(ខេត្តបាត់ដំបង)៖ នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនិវានុវត្តន៍ បានអញ្ជើញដឹកនាំគណៈ ប្រតិភូអញ្ជើញចុះសំណេះសំណាល និងសួរសុខទុក្ខយោធិន គ្រួសារយោធិន និងប្រជាពលរដ្ឋ និងសម្ពោធដាក់ឲ្យ ប្រើប្រាស់ប្រព័ន្ធ ប្រព្រឹត្តិកម្មទឹកស្អាត ដែលកសាងដោយក្រុមហ៊ុនមី ក្រភ្យរីហ្វីខេសិន នៅទីបញ្ជាការកង ពលតូចថ្មើរជើងលេខ៥៣ ដោយមានការអញ្ជើញ ចូលរួមពី ឯកឧត្តម មេបញ្ជាការរងកង ទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ ឯកឧត្តម សឿម ប៊ុនរិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង បណ្ឌិត CaiYounlong ប្រធានក្រុមហ៊ុនមី ក្រុភ្យរីហ្វីខេសិន មេញ្ជាការតំបន់ប្រតិបត្តិការ សឹករងខេត្តប៉ៃលិន បាត់ដំបង មេបញ្ជាការរងកងរាជ អាវុធហត្ថខេត្តបាត់ដំបង ប៉ៃលិន អភិបាល នៃគណៈអភិបាលស្រុកកំរៀង ភ្នំព្រឹក សំពៅលូន បវេលខេត្តបាត់ដំបង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន មេបញ្ជាការកងការពារព្រំដែនលេខ៥០៤ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧, ៨១៩ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នាយទាហាន នាយទាហានរង ពលទាហាន និងប្រជាពលរដ្ឋសរុបចំនួន៦៤២នាក់។
បន្ទាប់ពី ឧត្តមសេនីយ៍ត្រី កែវ សេងលន អញ្ជើញឡើងធ្វើ សន្ទរកថាស្វាគមន៍ ជូនអង្គពិធីរួចមក ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនិវានុវត្តន៍ បានមានប្រសាសន៍សំណេះ សំណាលសួរសុខទុក្ខ យោធិន គ្រួសារយោធិន និងប្រជាពលរដ្ឋថា ថ្ងៃនេះលោកមានកិត្តិយស និងមោទនភាពក្រៃលែង បានមកដឹកនាំគណៈ ប្រតិភូថ្នាក់ដឹកនាំ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនិវានុវត្តន៍មក សួរសុខទុក្ខបងប្អូន កងទ័ពជានាយទាហាន នាយទាហានរង និងពលទាហាននៅក្នុង កងពលតូចថ្មើរជើងលេខ៥៣ ដែលឈរជើងនៅទីនេះ និងប្រជាពលរដ្ឋដែលរស់នៅទីនេះ ដើម្បីប្រគល់ជូនដាក់ ឲ្យប្រើប្រាស់ប្រព័ន្ធ ប្រព្រឹត្តកម្មទឹកស្អាត UF Membrane ដែលមានសមត្ថភាព អាចផលិតទឹកស្អាតបាន ១០០ម៉ែត្រគីបក្នុង១ថ្ងៃ។
