ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អួន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារការិយាល័យរដ្ឋបាល អគារស្នាក់នៅ និងហេដ្ឋារចនាសម្ព័ន្ធនានារបស់សាខាគយ និងរដ្ឋាករខេត្តស្ទឹងត្រែង!


ខេត្តស្ទឹងត្រែង: ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អួន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ,ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារការិយាល័យរដ្ឋបាល អគារស្នាក់នៅ និងហេដ្ឋារចនាសម្ព័ន្ធនានារបស់សាខាគយ និងរដ្ឋាករខេត្តស្ទឹងត្រែង។
មានប្រសាសន៍នៅក្នុងកម្មវិធី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អួន ព័ន្ធមុន្នីរ័ត្ន បានលើកឡើងថា ភារកិច្ចសំខាន់របស់យើង គឺការងារ កៀរគរប្រមូលចំណូលពន្ធ ការងារសម្របសម្រួលពាណិជ្ជកម្ម និងការងារចូលរួមចំណែកការ ពារសន្តិសុខ អធិបតេយ្យ និងសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ហើយសមិទ្ធផលដែលយើងទទួលបាននាពេលនេះ បង្ហាញពីការយកចិត្តទុកដាក់ពីប្រមុខ រាជរដ្ឋាភិបាលសម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យមានដូចជា៖ វិស័យពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម និងទេសចរណ៍ កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនកំណើនសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចសង្គម តាមរយ:នៃការខិតខំប្រឹងប្រែងប្រមូលចំណូលព័ន្ធគយ នៅតាមសាខា និងស្នាក់ការនានា នៅទូទាំងប្រទេស។
ឯកឧត្តមបានផ្តាំផ្ញើដល់មន្ត្រីសាខា និងមន្ត្រី ស្នាក់ការសាខាគយ និងរដ្ឋាករទាំងអស់នៅក្នុងខេត្តស្ទឹងត្រែង បន្តខិតខំ បំពេញការងារ ដើម្បីតបស្នងចំពោះកិច្ចខិតខំប្រឹងប្រែងមន្ត្រីរបស់យើងទាំងអស់គ្នា ទន្ទឹមនឹង ការតបស្នង គឺសុំឱ្យជាការលើកទឹកចិត្តចំពោះការយកចិត្តទុកដាក់ការខិតខំប្រឹងប្រែងបំពេញការងារភារកិច្ចរបស់ខ្លួនបន្ថែមទៀត។
ទន្ទឹមនិងនេះឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង ពិសេសឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តដែលបានយកចិត្តទុកដាក់និងគាំទ្រដល់សាខាគយ និងរដ្ឋាករខេត្តស្ទឹងត្រែងកន្លងមក និងស្នើរដល់គណៈអភិបាលខេត្តបន្តការគាំទ្រដល់អង្គភាពគយនិងរដ្ឋាករបន្តទៀតសម្រាប់ការប្រមូលថវិការជូនជាតិ ហើយនិងទទួលបានមកវិញជាប្រភពធនធានសម្រាប់ការអភិវឌ្ឍន៍នៅក្នុងខេត្ត។KMK TV ONLINE

You might like

Leave a Reply

Your email address will not be published. Required fields are marked *