(ខេត្តកំពង់ធំ)៖ បុរសម្នាក់ជាឃាតករ ដែលបាញ់សម្លាប់ ប្រពន្ធ ម្តាយក្មេក និងប្អូនថ្លៃ នៅភូមិដំរីងាប់ ឃុំអណ្តូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ បានបាញ់ខ្លួនឯង នៅមុខផ្នូរដូនតា លោកឃួន ងួន ស្នងការរង នគរបាលខេត្តកំពង់ធំ ទទួលផែនព្រហ្មទណ្ឌ កម្រិតស្រាលបានឲ្យដឹងនៅ រសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ជនសង្ស័យជាឃាតក មុនបាញ់សម្លាប់ខ្លួនឯង បានសរសេរនៅ ពាក្យជាច្រើន រួចក៏បាញ់ សម្លាប់ខ្លួននៅកន្លែង ផ្នូរជីដូនជីតាសាច់ញាតិ របស់ខ្លួន នៅម៉ោងប៉ុន្មានជាង៨ ព្រឹកថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៣។
សូមបញ្ជាក់ថា ព្រោះតែសម្ពាធផ្លូវចិត្ត ធ្ងន់ធ្ងរពេក បន្ទាប់ពីបានប្រព្រឹត្ត អំពើឃាតកម្ម នៅយប់ថ្ងៃទី២៧ មីនា ២០២៣ វេលាម៉ោង ២០និង២០ នាទី នៅផ្ទះជនរងគ្រោះ ភូមិដំរីងាប់ ឃុំអណ្តូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ ជនសង្ស័យ ឈ្មោះ ទឺម សុវណ្ណធារិទ្ធ ភេទប្រុស អាយុ ២៩ឆ្នាំ ស្រុកកំណេីត នៅខេត្តសៀមរាប បច្ចុប្បន្នរស់នៅ ភ្នុំពេញ ផ្លូវ២០០៤ បុរីសឡា មុខរបរជាងចាក់សាក់ និងស្រោបបន្តោងព្រះ បានធ្វេីសកម្មភាព យកអាវុធបាញ់ក្រុមគ្រួសារ ជនរងគ្រោះ ដែលកំពុងអង្គុយលេងជុំគ្នា នៅក្រោមផ្ទះ ។
ជនរងគ្រោះ ១-ឈ្មោះ សួស ផាត ភេទស្រី អាយុ ៥៦ឆ្នាំ ២-ឈ្មោះ ហៀង សុធីន ភេទប្រុស អាយុ ១០ឆ្នាំ និង ៣-ឈ្មោះ ហៀង រតនា ភេទស្រី អាយុ ១៨ឆ្នាំ ត្រូវជា ប្រពន្ធជនសង្ស័យ។
សូមបញ្ជាក់ ឃាតកបានសរសេរ មុនពេលបាញ់សម្លាប់ខ្លួនថា, នៅវេលាម៉ោង ១០ព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ ២០២៣នេះមានអត្ថន័យថា លោកប៉ានិងអ្នកម៉ាក់ កូនស្រលាញ់នាក់ ទាំង០២ខ្លាំងណាស់រួម ទាំងបងប្អូនទាំងអស់ ពេលនេះកូនបាន មកដល់ផ្នូរម៉ានឹងកុង ហើយនៅសានគរ កូនចង់នៅទីនេះជាមួយពួកគាត់ អោយកូនសុំទោស នាក់ទាំង០២នឹងបងប្អូន ទាំងអស់គ្នាផង ប៉ានិងម៉ាក់កុំខឹង នឹងកូនអីកូនពិបាក ទទួលយកណាស់ ហេតុអ្វីបានជាគេមក បំបែកបំបាក់កូនបែប នេះទៅវិញ ប៉ាម៉ាក់សូមនាក់ទាំងពីកុំកើត ទុកអីកូនសុំខម៉ាទោស នាក់ទាំង០២នឹងបងប្អូនទាំ ងអស់ពីចម្ងាយផង បងអូរ បងក្ដី អាតូច អាហេង មីអូនជួយមើលថែ លោកប៉ានាក់ម៉ាក់ ផងខ្ញុំហត់ហើយខ្ញុំចង់សំរាក សូមនាក់ទាំងអស់ គ្នាកុំជេរខ្ញុំអីនាក់ មិនមែនខ្ញុំនាក់មិន ដឹងនោះទេថាវាពិបាក ទទួលយកខ្លាំងប៉ុណ្ណា អាហេងវីដេអូមេរៀនស្រោប ប្លាស្ទិកដែលបងឆាត អោយរៀនត្រឹង ប្រែងរៀនអោយចេះ ហើយយកចិត្តទុកដាក់ អោយល្អផង ត្រូវព្យាយាម ធ្វើអោយស្អាតដូចបង បងជួយឯងបានត្រឹមនឹង បងលាហើយ ជាចុងក្រោយសូម លោកប៉ានិងម៉ាក់បងប្អូន ទាំងអស់ជួយកប់ ខ្ញុំអោយនៅជាមួយម៉ា នឹងកុងនៅទីនេះផងចុះ មិនចាំបាច់ធ្វើបុណ្យ ទេកុំអោយ អស់លុយព្រោះខ្ញុំ ជាមិនបានការ ពេលនេះខ្ញុំបានក្លាយជាឃាតក សំលាប់មនុស្សហើយ ច្បាប់ គេមិនលើកលែង អោយខ្ញុំទេ៕