ឆ្លៀតក្នុងឳកាសដ៏វិសេសវិសាលនេះ លោកក៏សូមពាំនាំយកនូវការ ផ្តាំផ្ញើរសួរសុខទុក្ខ និងការនឹករលឹកយ៉ាង ជ្រាលជ្រៅពីសំណាក់ សមេ្តចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា យើងជូនចំពោះបងប្អូនយោធិន គ្រួសារយោធិន និងប្រជាពលរដ្ឋ ហើយនិងការ ដឹងគុណចំពោះបងប្អូនកង ទ័ពទាំងអស់ដែលបានឯកភាព ការពារបាននូវសុខសន្តិភាព ថែរក្សាបាននូវស្ថេរភាពសង្គម ស្ថេរភាពនយោបាយនូវ គ្រប់កាលៈទេសៈ ដោយសារតែ កត្តាសន្តិសុខនេះហើយ ទើបយើងមានឳកាសមាសអាចអភិវឌ្ឍន៍ខ្លួនយើង ក៏ដូចជាប្រទេសយើង ឲ្យបានសម្បូរសប្បាយ ដូចបច្ចុប្បន្ន ហើយមានការបន្ត អភិវឌ្ឍន៍ទៅមុខទៀត។
ឯកឧត្តមសូមកោតសរសើរ ដល់វីរភាពនាយទាហ៊ាន នាយទាហ៊ានរង និងពលទាហាន នៅក្នុងកងពលតូចថ្មើរ ជើងលេខ៥៣ ដែលមានវីរភាពយ៉ាងច្រើន នៅពេលស្រុកមាន អាសន្នបងប្អូនជាកង កម្លាំងនៅជួរមុខជានិច្ច នៅពេលប្រជាពលរដ្ឋ របស់យើងបានសុខសន្តិភាពដោយ សារគោលនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រីកងទ័័ព យើងក៏នៅជួរមុខក្នុង ការជួយប្រជាជនថែរ ក្សាប្រជាជន តួយ៉ាងដូចនៅក្នុង របាយការណ៍របស់ឧត្តម សេនីយ៍ត្រី កែវ សេងលន មេបញ្ជាការកងពល តូចថ្មើរជើងលេខ៥៣ បានរាយការណ៍ថា នៅពេលជួបគ្រោះ មហន្តរាយធម្មជាតិ ដោយសារខ្យល់ កន្ត្រាក់រលំផ្ទះមានតែកង ទ័ពបានទៅដល់មុខគេ ជួយសង្គ្រោះប្រជាពលរដ្ឋ លើកផ្ទះ និងសាងសង់ផ្ទះឡើងវិញ នៅពេលប្រជាជនរងគ្រោះ ដោយទឹកជំនន់ក៏មានតែបង ប្អូនកងកម្លាំងចេញទៅ ជួយស្រោចស្រង់សង្គ្រោះ ប្រជាពលរដ្ឋដែលរង គ្រោះដោយទឹកជំនន់ ហើយនៅពេលប្រទេស យើងមានជម្ងឺកូវីត១៩ ឆ្លងរាតត្បាតក៏មានតែ បងប្អូនកងទ័ពចេញ មុខនៅសមរភូមិមុខរហូត វីរភាពនេះគឺជាវីរភាពដ៏ថ្លៃថ្លា នៅពេលយើងមានសុខ សន្តិភាពតួនាទីកងទ័ព សំខាន់ក្នុងការជួយរួម ចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការធ្វើយ៉ាងម៉េចឲ្យមាន សុខមាលភាពដល់ ប្រជាពលរដ្ឋយើង។
ឯកឧត្តមបានឃើញ របាយការណ៍តាម ទូរទស្សន៍ និងតាមព័ត៌មានជាច្រើន ដែលបងប្អូនកង កម្លាំងលុយទឹកចុះទៅ ជួយសង្គ្រោះប្រជាពលរដ្ឋ រងគ្រោះដោយទឹកជំនន់ ដែលបញ្ហានោះគឺជាវីរភាពពិតប្រាកដ។
