ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារសម្រាប់អនុវត្តបន្តឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តស្ទឹងត្រែង!


ខេត្តស្ទឹងត្រែងៈបន្ទាប់ពីអង្គសន្និបាតបានដំណើរការរយៈពេលពេញមួយថ្ងៃរួចមក នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ រដ្ឋបាលខេត្តស្ទឹងត្រែង បានប្រារព្ធពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២និងលើកទិសដៅការងារសម្រាប់អនុវត្តបន្តឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិកាប្រចាំការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែង។
ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិកាប្រចាំការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែង បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់នៃរដ្ឋបាល ខេត្តស្ទឹងត្រែង ព្រមទាំងសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែង ដែលបានខិតខំរួមគ្នាយ៉ាងសកម្មក្នុងការបំពេញតួនាទីភារកិច្ចបានយ៉ាងល្អប្រសើរប្រកបដោយ ស្មារតីទទួលខុសត្រូវ សម្រេចបានសមិទ្ធផលនានាជាច្រើនគួរឲ្យកត់សម្គាល់។ ការខិតខំប្រឹង ប្រែងរួមគ្នាយ៉ាងសកម្មទាំងនេះ បានរួមចំណែកក្នុងការថែរក្សាសន្តិភាព ស្ថិរភាព នយោបាយ និងខិតខំថែរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់សាធារ

ណៈ និងសុវត្ថិភាពសង្គម ការលើក កម្ពស់លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស, ការពង្រឹងនីតិរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឲ្យ កាន់តែរឹងមាំប្រកបដោយចីរភាពនិងបរិយាប័ន្ន។
ឯកឧត្តមក៏បានផ្តល់អនុសាសន៍មួយចំនួនដល់រដ្ឋបាលខេត្តសម្រាប់ជាត្រីវិស័យក្នុងការងារពង្រឹងសន្តិភាព និងស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងការគ្រប់គ្រងធនធានធម្មជាតិ ក្នុងគោលដៅជំរុញកំណើនសេដ្ឋកិច្ចសង្គម ព្រមជាមួយការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការកាន់តែសុីជម្រៅ ជាពិសេសឆ្លើយតបបានទាន់ពេលវេលានូវការផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋានផងដែរ។

SAMNEANG

You might like

Leave a Reply

Your email address will not be published. Required fields are marked *