សមាជិក សមាជិការបស់សមាគម សម្ព័ន្ធសារព័ត៌មានឯករាជ្យ ពុំមែនជាអ្នកសារព័ត៌មានទេ!

(ភ្នំពេញ)៖ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ សូមគោរពជម្រាបជូន ដំណឹងដល់សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ ឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និងសាធារណជនទាំងអស់ មេត្តាជ្រាបថា ៖ ផ្នែកលើលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង របស់សមាគមសម្ព័ន្ធ សារព័ត៌មានឯករាជ្យ សមាជិក សមាជិការបស់ សមាគមសម្ព័ន្ធ សារព័ត៌មានឯករាជ្យ ពុំមែនជាអ្នកសារព័ត៌មានទេ។ ដូច្នេះពួកគាត់ពុំមានសិទ្ធិ ក្នុងការចុះយកព័ត៌មាន ផ្សាយផ្ទាល់ព័ត៌មាន ឬធ្វើព័ត៌មានគ្រប់រូបភាព ក្នុងនាមសមាគមឡើយ។

ដោយឡែកចំពោះ អង្គភាពសារព័ត៌មានទាំងអស់ ដែលជាសមាជិករបស់ សមាគមសម្ព័ន្ធ សារព័ត៌មានឯករាជ្យ ពួកគាត់គឺជាអ្នកសារព័ត៌មាន ព្រោះអង្គភាពទាំងនោះ មានលិខិតអនុញ្ញាតពី ក្រសួងព័ត៌មាន និងមានប័ណ្ណសម្គាល់ ពីក្រសួងព័ត៌មាន ឬស្ថាប័នរបស់ពួកគាត់ ប៉ុន្តែរាល់ការចុះយកព័ត៌មាន ផ្សាយផ្ទាល់ព័ត៌មាន ឬធ្វើព័ត៌មានគ្រប់រូបភាព ពុំមែនក្នុងនាមសមាគម សម្ព័ន្ធសារព័ត៌មានឯករាជ្យ ទេ គឺក្នុងនាមអង្គភាព សារព័ត៌មាន របស់ពួកគាត់ផ្ទាល់។

ជាមួយគ្នានេះ យោងលើក្រមសីល ធម៌សារព័ត៌មានទាំង ១១ចំណុច ដែលសមាគម បានផ្សព្វផ្សាយកន្លងមក និងបទបញ្ជាផ្ទៃក្នុង របស់សមាគមសម្ព័ន្ធ សារព័ត៌មានឯករាជ្យ សមាជិក សមាជិកាណាដែល ប្រព្រឹត្តផ្ទុយ ជាពិសេសយក ឈ្មោះសមាគម និងឈ្មោះថ្នាក់ដឹកនាំ ទៅប្រើប្រាស់មិនត្រឹមត្រូវ ដើម្បីផលប្រយោជន៍ខ្លួន ឬក្រុមខ្លួន ត្រូវទទួលខុសត្រូវចំពោះ មុខច្បាប់ជាធរមាន៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *