អាជ្ញាធរខេត្តស្ទឹងត្រែង(កម្ពុជា) និងខេត្តយ៉ាឡាយវៀតណាម ប្តេជ្ញារក្សាទំនាក់ទំនង និងបន្តពង្រឹងសាមគ្គីភាព មិត្តភាពយូរអង្វែង ឲ្យនៅតែល្អផូរផង់ជានិច្ច !

អាជ្ញាធរខេត្តស្ទឹងត្រែង(កម្ពុជា) និងខេត្តយ៉ាឡាយវៀតណាម ប្តេជ្ញារក្សាទំនាក់ទំនង និងបន្តពង្រឹងសាមគ្គីភាព មិត្តភាពយូរអង្វែង ឲ្យនៅតែល្អផូរផង់ជានិច្ច !
ស្ទឹងត្រែង៖ ការប្តេជ្ញាចិត្តរវាងអាជ្ញាធរខេត្តស្ទឹងត្រែង(កម្ពុជា )និងអាជ្ញាធរខេត្តយ៉ាឡាយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានធ្វើឡើងនៅថ្ងៃទី១២ មេសា នេះ នៅសាលាខេត្តស្ទឹងត្រែង ក្នុងគ្រាដែលលោក ចូវ ង៉ុកទ័ន អនុលេខាអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សខេត្តយ៉ាឡាយ បានដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរសម សួរសុខទុក្ខ និងជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជកា និងប្រជាពលរដ្ឋខេត្តស្ទឹងត្រែង។
អភិបាលខេត្តស្ទឹងត្រែងកម្ពុជា ឯកឧត្តម ស្វាយ សំអ៊ាង, ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង ឯកឧត្តម ឈាង ឡាក់ រួមទាំងមន្ត្រីខេត្តជាច្រើនរូបទៀត បានទទួលស្វាគមន៍យ៉ាងរាក់ទាក់ នូវដំ ណើរអញ្ជើញមកដល់របស់គណៈប្រតិភូខេត្តយ៉ាឡាយ នៃសាធារណរដ្ឋសង្គមវៀតណាម ។
អភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម ស្វាយ សំអ៊ាង បានលើកឡើងពីទំនាក់ទំនងល្អ ការពង្រឹងសាមគ្គីភាព មិត្តភាពជិតស្និត និងកិច្ចសហប្រតិបត្តិការល្អ រវាងខេត្តយ៉ាឡាយ វៀតណាម និងខេត្តស្ទឹងត្រែង កម្ពុជា។ លោកបន្តថា កម្ពុជា-វៀតណាម មានទំនាក់ទំនងល្អជាប្រពៃណី រីឯការជូនពរគ្នាទៅវិញទៅមករវាងខេត្ត នៃប្រទេសទាំងពីរកម្ពុជា-វៀតណាម គឺជាការបង្ហាញឲ្យ ឃើញពីកាយវិការក្នុងការបន្តរឹតចំណងសាមគ្គីភាព មិត្តភាព ឲ្យកាន់តែរឹងមាំថែមទៀត សម្រាប់កូនចៅជំនាន់ក្រោយ ។
អនុលេខាអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សខេត្តយ៉ាឡាយ វៀតណាម លោក ចូវ ង៉ុកទ័ន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង ជាពិសេសឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង និងឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង ដែលបានទទួលស្វាគមន៍ គណៈប្រតិភូខេត្តយ៉ាឡាយ យ៉ាងរាក់ទាក់នាពេលនេះ។
លោក ចូវ ង៉ុកទ័ន បានបន្តថា កម្ពុជា-វៀតណាម គឺជាមិត្តដ៏ល្អ និងមានទំនាក់ទំនងល្អលើគ្រប់វិស័យ ជាពិសេសមានទំនាក់ទំនងជាប្រវត្តិសាស្ត្រ ក្នុងការសាមគ្គីគ្នាប្រយុទ្ធជាមួយសត្រូវរួមគ្នា នៅក្នុងសម័យសង្គ្រាម ។ លោកបានថ្លែងរកការស្នើសុំឲ្យកិច្ចទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការ និងការរឹតចំណងមិត្តភាពរបស់ខេត្ត នៃប្រទេសទាំងពីរ ឲ្យបានកាន់តែល្អប្រសើរទ្វេឡើង ដើម្បីភាពសុខសាន្ត និងការរីកចម្រើន លើជីវភាពរស់នៅរបស់ប្រជាជន នៃប្រទេសទាំងពីរកម្ពុជា-វៀតណាម។ SAMNEANG

You might like

Leave a Reply

Your email address will not be published. Required fields are marked *