អាជ្ញាធរខេត្តស្ទឹងត្រែងដឹកនាំកិច្ចប្រជុំស្តីពីការចុះស្រង់ស្ថិតិប្រជាជនតំបន់ដែនជីវៈចំរុះ ក្នុងភូមិសាស្ត្រស្រុកសេសាន!

ស្ទឹងត្រែងៈនៅសាលប្រជុំសាលាស្រុកសេសាន នាព្រឹកទី២០ ខែមីនា ឆ្នាំ២០២៣នេះ លោក ចៅ មុន្នីរ៉ា អភិបាលរងនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានដឹកនាំកិច្ចប្រជុំស្ដីពីការចុះស្រង់ស្ថិតិប្រជាជនតំបន់ដែនជីវៈចំរុះ ក្នុងភូមិសាស្ត្រស្រុកសេសាន ខេត្តស្ទឹងត្រែង ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសាន អភិបាលរងស្រុក មេឃុំ និងអ្នកពាក់ព័ន្ធជាច្រើននាក់។

មានប្រសាន៍ដឹកនាំកិច្ចប្រជុំលោក ចៅ មុន្នីរ៉ា អភិបាលរងខេត្តស្ទឹងត្រែងបានពាំនាំនូវការផ្តាំផ្ញើសាកសួសុខទុក្ខ ដោយក្តីនឹករលឹកពីសំណាក់ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែងជូនចំពោះថ្នាក់ដឹកនាំស្រុកសេសាន ក៏ដូចជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ និងមេភូមិ មេឃុំ និងប្រជាពលរដ្ឋស្រុកសេសានទាំងអស់ផងដែរ។
លោក ចៅ មុន្នីរ៉ា អភិបាលរងខេត្តបានលើកឡើងថាកិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងត្រួតពិនិត្យលទ្ធផលទទួលបាន ពាក់ព័ន្ធនិងការងារចុះស្រង់ស្ថិតិរបស់ក្រុមការងារខេត្តនិងស្រុកដែលបានចុះស្រង់ទិន្នន័យលើប្រជាពលរដ្ឋដែលបានរស់នៅក្នុងតំបន់ដែនជីវៈចម្រុះ ដែលស្ថិតក្នុងភូមិសាស្ត្រស្រុកសេសាន ខេត្តស្ទឹងត្រែង។ ជាមួយគ្នានេះក្រុមការងារស្រង់ស្ថិតិរួមជាមួយអ្នកពាក់ព័ន្ធនិងពិភាក្សាស្វែងរកដំណោះស្រាយពាក់ព័ន្ធនិងការងារប្រឈមផ្សេងៗផងដែរ។

លោក អភិបារងខេត្តបន្តថាការចុះស្រង់ស្ថិតិប្រជាពលរដ្ឋក្នុងតំបន់ដែនជីវៈចម្រុះនេះ ជាគោលការនិងជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលបានដាក់ចេញឲ្យអនុវត្តទូទាំងប្រទេស។លោកបានជំរុញដល់ក្រុមការងារចុះស្រង់ស្ថិតិប្រជាពលរដ្ឋនៅក្នុងដែនជីវៈចម្រុះត្រូវអនុវត្តការងារនេះឲ្យបានកាន់តែលឿនបន្ថែមទៀត និងត្រូវធ្វើដោយភាពសុក្រិត តាមរយៈការដាក់កាលវិភាគឲ្យបានច្បាស់លាស់ក្នុងការចុះស្រង់ស្ថិតិ និងបង្កើតក្រុមការងារតាមភូមិឃុំដើម្បីឲ្យការស្រង់ស្ថិតិកាន់តែលឿននិងច្បាស់លាស់។KMK TV ONLINE

You might like

Leave a Reply

Your email address will not be published. Required fields are marked *