ឯកឧត្តម ឡូយ សុផាត អំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នាហើយបោះឆ្នោតជូនគណៈបក្សប្រជាជនកម្ពុជា!


ស្ទឹងត្រែងៈឯកឧត្តម ឡូយ សុផាត បេក្ខជនពេញសិទ្ធឈឈ្មោះបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ មណ្ឌលខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រធាន,អនុក្រុមបក្ស និងសមាជិកសមាជិការគណបក្សប្រជាជនកម្ពុជាឃុំកោះស្រឡាយចំនួន៤០០នាក់នៅវត្តកោះសាគ ភូមិស្វាយ ឃុំកោះស្រឡាយ ស្រុកសៀមបូក ។
មានមតិសំណេះសំណាលទៅកាន់ ប្រធាន,អនុប្រធានក្រុមបក្សភូមិ ឃុំ និងសមាជិកសមាជិការចំនួន៤០០ ឯកឧត្តម ឡូយ សុផាត បេក្ខជនពេញសិទ្ធឈឈ្មោះបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនិតិកាលទី៧ ឆ្នាំ២០២៣ មណ្ឌលខេត្តស្ទឹងត្រែងបានថ្លែងថាយើងត្រូវគូសនៅសន្លឹកឆ្នោតឲ្យបានល្អនិងត្រឹមត្រូវ ហើយគូសអោយចំសន្លឹកឆ្នោតដែលមានរូបទេវតាបាចផ្កា នៅថ្ងៃក្រោយយើងបានសុខសន្តិភាពនិងការអភិវឌ្ឍន៍។ ពីព្រោះកន្លងមកយើងមើលឃើញហើយរូបទេវតានេះធ្លាប់បានជួយសង្គ្រោះប្រជាពលរដ្ឋម្តងរួមមកហើយ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ដែលគ្មានគណបក្សនយោបាយណាធ្វើបានឡើយ។
ឯកឧត្តម ឡូយ សុផាត បន្តថាប្រធាន អនុប្រធាន ក្រុមបក្ស ក្នុងឃុំកោះស្រឡាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ត្រូវខិតខំបំផុសស្មារតីសមាជិកសមាជិការទាំងអស់ ឲ្យមានស្មារតីរឹងមាំ មិនត្រូវជឿលើការញុះញុង ដូចជាការគូសបំផ្លាញសន្លឹកឆ្នោតជាដើម ។ការញុះញ៉ុងរបស់ជនអគតិមួយចំនួននេះជាទង្វើរបំផ្លាញដល់ការបោះឆ្នោតជាតិនិងជាទង្វើរដែលគណៈកម្មាធិការរៀបចំការបោះឆ្នោតហាមឃាត់ដែរ។
ឯកឧត្តមបានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវទៅបោះឆ្នោតអោយបានគ្រប់ៗគ្នា ហើយត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបទេវតាបាចផ្កាជាសញ្ញាសម្គាល់ និងមានលេខរៀងទី១៨ ដើម្បីរក្សាបាននូវសុខសន្តិភាពនិងការអភិវឌ្ឍន៍៕ SAMNEANG

You might like

Leave a Reply

Your email address will not be published. Required fields are marked *