ឯកឧត្តម ឡូយ សុផាតអ្នកតំណាងរាស្រ្តមណ្ឌលស្ទឹងត្រែងអញ្ជើញសម្ភោធដាក់អោយប្រើប្រាស់ផ្លូវបេតុងអាមេ ប្រវែង៦,០៣០ម៉ែត្រ ទទឹង៥ម៉ែត្រ នៅស្រុកថាឡាបរិវ៉ាត់ !


ខេត្តស្ទឹងត្រែង៖នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ឡូយ សុផាត អ្នកតំណាងរាស្រ្តមណ្ឌល ស្ទឹងត្រែង អមដំណើរដោយ ឯកឧត្តម ញ៉ែម សាម៉ន សមាជិកព្រឹទ្ធសភា ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម ឈាង ឡាក់ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសម្ពោធឱ្យប្រើប្រាស់ ផ្លូវបេតុងអាមេ ស្ពាន បេតុង និងសមិទ្ធិផលនានា នៅស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

អភិបាលនៃគណៈអភិបាលស្រុកថាឡាបរិវ៉ាត់លោក សន សារឿនមានប្រសាសន៍ថាក្រោម ការដឹកនាំដ៏ឈ្លាសវៃ និងប៉ិន ប្រសពប្រកបដោយគិតិបណ្ឌិតរបស់សម្តេចអគ្កមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រមកម្ពុជាសម្តេចគឺជាអគ្គមគ្គុទេសន៍ដ៏ឆ្នើម ក្នុងការដឹកនាំមាតុភូមិ កម្ពុជាប្រជាជាតិទាំងមូលទទួលបានសុខសន្តិភាព ស្ថេរភាពពេញលេញ នាំឱ្យមានការអភិវឌ្ឍលើគ្រប់វិស័យ រីកចំរើនឥតឈប់ឈរ ត្រូវបានកសាង និងជួសជុលលេចចេញ ជារូបរៀងជាបន្តបន្ទាប់។


លោក ព្រំ ចាន់ថា ប្រធានមន្ទីរអភិវឌ្ឍជនបានមានប្រសាសន៍ថាសម្រាប់ស្រុកថាឡាបរិវ៉ាត់ ទទួលបានផ្លូវបេតុង អាមេ១ខ្សែ គឺចាប់ពីភូមិ អូរត្រែល ដល់ភូមិថាឡាបរិវ៉ាត់ ភ្ជាប់ទៅផ្លូវជាតិលេខ៩ ប្រវែង៦,០៣០ម៉ែត្រ ទទឹងខ្នងលើ៥ម៉ែត្រ ស្ពានបេតុងចំនួន២កន្លែង ប្រវែង១២០ម៉ែត្រ លូប្រអប់ចំនួន២កន្លែង និងលូមូលចំនួន ១៨កន្លែងនិងធ្វើប្រឡាយបេតុងអាមេរំដោះទឹកសងខាងផ្លូវ ចាប់ពីប្រាសាទព្រះគោ ដល់មាត់ទន្លេ ប្រវែង ៣០០ម៉ែត្រ ព្រមទាំងដាក់ស្លាក់សញ្ញាតាមផ្លូវរួចរាល់។
ឯកឧត្តម ឡូយ សុផាត ប្រធានគណកម្មការទី៣រដ្ឋសភា បានមានប្រសាសន៍ ផ្តាំសួរសុខទុក្ខពីសំណាក់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចគតិបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដល់ប្រជាពលរដ្ឋនៅស្រុក ថាឡាបរិវ៉ាត់។
ឯកឧត្តម ឡូយ សុផាត បានសម្តែងកោតសរសើរដល់អាជ្ញាធរ ឃុំស្រុក ដែលបានយកចិត្ត ទុកដាក់នៃការអភិវឌ្ឍ ការបំរើសេវាសាធារណៈ ជាពិសេសវិស័យ ហេដ្ឋារចនាសម្ព័ន្ធ ខ្វាត់ខ្វែង បានលទ្ធផល ដើម្បីសម្រួលដល់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ។
ឯកឧត្តម ប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា បានវាយតំលៃខ្ពស់ចំពោះរដ្ឋបាលស្រុក និង រដ្ឋបាលឃុំ នៃស្រុកថាឡាបរិវ៉ាត់ ដែលមកដល់ ថ្ងៃនេះបានទទួលនូវសមិទ្ធិផលមានផ្លូវ ភ្លើង និងមានទឹកស្អាតប្រើប្រាស់ មានស្ពាន សាលារៀន មណ្ឌល សុខភាព ដែលសមិទ្ធិផលទាំងនេះ គឺក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
ដូចនេះដើម្បីឱ្យមានការអភិវឌ្ឍកាន់តែរីកចំរើនលើគ្រប់វិស័យ សូមចូលរួមទៅបោះឆ្នោត ទាំងអស់គ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ គឺបោះដើម្បីឱ្យរាជរដ្ឋាភិបាល គឺសម្តេចតេជោ ហ៊ុន សែន បន្តដំណែងជានាយករដ្ឋមន្រ្តី និងបន្តគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជា នាយករដ្ឋមន្រ្តីនាពេលអនាគត់។
គូសបញ្ជាក់ផងដែរថា៖ នាឱកាសដដែលនោះ ឯកឧត្តមឡូយសុផាតអ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែងបានឧបត្ថម្ភថវិកាចំនួន ២ ០០០ ០០០រៀលដល់រដ្ឋបាលស្រុកថាឡាបរិវាត់ ៕

SAMNEANG

You might like

Leave a Reply

Your email address will not be published. Required fields are marked *