ឯកឧត្តមបន្តថា នៅពេលលោកធ្វើដំណើរ មកដល់តំបន់នេះ ក៏ពិចារណាឃើញដល់ សុខទុក្ខរបស់ប្រជាពលរដ្ឋ យើង ជាពិសេសកងទ័ព ចឹងហើយបាន ជាលោកបណ្ឌិត CaiYunlong បានរាយការណ៍ថា កាលពី២ឆ្នាំមុន លោកបានប្រគល់ជូន ប្រព័ន្ធទឹកស្អាតមួយ ដល់កន្លែងបាញ់គ្រាប់ ពិតនៅវាលចាប ដែលមានសមត្ថភាព ផលិតទឹកស្អាតតែ ៥០គីបទេក្នុង១ថ្ងៃ ហើយប្រព័ន្ធទឹកស្អាត ដែលលោកបានប្រគល់ជូនដល់ កងពលតូចថ្មើរជើងលេខ៥៣ នៅពេលនេះគឺ ១០០ម៉ែត្រគីបក្នុង១ថ្ងៃ ដែលបងប្អូនអាចប្រើប្រាស់ ទឹកគ្រប់គ្រាន់បានរហូត ដល់១,០០០នាក់ក្នុង១ថ្ងៃ ព្រោះថាបើនៅក្នុងរដូវក្តៅ ជាមធ្យមក្នុងមនុស្ស១នាក់ ប្រើប្រាស់ទឹកទាំងផឹក ទាំងងូត និងទាំងចាក់ទឹកក្នុង បង្គន់ផងគឺអស់១០០ លីត្រក្នុង១ថ្ងៃ ចឹងគ្រប់គ្រាន់ចំពោះទីបញ្ជាការ កងពលនេះសម្រាប់ ប្រើប្រាស់ទឹកស្អាត។
ឯកឧត្តមក៏បានបញ្ជាក់ផងដែរថា ប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាត ដែលលោកបណ្ឌិត Cai Yunlong បានយកមកពីប្រទេសចិននេះ គឺជាជំនាន់ទី២ មានន័យថា វាទំនើបជាងជំនាន់ទី១ ដែលលោកបានប្រគល់ ជូនដល់ខាងបាញ់គ្រាប់ពិត នៅភ្នំវាយចាប ព្រោះប្រព័ន្ធប្រព្រឹត្តកម្ម ទឹកស្អាតនេះប្រើភ្នាសសសៃ ល្អិតជាងនៅភ្នំវាយចាប ចឹងមានន័យថាវា អាចទប់បាននូវមេរោគ និងជាតិពុលច្រើនជាង។ ហើយទឹកស្អាតនេះ មានគុណភាពមិន ចាញ់ទឹកដប ហើយអាចមានគុណភាព ល្អជាងទឹកដបផងដែរ ដោយសារនៅក្នុង បទដ្ឋានស្តង់ដារជាតិក្នុងការ ផលិតទឹកស្អាត ភាពល្អក់ របស់ទឹកស្ថិតនៅកម្រិតលេខ៥ ហើយប្រព័ន្ធប្រព្រឹត្ត កម្មទឹកស្អាតនេះ មានកម្រិតទាបជាង លេខ៥ទៅទៀតរហូតដល់ កម្រិត០,០២ ចឹងវាអាចទប់ស្កាត់មេរោគ និងជាតិពុលបានយ៉ាងល្អ ហើយអំណោយដែលលោក បានយកមកជូនកងទ័ព នៅពេលនេះ ដើម្បីឲ្យកងទ័ព ប្រើប្រាស់នូវទឹកដែល មានគុណភាពខ្ពស់ ដើម្បីសុខមាលភាព របស់បងប្អូន ហើយក៏ដើម្បីសងគុណវិញ ចំពោះវីរភាពបរបស់ងប្អូន ក្នុងការជួយការពារ និងជួយសង្គ្រោះប្រជាពលរដ្ឋ នៅគ្រប់កាលៈទេសៈទាំងអស់។
នៅក្នុងឳកាស នោះ ឯកឧត្តម ក៏បានផ្តល់កិត្តិយស បំពាក់គ្រឿងឥស្សរិយយស ជូនដល់មន្ត្រីរាជការ និងជូនថវិកាដល់ យោធិនចំនួន២នាក់ ក្នុង១នាក់ចំនួន២០,០០០រៀល និងប្រជាពលរដ្ឋ ចំនួន៣០០នាក់ ក្នុង១នាក់ទទួលបាន ថវិកាចំនួន២០,០០០រៀល ទឹកស៊ីអ៊ិវ១យួរ ទឹកត្រី២យួរ អង្ករ១ការ៉ុង ទឹកសុទ្ធ១កេះ និងមី១កេះផងដែរ៕