អនិច្ចា!! កូនកំលោះយកថ្លៃបណ្ដាការ ជូនម្ដាយពុកក្មេកបែ ជួបគ្រោះថ្នាក់ចរាចរណ៏ ស្លាប់និងរងរបួសសាច់ញាតិ ជាច្រើន​……..!

(ខេត្តបន្ទាយមានជ័យ)៖ កូនកំលោះ និងសាច់ញ្ញាតិ យកប្រាក់បណ្ដាការទៅ ជូន ឪពុក ម្តាយ ក្មេកជួប គ្រោះ អកុសល ស្លាប់ និង របួស ជា ច្រើន  នាក់នៅ វេលា ម៉ោង ០៣ និង ៤០ នាទី ទៀប ថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០២៣ នៅ ចំណុច កំណាត់ ផ្លូវ លេខ ២៥៦៣ ( ថ្មពួកបឹងត្រកួន ) ខាងកើត វត្ត គោក រមៀត ប្រហែល ៣០០ ម៉ែត្រ ចន្លោះ គីឡូម៉ែត្រ លេខ ១២-១៣ ស្ថិត ក្នុងភូមិ គោក រមៀត ឃុំ គោក រមៀត ស្រុក ថ្មពួក។

សមត្ថកិច្ចមូលដ្ឋានប្រាប់ថាៈ កូនកំលោះ បែរជា ស្លាប់ នៅ ពេល បញ្ជូន ដល់ មន្ទីរពេទ្យ បន្ទាប់ ពី ជួប គ្រោះថ្នាក់ ចរាចរណ៍ ខណៈ ជិះ គោ យន្ត កន្ត្រៃ ជាមួយ បងជីដូនមួយ ប្រាក់បណ្ដាការទៅ ប្រគល់ ជូន ឪពុកម្ដាយខាង ស្រី ដើម្បី រៀប មង្គលការ នៅ ថ្ងៃ ទី ២២ ខែមីនា ឆ្នាំ ២០២៣ ខាង មុខ នេះ ដោយសារ គោ យន្ត ដាច់ ដៃចង្កូត ហើយ ក៏ រ៉េ ធ្លាក់ ចូល ប្រឡាយ ទឹក ក្រឡាប់ តែ ម្តង ចំណែក បងស្រី ជីដូនមួយ ស្លា . ប់ នៅ នឹង កន្លែង កើតហេតុ ។

នគរបាល បាន បញ្ជាក់ ថា មុន ពេល កើតហេតុ ឈ្មោះ ឡា ត់ សុខា ភេទ ប្រុស អាយុ ៣៦ ឆ្នាំ រស់នៅ ភូមិ បឹង តា ស្រី ឃុំ គោក រមៀត ស្រុក ថ្មពួក  បាន បើកបរ គោ យន្ដ កន្ត្រៃ យក ប្រាក់បណ្ដាការទៅ ប្រគល់ ឲ្យ ម្តាយ ឪពុក ខាង ស្រី នៅ ភូមិ គោក ត្រាច ឃុំ គោក ស្នួល ស្រុក ក្រឡាញ់ ខេត្តសៀមរាប ក្នុង ទិស ដៅ ពី លិចទៅ កើត និង រួម ដំណើរ មាន គ្នា ០៧ នាក់ ( កូនកំលោះ – កូនក្រមុំ ) និង មាន ដាក់ អុស ផង ដែរ ។ ខណៈ ពេល បើក មក ដល់ ចំណុច កើតហេតុ ខាងលើ គោ យន្ត កន្ត្រៃ ក៏ បាន ជាប់ កាំ លាវ ( ចង្កូត ) ហើយ ក៏ រ៉េ ក្បាល គោ យន្ត កន្ត្រៃ ធ្លាក់ ចូល ប្រឡាយ ជ្រៅ ខាងឆ្វេង ក្រឡាប់ តែ ម្ដង បណ្ដាល អោយ អ្នក បើករ រួម ដំណើរ ៖

ជនរងគ្រោះមានឈ្មោះ១/- ឈ្មោះ ព្រឿ ន មឹក ភេទ ស្រី អាយុ ៣៣ ឆ្នាំ ( ស្លា . ប់ ) នៅ នឹង កន្លែង កើតហេតុ ,២/- ឈ្មោះ ព្រឿ ន សៀត ភេទ ស្រី អាយុ ៣៦ ឆ្នាំ របួសធ្ងន់ , ៣/- ឈ្មោះ អិន អាន ភេទ ប្រុស អាយុ ៣៥ ឆ្នាំ របួស បាក់ដៃ , ៤/- ឈ្មោះ ឈី វ៉ា ន់ ថៃ ភេទ ប្រុស អាយុ ១៨ ឆ្នាំ កូនកំលោះ ( ស្លា . ប់ ) ខណៈ ពេល បញ្ជូន ដល់ មន្ទីរពេទ្យ បង្អែក ស្រុក ថ្មពួក , ៥/ – ឈ្មោះ ជាតិ សុ ខន ភេទ ស្រី អាយុ ១៩ ឆ្នាំ រស់នៅ ភូមិ គោក ត្រាច ឃុំ គោក ស្នួល ស្រុក ក្រឡាញ់ ខេត្តសៀមរាប ( កូនក្រមុំ ) របួស បាក់ដៃ ឆ្វេង , ៦/- ឈ្មោះ ហាប់ តល់ ភេទ ប្រុស អាយុ ៥៥ ឆ្នាំ រស់នៅ ភូមិ ជាមួយ គ្នា របួស បាក់ជើង ខាងស្ដាំ ចំណែក អ្នកបើកបរ ពុំ មាន រង របួស ទេ ។

ក្រោយ ទទួល បាន ដំណឹង ខាងលើ ភ្លាម កម្លាំង ប៉ុស្ដិ៍ បាន សហការ ជាមួយ កម្លាំង ជំនាញ ចរាចរណ៍ ស្រុក ថ្មពួក បាន ចុះ ទៅ ដល់ កន្លែង កើតហេតុ និង ដឹក អ្នក របួស យក ទៅ សង្គ្រោះ នៅ មន្ទី ពេទ្យ បង្អែក ស្រុក ថ្មពួក ។ ចំណែក អ្នក ស្លាប់ សមត្ថកិច្ច បាន ប្រគល់ ជូន សាច់ញាតិ ដើម្បី ដឹក យក ទៅ ធ្វើបុណ្យ តាម ប្រពៃណី ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *