ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង និងជាប្រធានកិត្តិយស សមាគមអតីតយុទ្ធកម្ពុជាខេត្ត អញ្ចើញបំពាក់គ្រឿងឥស្សរិយយសការពារជាតិដល់អតីតយុទ្ធជនចំនួន២០០នាក់!


ខេត្តស្ទឹងត្រែង៖ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣នៅក្នងសាលាខេត្តស្ទឹងត្រែងបានរៀបចំពិធីខួបលើកទី១៦ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា និងបំពាក់គ្រឿងឥស្សរិយយសការពារជាតិជូនដល់អតីតយុទ្ធជនចំនួន២០០នាក់ក្រោមអធិបតីភាព ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈ អភិបាលខេត្តស្ទឹងត្រែង និងជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត និងមានការអញ្ជើញចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងជាប្រធានស្តីទីសមាគមយុទ្ធជនកម្ពុជាខេត្ត លោកឧត្តមសេនីយ៍ទោ អ៊ូត ស៊ីវុត្ថា ស្នងការនគរបាលខេត្ត ប្រធាន អនុប្រធាមន្ទីរអង្គភាពជុំវិញខេត្ត កំលាំងប្រដាប់អាវុធទាំង៣ប្រភេទ ។
លោកឧត្តមសេនីយ៍ត្រី អៀង វ់ានឌី បានឡើងមានប្រសាសន៍ថា គិតត្រឹមថ្ងៃទី៣១ ខែឧសភា អតីតយុទ្ធជននៅក្នុងខេត្តស្ទឹងត្រែងមានចំនួន ១៣១២នាក់ ជាសមាជិកសមាគមពេញសិទ្ធមានចំនួន ១០៥០នាក់ ក្នុងនោះមាននិវត្តជនចំនួន៨២៩នាក់ ជនពិការចំនួន៧៩នាក់ ជនបាត់បងសមត្ថភាពការងារចំនួន២៣នាក់ គ្រួសារពលីចំនួន៨៦នាក់ គ្រួសារមរណៈ ចំនួន៣៣នាក់ ។
មានប្រសាសន៍នៅក្នុងពិធី ឯកឧត្តម ស្វាយ សំអ៊ាង បានផ្តាំផ្ញើ នឹករលឹកពីសំណាក់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីផ្ញើជូន ដល់បងប្អូនអតីតយុទ្ធជន។អតីតយុទ្ធជនមានគុណបំណាច់យ៉ាងធំធេង ដែលបានលះបង់សាច់ស្រស់ឈាមស្រស់តស៊ូ ស្វាត់ស្វែងដើម្បីរំដោះជាតិមាតុភូមិរំដោះប្រជាជន ឱ្យផុតពីរបបប្រល័យពូជសាសន៍ពលពត និងកសាងអភិវឌ្ឍប្រទេសជាតិមានការរីកចម្រើនមកទល់បច្ចុប្បន្ននេះ ។
ឯកឧត្តមបន្តថា រាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន និងបានចេញសេចក្តីសម្រេចមួយ ដោយកំណត់យកថ្ងៃទី២១ ខែ មិថុនា ជាថ្ងៃរំលឹកខួបទិវាអតីត យុទ្ធជនកម្ពុជា ហើយទិវានេះជាស្មារតីមួយបំផុសដល់អ្នកជំនាន់ក្រោយ ដើម្បីឱ្យយកចិត្តទុកដាក់លើអតីតយុវជនដែលជាអ្នកបន្តវេណសំរាប់ប្រទេសជាតិមាតុភូមិ។

SAMNEANG

You might like

Leave a Reply

Your email address will not be published. Required fields are marked *