ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍អញ្ជើញសម្ភោធដាក់ឲ្យដំណើរការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតថ្មីនៅក្រុងស្ទឹងត្រែង!


ខេត្តស្ទឹងត្រែងៈឯកឧត្តមកិត្តិបណ្ឌិតសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ អមដំណើរដោយគណៈប្រតិភូ និងឯកឧត្តមឡូយ សុផាត អ្នកតំណាងរាស្រ្តមណ្ឌលស្ទឹងត្រែង ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែងនៅថ្ងៃ២៤ឧសភា២០២៣
នេះបានអញ្ជើញសម្ភោធដាក់ឲ្យដំណើរការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតថ្មីស្ថិតនៅចំនុចទួលគ្រួសក្នុងភូមិបាចុងសង្កាត់ព្រះបាទក្រុងស្ទឹងត្រែងខេត្តស្ទឹងត្រែង។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងថាវិស័យទឹកស្អាតនេះគឺនៅតែជាវិស័យអទិភាពមួយដែលត្រូវបន្តយកចិត្តទុកដាក់ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺពង្រីកវិសាលភាពនៃការផ្គត់ផ្គង់ទឹកស្អាតនៅក្នុងទីក្រុង ទីប្រជុំជនឲ្យបាន៩០%នៅឆ្នាំ២០២៣ និង១០០%ត្រឹមឆ្នាំ២០២៥ ឯកឧត្តមបន្តថាសម្រាប់បម្រើសេចក្តីត្រូវការរបស់ប្រជាជន តាមរយៈការអភិវឌ្ឍន៍ពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ទាំងផ្នែកសាធារណៈ និងផ្នែកឯកជនឈរលើលក្ខខណ្ឌ៤យ៉ាងគឺៈទឹកត្រូវតែមានគុណភាព ទឹកត្រូវតែមានសុវត្ថិភាព ទឹកត្រូវតែមាននិរន្តរភាព និងទឹកត្រូវតែមានតម្លៃសមរម្យ ។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់ថាៈដោយទទួលបានកម្ចីឥណទានពីធនាគាអភិវឌ្ឍន៍អាស៊ី(ADB)ជាង៣៥
លានដុល្លារសម្រាប់ប្រើប្រាស់លើទីតាំងផ្គត់ផ្គង់ទឹកស្អាត៧កន្លែង ដោយឡែកខេត្តស្ទឹងត្រែងទទួលបានប្រមាណ១៥លានដុល្លារ ក្នុងការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតដើម្បីផ្គត់ផ្គង់ដល់ការប្រើប្រាស់ ។


លោក អ៊ែនថូនី ហ្គៀល ( Anthony Gill ) ប្រធានស្តីទីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានមានប្រសាសន៍ថាជាការពិតណាស់ ធនាគារអភិវឌ្ឍន៍អាស៊ី ពិតជាមានកិត្តិយសដែលបានជាដៃគូរជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ។ភាពជាដៃគូនេះ គឺកើតមានឡើងជាយូរណាស់មកហើយ ពោលគឺចាប់តាំងពីថ្នាក់ដឹកនាំមុនៗមកម៉្លេះ យើងខ្ញុំមានការប្តេជ្ញាចិត្តយ៉ាងមុតមាំដូចឯកឧត្តមទេសរដ្ឋមន្រ្តីផងដែរ ក្នុងការឈានទៅសម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកប
ដោយចីរភាព ដោយធ្វើយ៉ាងណាឲ្យប្រជាជនទាំងអស់ទទួលបានទឹកស្អាតប្រើប្រាស់ ។
សូមបញ្ជាក់ថាៈរោងចក្រប្រព្រឹត្តកម្មទឹកស្អាតនេះ មានសមត្ថភាពអាចផ្គត់ផ្គង់ទឹកស្អាតមានសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែងប្រមាណ១២០០០ម៉ែត្រគីប ក្នុង១ថ្ងៃ និងត្រូវបានតភ្ជាប់ជូនប្រជាពលរដ្ឋចំនួន៤៦០០
គ្រួសារនិងផ្តល់ជាប្រយោជន៍ដោយផ្ទាល់ដល់ប្រជាពលរដ្ឋចំនួន១៦៥០០នាក់ក្នុងខេត្តស្ទឹងត្រែង ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *