លោក សិទ្ធិ ឡោះ ប្រធានគណៈកម្មការ (ខ ២៧) និងលោកស្រី បានដឹកនាំក្រុមការងារ នាំយកទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យ ទៅប្រគេនព្រះសង្ឃដែលគង់ចាំ​ ព្រះវស្សាចំនួន២៥វត្ត ក្នុងស្រុកស្វាយចេក…

(ខេត្តបន្ទាយមានជ័យ)៖ លោក សិទ្ធិ ឡោះ ប្រធានគណៈកម្មការ ខ ២៧ និងជាប្រធានក្រុមការងារ ចុះជួយស្រុកស្វាយចេក និងលោកស្រី រួមក្រុមការងារ បាមនាំយកទៀនព្រះវស្សា បច្ច័យ ទេយ្យទាន សម្ភារ បរិក្ខាជាច្រើនមុខ ទៅប្រគេនព្រះសង្ឃ ដែលនិងគង់ចាំព្រះវស្សា ចំនួន២៥ ក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដែលប្រារព្ធ នៅវត្តស្វាយចេក នារសៀលថ្ងៃទី ០១ ខែ សីហា ឆ្នាំ២០២៣ នេះ ។

សូមបញ្ជាក់ថា ពិធីបុណ្យចូលព្រះវស្សាគឺជាពិធីបុណ្យ មួយដែលមានសារៈ សំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាដ៏ សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេបានរៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធឱវាទ។ បងប្អូនដែលជាអ្នកមានជំនឿទៅលើព្រះពុទ្ធសាសនា តែងតែនាំគ្នាប្រារព្ធ ពិធីបុណ្យដោយនាំយក ជាសាដក អង្ករ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗ ទៅប្រគេនព្រះសង្ឃតាមលទ្ធភាព។

ព្រះសង្ឃត្រូវនៅក្នុង ទីវត្តអារាមរយៈពេល៣ខែ ក្នុងរដូវធ្លាក់ភ្លៀង និងមិនអនុញ្ញាតឲ្យ និមន្តទៅទីឆ្ងាយ ដោយដាច់រាត្រីឆ្លងថ្ងៃនោះឡើយ លើកលែងតែមាន ភារកិច្ចសំខាន់ចាំបាច់ ដូចជាឪពុកម្តាយឈឺធ្ងន់ រឺនិមន្តទៅសម្តែងធម៌ជាដើម ដោយតាំងចិត្ត ត្រលប់មកវិញក្នុង រយៈពេល ៧ថ្ងៃ។ ពិធីបុណ្យនេះចាប់ផ្តើមពីថ្ងៃ១រោចខែអាសាធដល់ថ្ងៃ ១៥ កើត ខែអស្សុជ ។

ទេយ្យវត្ថុដែលត្រូវប្រគេនព្រះសង្ឃចំនួន២៥វត្ត ក្នុងមួយវត្តទទួលបាន៖ ទៀន ១ គូរ អង្ករ ៥០ គីឡូក្រាម ស្បង់ជីពោ ១ឈុត ស្លាដក១ ទឹកសុទ្ធ ១កេស ឃីត ២ កញ្ចប់ និងបច្ច័យ ៣០០ ០០០រៀល ។ ដោយឡែកវត្តស្វាយចេកទទួលបានបច្ច័យ ១ ៦៣៥ ០០០រៀលគត់ .. ចំណាយសរុប ចំនួន ២១ ១១៩ ៤០០រៀលគត់ (ម្ភៃមួយលានដប់មួយម៉ឺនប្រាំបួនពាន់បួនរយរៀល )។

ឆ្លៀតក្នុងឱកាសនោះ លោក សិទ្ធិ ឡោះ ក៏បានពាំនាំការសួ សុខទុក្ខពីសំណាក់ ឯកឧត្តម​​ ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹ​មយ៉ាន​ សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិកា កណ្ដាលគណបក្ស ប្រជាជនកម្ពុជា ប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្ត និងជាអ្នកតំណាង រាស្ត្រមណ្ឌលខេត្ត បន្ទាយមានជ័យ​ និង លោកជំទាវ ឧកញ៉ា អគ្គមហាឧបាសិកា ពុទ្ធសាសន៍រូបត្ថម្ភក៍ បណ្ឌិត ម៉ៅ ម៉ាល័យ ឯកឧត្តម​​ អ៊ុំ រាត្រី ប្រធានគណៈបក្ស ប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ ដល់ ព្រះសង្ឃ លោកតា លោកយាយ ទាំងអស់ក្នុង ស្រុកស្វាយចេក និងសូម ថ្លែងអំណរគុណ ដល់លោកយាយ លោកតា និងប្រជាពលរដ្ឋនៅក្នុង ស្រុកស្វាយចេកទាំងអស់  ដែលកន្លងមកបាន ទៅបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា ឲ្យទទួលបានជោគជ័យ យ៉ាងភ្លុកទឹកភ្លូកដី សម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧នេះ ។

លោក សិទ្ធិ ឡោះ ក៏បានប្រគេនពរនិងជូនពរ ដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងលោក លោកស្រី ប្រធាន អនុប្រធាន សមាជិក សមាជិការបក្សទាំងអស់ នៃសាខា ខ ២៧ រួមលោកតា លោកយាយ ញាត្តិមិត្តទាំងអស់ ដែលបានចូល បច្ច័យក្នុងពិធីបុណ្យនេះ សូមអនុមោទនាយកកុសក ផលបុណ្យរៀងៗខ្លួន និងសូមទទួលបាន សុខភាពល្អ និង ពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *