ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងនអនុប្រធានទី២ ព្រឹទ្ធសភា អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយនគរបាលវរៈការពារព្រំដែនលេខ៧០១(ព្រំដែនកម្ពុជា-ឡាវ)!


ស្ទឹងត្រែងៈនៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយរបស់ព្រឹទ្ធសភារួមមានជាស្បៀងអាហារ ថវិកា និងសម្ភារៈការិយាល័យជូនកម្លាំងនគរបាលវរៈការពារព្រំដែនលេខ៧០១(ព្រំដែនកម្ពុជា-ឡាវ)ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ស្ថិតនៅក្នងភូមិអូស្វាយ ឃុំអូស្វាយ ស្រុកបុរីអូស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

នៅក្នុងពីធីជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយនគរបាលវរៈការពារព្រំដែនលេខ៧០១ ព្រំដែនកម្ពុជា -ឡាវនេះក៏មានការអមដំណើរដោយឯកឧត្តម ឡូយ សុផាត ប្រធានគណ:កម្មការទី៣ នៃរដ្ឋសភា និងជា អ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង, ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែង ,ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត,និងឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឺងត្រែងផងដែរ។

នាឱកាសនេះឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាបានពាំនាំនូវការផ្តាំផ្ញើរសួសុខទុក្ខពីសំណាក់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាជូនចំពោះកម្លាំងនគរបាលវរៈការពារព្រំដែនលេខ៧០១ដែលបានខិតខំបំពេញភារកិច្ចការងារនៅតាមបណ្តោយព្រំដែន(កម្ពុជា-ឡាវ)ដើម្បីថែរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅតាមបណ្តោយព្រំដែន ការពារបូរណភាពទឹកដី និងពង្រឹងទប់ស្កាត់បទល្មើសនានាតាមបណ្តោយព្រំដែន។

ឯកឧត្តមបានមានប្រសាសន៍ថាក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានធ្វើឲ្យពិភពលោកមានការកោតសរសើរនិងទទួលស្គាល់ចំពោះព្រះរាជាណាចក្រកម្ពុជា មានការអភិវឌ្ឍន៍ សន្តិសុខសណ្តាប់ល្អ ការរក្សាបាននូវសុខសន្តិភាពពេញលេញជូនជាតិមាតុភូមិ ជាពិសេសក្នុងអំឡុងពេលការរីករាលនៃជំងឺកូវីដ១៩ជាសកលកន្លងមក សម្តេចមានភាពឈ្លាសវៃនូវក្នុងការដោះស្រាយ រហូតបានធ្វើឲ្យកម្ពុជាបើកប្រទេសឡើងវិញ។KMK TV ONLINE

You might like

Leave a Reply

Your email address will not be published. Required fields are marked *