ស្ទឹងត្រែងៈ ដើម្បីអបអរសាទរ ក្នុងឱកាសប្រារព្វពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលនឹងខិតជិតមកដល់ នាថ្ងៃខាងមុខនៅថ្ងៃទី៨និង៩មេសា២០២៣នេះឯកឧត្តម ឡូយ សុផាត អ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង នឹង លោកជំទាវ ឯកឧត្តម ផៃ ប៊ុនឈឿន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តស្ទឹងត្រែង នឹង ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង នឹង លោកជំទាវ ព្រមទាំង គណៈអភិបាលរងខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ និងប្រជាពលរដ្ឋជាច្រើននាក់បានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍សង្ក្រាន្តស្រុកសេសានខេត្តស្ទឹងត្រែង។
ក្នុងព្រឹត្តិការណ៍សង្ក្រាន្តស្រុកសេសាននេះ ឯកឧត្តម ឡូយ សុផាត បានមានប្រសាសន៍ថាការរៀបចំធ្វើសង្រ្កាន្តនេះគឺដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី និងឆ្លងឆ្នាំចាស់ឈានចូលឆ្នាំថ្មី ដែលជាថ្ងៃបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិយើងតាំងពីបុរាណរៀងរហូតមក។
ឯកឧត្តម អ្នកតំណាងរាស្ត្រ បន្តថាយើងមានថ្ងៃនេះគឺតម្លៃនៃសុខសន្តិភាព និងបន្ទាប់ពីប្រទេសជាតិយើង មានសុខសន្តិភាពពេញលេញ មានការឯកភាពជាតិតែមួយទើបធ្វើឲ្យប្រជាពលរដ្ឋយើងមានឱកាសប្រកបមុខរបរ និងជីវភាពធូរធារបណ្តើរៗ ប្រទេសជាតិរីកចម្រើននិងប្រកបដោយសន្តិសុខសណ្តាប់ធ្នាប់សង្គមល្អនិងសុខសុវត្តិភាព ទើបឲ្យយើងមានឱកាសបង្កើតនូវ ព្រឹត្តិការណ៍សង្រ្កានឆ្នាំថ្មី នេះឡើង។
សូមបញ្ជាក់ផងដែរថានៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខែ្មរនាថ្ងៃខាងមុខនោះខេត្តស្ទឹងត្រែងក៏បានរៀបចំ ព្រឹត្តិការណ៍សង្ក្រាន្តខេត្តស្ទឹងត្រែង មានរយៈពេល ០៤ ថ្ងៃ ចាប់ពីថ្ងៃ ១៣ ជាថ្ងៃបើកព្រឹត្តិការណ៍ រហូតដល់ថ្ងៃ ទី១៦ ខែមេសា ឆ្នាំ ២០២៣ ស្ថិតនៅបរិវេណរង្វង់មូលមាត់ទន្លេ នឹងមានការលេង ល្បែងប្រជាប្រិយខ្មែរ ការតាំងពិព័រណ៌ផលិតផលក្នុងស្រុក ការរាំលេងបាញ់ទឹក ការប្រគំតន្ត្រី នាពេលរាត្រី នឹង មានកម្មវិធីផ្សេងៗជាច្រើនផងដែរ។ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋអញ្ជើញចូលរួមអោយបានច្រើនកុះករផងដែរ។
SAMNEANG