាស ន៍ថា ដើម្បីឱ្យ មានភាពទំនើបក្នុង វិស័យព័ត៌មានលុះត្រា តែយើងធ្វើការកែទម្រង់ ហេតុនេះហើយការ ធ្វើទំនើបកម្ម និងកំណែទម្រង់មិនអាច ផ្តាច់ចេញពីគ្នាបានទេ វាត្រូវតែមានទំនាក់ទំនង គ្នាទៅវិញទៅមកដោយហេតុ ថានៅក្នុងទំនើបកម្មគឺ ត្រូវការនូវបច្ចេកវិទ្យាជាចម្បង សម្រាប់សម្របសម្រួលដល់ ការអនុវត្តការងារ ប្រចាំថ្ងៃឱ្យកាន់តែ មានភាពរហ័សនិង ទាន់សម័យបង្កើន ផលវិជ្ជមាន និងកាត់បន្ថយផល អវិជ្ជមានណាដែលប៉ះពាល់ ដល់សង្គមតាមរយៈ ការផ្សព្វផ្សាយ ព័ត៌មានក្លែងក្លាយ។

លោកជំទាវ បន្ដថា តាមស្ថានភាពការវិវត្ត នៃបច្ចេកវិទ្យាឌីជីថល ក្រសួងព័ត៌មាន ត្រូវការចាំបាច់នូវ សន្តិសុខព័ត៌មាន និងបច្ចេកវិទ្យាថ្មីៗ ព្រមទាំងមានកិច្ច សហការជាមួយក្រសួង ស្ថាប័ននានាជា ពិសេសក្រសួងមហាផ្ទៃនិង សហប្រតិបត្តិការ ជាមួយដៃគូជាតិ និងអន្តរជាតិ ដើម្បីសិក្សានិងផ្លាស់ ប្ដូរបទពិសោធន៍ លើការគ្រប់គ្រង សន្តិសុខព័ត៌មាន និងបច្ចេកវិទ្យា ដើម្បីឈានទៅ រកការពង្រឹង និងអភិវឌ្ឍ វិស័យព័ត៌មាន នាពេលអនាគត ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់។

សូមជម្រាបថា នៅក្នុងកម្មវិធីបទបង្ហាញស្ដីពី «ថ្នាលអ៊ីនធឺណិតព័ត៌មាន» នាសាលចតុម្មុខមង្គល ទីស្ដីការក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ៤ ខែ សីហា ឆ្នាំ ២០២៣ គឺមានក្រុមបច្ចេក ទេសថ្នាលព័ត៌មាន អ៊ីនធឺណិដែល ដឹកនាំដោយ លោក មែ ស៊ីខេងវ៉ាន់ឌី អគ្គនាយករងនៃ អគ្គនាយកដ្ឋាន សវនកម្មផ្ទៃក្នុងក្រសួង មហាផ្ទៃ និង ជាគ្រូបង្គោលដើម្បី ធ្វើការចែករំលែក នូវបទពិសោ ធន៍និងធ្វើបទបង្ហាញ ស្តីពីបច្ចេកវិទ្យាថ្មីៗ  និងមានសមាស ភាពថ្នាក់ដឹកនាំ សិក្ខាកាម ដែលបានចូ លរួមចំនួន ៩៤រូប ដើម្បីបង្កើនសម្ថតភាព ការងារឱ្យស្របតាមការ អភិវឌ្ឍន៍នៃ បច្ចេកវិទ្យាឌីជីថល របស់ប្រទេសជាតិ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *